- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២ ថែមទៀត។ ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
February 5, 2021 - សិល្បៈ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពលោកសិល្បៈ ក្រោយពេលកូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ បានធ្វើការប្រកាសនៅលើគណនី TikTok របស់លោកថា លោកបានឈប់ពីផលិតកម្មរស្មីហង្សមាស ហើយងាកមកផលិតបទចម្រៀងថ្មីៗបង្ហោះនៅលើគេហទំព័រ Youtube វិញ។ ការដើរចេញពីផលិតកម្មរស្មីហង្សមាសរបស់លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគេនៅមិនទាន់ដឹងទេថា កូនប្រុស២នាក់ទៀតរបស់លោក ព្រាប សុវត្ថិ នឹងចាកចេញពីផលិតកម្មរស្មីហង្សមាសដែរឬយ៉ាងណា? គួរបញ្ជាក់ផងដែរថា កូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ,
February 5, 2021 - ព័ត៌មានជាតិ
ខេត្តកំពត-មានសេចក្តីរាយការណ៍ជាបឋមមកថា ស្ត្រីម្នាក់មានបំណងរកលោតពីលើស្ពានថ្មី ក្នុងក្រុងកំពត សម្លាប់ខ្លួន វេលាម៉ោង៥ល្ងាចថ្ងៃ៥កុម្ភៈ២០២១នេះ ប៉ុន្តែត្រូវបានពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ជួយចាប់ឃាត់ទាន់ពេលវេលា។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចក៍បានចុះអន្តរាគមន៍ នាំស្ត្រីរូបនោះទៅសាកសួរនិងសម្រួលតាមនិតិវិធី៕ ប្រភព៖ លោក Huy Bunleng
February 5, 2021 - ព័ត៌មានជាតិ
មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ មូលហេតុដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចមានអាយុ ៦៨ឆ្នាំហើយ។ សម្តេចតេជោបានប្រកាសនៅលើផេកផ្លូវការរបស់សម្តេចថា៖ “ជនរួមជាតិជាទីគោរព ស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm)ចាក់បានតែ មនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ ប៉ុណ្ណោះ។ សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោង ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។ សម្រាប់កម្មវិធីចេញទៅទទួលជំនួយ វ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាច
February 5, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ តាមាការចុះផ្សាយរបស់ ឃឹម ហ្វីណង់ – Khim Finan បានឲ្យដឹងថា យុទ្ធនាការ«ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រីទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង”ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន”របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។ ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់មុឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១” ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគ និងផ្តល់គាំទ្រទាំងស្រុងដល់ការអនុវត្តគម្រោងក្នុងរយៈកាលកន្លងមក បំពាក់បានជិត៤០០០អំពូលសូឡា និងបានធ្វើឱ្យភូមិចំនួន១៥រួចមកហើយ ដែលទទួលបានពន្លឺនិងការលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ក្នុងពេលរាត្រីរហូតមកដល់ពេលនេះ។ រដ្ឋបាលក្រុង
February 5, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា ភ្លើងព្រៃឆេះចម្ការពូជឈើធ្នុងអស់ប្រមាណ២០ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១នេះថា កាលពីវេលារសៀលថ្ងៃទី០៣ កុម្ភ: មានករណីភ្លើងឆេះព្រៃ បណ្តាលឲ្យឆេះចម្ការពូជឈើធ្នុងអស់ទំហំប្រមាណជា២០ហិកតា។ លោកម៉ែន វុទ្ធី បន្តថា បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយនាយរងផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងបានចុះអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះក្នុងចម្ការពូជឈើធ្នង់មានទីតាំងស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៣រថយន្តទើបគ្រប់គ្រងស្ថានភាពបាននៅវេលាម៉ោង១៩និង៣០នាទី ។
February 5, 2021 - ចរាចរណ៍
ស្រុកព្រៃនប់- វេលាម៉ោង៥និង៤០នាទី ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ របាយការណ៍ពីសមត្ថកិច្ចថា រថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេព ២AG-២៧៦០ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ដឹកឧបករណ៍ភ្លេងតន្ត្រីសម័យ បណ្តាលអោយ៖ ១/ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ជាអ្នកបើកបរ
February 5, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ នារីរូបស្រស់សោភា បើករថយន្ត CAMRY HYBRID ស៊ីញ៉ូបត់ស្ដាំបានបន្តិច ត្រូវបុរសម្នាក់បើកម៉ូតូ Zoomer-X ហើយនិយាយទូរស័ព្ទជាប់ត្រចៀកមិនប្រយ័ត្ន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅប៉ះ ទ្វាររថយន្តខាងស្ដាំ បណ្ដាលឲ្យឆ្កូតបន្តិចបន្តួច ភាគីទាំងសងខាង បានប្រកែកគ្នាតឹងសរសៃកបង្កការភ្ញាក់ផ្អើលឡើងមួយប្រាវ ដោយសារខុសត្រូវមិនឃើញ ទើបសមត្ថកិច្ចចុះមកសម្របសម្រួល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅផ្លូវបេតុង ៣០ម៉ែត្រ កែងផ្លូវបេតុង(ជិតAMAZONE) ក្រោយសាលាចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រ៊ីត (CAMRY HYBRID)
February 5, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បើកឆាករយៈពេល៥ថ្ងៃដើមខែកុម្ភៈនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីផ្សេងគ្នា ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក PORCHES ដូចគ្នា តែខុសគ្នាត្រង់ម៉ាក PORCHES PANAMERA S Hybrid និងម៉ាក PORCHES PANAMERA ។ ដោយរថយន្ត PORCHES PANAMERA ពណ៌ទឹកប្រាក់ បើកបរដោយជនជាតិចិន បានទៅបុកជាមួយរថយន្ត Highlander បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំ និងបណ្ដាលឲ្យក្មេងស្រីម្នាក់របួសបែកមាត់ហូរឈាម និងរថយន្ត PORCHES PANAMERA S Hybrid ពណ៌ខ្មៅ បើកបរដោយនារីម្នាក់ បានបើកទៅបុកជាមួយកង់បីឥណ្ឌា បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ ផ្ងារជើងម្ខាង
February 5, 2021 - សិល្បៈ
កន្លងទៅថ្មីៗនេះ មានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។ ថ្មីៗនេះ អាចារ្យធំ បានធ្វើការប្រៀបធៀបករណីរបស់ក្រុមអ្នកលក់ឡេ អាជី និងអាម៉ី ទៅនឹងករណីរបស់ ចំប៉ីខ្មៅ ដែលធ្វើជាប់គុក ដោយសារតែប្រមាថជាតិខ្មែរ។ អាចារ្យធំ បានឲ្យដឹងថា “(ថ្ងៃនេះកាលពី ២ឆ្នាំមុន) ០៥ កុម្ភ: ២០១៩ បុគ្គល ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប្រមាថជាតិខ្មែរដ៏ឧត្តម។ តេី… ថ្ងៃទី ០៥
February 5, 2021









