- Khmernote Media
- កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។ ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨
February 7, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងមុននេះបន្តិចថា វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស៕
February 7, 2021 - ព័ត៌មានជាតិ
ក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៉ីថាច បានធ្វើការចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ ករណីចាប់រំលោភសេពសន្ថវលើក្មេងស្រីអាយុ១៣ឆ្នាំ ។ ការចាប់ខ្លួនបុរសរូបនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្ររីងគ្រោះ ។ ជនសង្ស័យមានឈ្មោះ អ៊ូ រដ្ឋា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សា រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ បានធ្វើសកម្មភាពចាប់រំលោភលើរងគ្រោះនៅច្រាំងទន្លេហូតបានសម្រេច។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
February 7, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសឥណ្ឌា បានសម្រេចផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១០០ ០០០ដូស ជូនដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ៖ «ស្ថានទូតឥណ្ឌានៅភ្នំពេញ មានសេចក្តីរីករាយ និងសូមជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយសែនដូស ដល់ព្រះរាជាណាចក្រកម្ពុជាជាលក្ខណៈបន្ទាន់។ នេះជាការឆ្លើយតបទៅនឹងសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះឯកឧត្តម Shri Narendra Modi (នាយករដ្ឋមន្ត្រីឥណ្ឌា) សម្រាប់ការស្នើសុំជំនួយក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូវីដ-១៩»។
February 7, 2021 - ព័ត៌មានជាតិ
ឯកឧត្តម ដួង តារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី ម្តាយក្មេក ឪពុកក្មេកធ្វើប្លង់យកដីពីកូនប្រសារវិញក្រោយពេលកូនបង្កើតខ្លួនទទួលមរណៈភាព។ ឯកឧត្តមបានឲ្យដឹងដូច្នេះថា៖ “រឿងរ៉ាវដ៏កំសត់មួយកើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។ ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអកុសលប្តីប្អូនស្រីបានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូងកាលពីឆ្នាំ ២០១៧។ មុនពេលមរណៈភាព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួនហើយបានទិញដីមួយកន្លែងទំហំ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម
February 7, 2021 - ព័ត៌មានជាតិ
រដូវកាលចូលឆ្នាំប្រពៃណីវៀតណាម ចិន ដែលបងប្អូនធ្វើពិធីសែនដកជើងធូប បានរើជំនាងផ្ទះ រានទេវតា ចាស់ ហើយទិញថ្មីដាក់ តែរបស់ចាស់ៗ បានរើមកបោះចោលនៅឯវត្តវិញ។ ព្រះតេជគុណ យិន រតនសុធាវី គង់នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ បានប្រតិកម្មជាខ្លាំង និងមានសង្ឃដិកាថាបានយកជំនាងផ្ទះដែលពលរដ្ឋមួយចំនួនមកបោះចោលក្នុងវត្ត មកប្រមូលដុតចោល តែព្រះតេជគុណ សុំផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់អ្នកយកបោះចោល។ ព្រះតេជគុណ យិន រតនសុធាវី មានសង្ឃដិកាក្នុងហ្វេសបុកថា៖ “ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានរៀបចំបោះសម្អាតជំនាងផ្ទះឬ រានទេវតា
February 6, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅក្នុងគ្រុបតេឡេក្រាមថា បុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម៖ + ចំនុចទី១៖ អ្នកប្រតិកម្មសារធាតុក្នុងវ៉ាក់សាំង គឺជាប្រភេទបុគ្គលអាឡាក់ស៊ីចំពោះវ៉ាក់សាំងផ្សេងៗពីមុន ដោយកន្លងទៅកម្ពុជាមិនមែនមានតែចាក់វ៉ាក់សាំងកូវីដ-១៩ ទេ ព្រោះកន្លងមកកម្ពុជាក៏ធ្លាប់ចាក់វ៉ាក់សាំងជាច្រើនផ្សេងទៀតផងដែរ ដូច្នេះចំពោះបុគ្គលណាដែលធ្លាប់មានអាការៈប្រតិកម្មអាឡាក់ស៊ី ចាំបាច់ត្រូវជូនដំណឹងទៅក្រុមគ្រូពេទ្យភ្លាម ដើម្បីកុំឲ្យមានបញ្ហា ហើយសំខាន់មួយទៀតអ្នកមានបង្ហាញផ្លូវដង្ហើម ការហើម ឬក៏ការរលាកសរសៃឈាម ចេញជាប្រទាលត្រអាក់ ឬចេញអ្វីផ្សេងទៀតក៏មិនអាចចាក់វ៉ាក់សាំងបានដែរ។ + ចំនុចទី២៖ អ្នកដែលកំពុងស្ថិតនៅក្នុងជំងឺទាន់ហន់ណាមួយ ជំងឺរាំរៃធ្ងន់ធ្ងរ បណ្ដាលឲ្យក្ដៅខ្លួននៃជំងឺរាំរៃទាំងនោះ។ + ចំនុចទី៣៖ ចំពោះស្ត្រីមានផ្ទៃពោះ
February 6, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ដ២គ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ដោយបានធ្វើការឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព ដែលមានផ្ទុកដោយសារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ ចំនួន៦តោន និង៥០០Kg ។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តមួយគ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀត ត្រូវបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក។ ភ្លាមៗមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុក ក្នុងរថយន្តទាំង២គ្រឿងខាងលើ
February 6, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលោតទឹកសម្លាប់ខ្លួនចំនួន០២ករណី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរឆ្លងកាត់ និងសមត្ថកិច្ចមូលដ្ឋាន។ យោងតាមការរាយការណ៍បានឲ្យដឹងថា៖ + ករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីជាទាហានជើងទឹកពាក់ស័ក្តិ៤ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់។ ស្ត្រីរងគ្រោះមិនដឹងមានវិបត្តិផ្លូវចិត្តអ្វីនោះទេ បានមកលោតទឹក ហើយត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល។ + ករណីទី ២ យុវតីចំនួន០២នាក់ មានវ័យប្រមាណជិត២០ឆ្នាំ ហើយនាងទាំង២នាក់មានមុខរបរជាអ្នកបោកអ៊ុត។
February 6, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយយោងតាមលិខិតលេខ ESY/EC no: 003/2021 ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការបញ្ជាក់ជូនថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០ម៉ឺនដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងលិខិតនេះ ក៏មានការបញ្ជាក់ផងដែរថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី៦០ឆ្នាំ ត្រូវរងចាំលទ្ធផលនៃការសិក្សាសិន។ ដូច្នេះ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
February 6, 2021









