Khmernote Media
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គម ដោយឃើញស្ពាន​ដែកត្រពាំងខ្យង​ នៅលេីកំណាត់​ផ្លូវ​លេខ១៤១​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ដំណើរការ​បាន​អស់​រយៈពេល​ជាយូថ្ងៃ​ណាស់​មកហេីយ ដែលវាជាហេតុធ្វើ​ឲ្យកកស្ទះ​ចរាចរណ៍​ម្តងម្កាល​នៅម្តុំ​ផ្លូវ​បំបែក​ថ្នល់ទទឹង ទើបឯកឧត្តម ទូរស័ព្ទទៅ ​ឯកឧត្ដម​ស៊ុន​ ចាន់ថុល​ទេសរដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន​ដេីម្បី​សុំធ្វេីការ​ជួសជុល​ជូនដោយ​ឥតគិតថ្លៃ​ ហើយមកទល់នឹងពេលនេះ ស្ពាននេះបានជួសជុលរួចរាល់ ដាក់អោយដំណើរការវិញហើយ។ ឯកឧត្តម បានរៀបរាប់ថា៖ “ដោយ​សង្កេតឃេីញ​ថា​ស្ពាន​ដែកត្រពាំងខ្យង​ នៅលេីកំណាត់​ផ្លូវ​លេខ១៤១​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ដំណើរការ​បាន​អស់​រយៈពេល​ជាយូថ្ងៃ​ណាស់​មកហេីយ​ ជាហេតុ​ធ្វើ​ឲ្យកកស្ទះ​ចរាចរណ៍​ម្តងម្កាល​នៅម្តុំ​ផ្លូវ​បំបែក​ថ្នល់ទទឹង​ ឃេីញ​សភាព​ដូចច្នេះ​ហេីយកាលពីរសៀល​ថ្ងៃ​អាទិត្យ​ ទី​៣១​ ខែមករា​ ឆ្នាំ​២០២១

    February 5, 2021
  • កូវីដ-១៩

    នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងសារមួយនៅលើទំព័រ Facebook ផ្លូវការថា វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះដោយក្នុងនោះវ៉ាក់សាំងចំនួន៦០ម៉ឺនដូស នឹងមកដល់មុនគេដែលវាជាដំណាក់កាលដំបូងនៃជំនួយចំនួន១លាដូស របស់សាធារណរដ្ឋប្រជាមានិតចិន។ សម្តេចបានមានប្រសាសន៍ថា៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។ ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។ សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណង មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩

    February 5, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។ តាមរយៈលិខិតអញ្ជើញនោះក៏បានបញ្ជាក់ដែរថា ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ

    February 4, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាពជនសង្ស័យម្នាក់មិនមែនត្រឹមតែលួចកញ្ចក់របស់រថយន្តប៉ុណ្ណោះទេ តែជនសង្ស័យរូបនោះបានកាច់យកត្រចៀករថយន្តទៅទាំងសំណុំតែម្តង ដែលធ្វើឲ្យម្ចាស់រថយន្តមានការហួសចិត្តយ៉ាងខ្លាំង ចំណែកឯមហាជនវិញក៏មានការខឹងសម្បាយ៉ាងខ្លាំងចំពោះទង្វើចោរកម្មនេះផងដែរ។ យោងតាមការបង្ហោះរបស់ម្ចាស់រថយន្តបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង៣២នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅម្តុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកឯរថយន្តដែឡត្រូវជនសង្ស័យលួចកាច់ត្រចៀកនោះគឺរថយន្ត Lexus NX៕

    February 4, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institue of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសាស្ត្រពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បាឲ្យដឹងថា ថ្លែងក្នុងសារសំឡេងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

    February 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសចិនបានបញ្ជូនគ្រូពេទ្យឱ្យមកបង្រៀនពីរបៀបថែរក្សា ដឹកជញ្ជូន និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់គ្រូពេទ្យកម្ពុជា ខណៈដែលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ដែលជាជំនួយរបស់មិត្តចិន នឹងមកដល់កម្ពុជានៅចុងសប្តាហ៍នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចិននិងកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ

    February 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បាឲ្យដឹងថា ថ្លែងក្នុងសារសំឡេងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសម្តេចតេជោបានកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មុនចូលឆ្នាំចិននៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រៅពីនោះ

    February 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ក្រុមក្មេងទំនើងជិត៣០នាក់ដែលប្រមូលផ្ដុំគ្នាទាំងកណ្ដាលយប់ លាក់ដាវ៥ដើម កាំបិតប៉័ងតោ២ដើម រងចាំចេញប្រព្រឹត្តិបទល្មើស ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ កំពុងល្បាតក្នុងមូលដ្ឋាន ក៏មានការសង្ស័យ ក៏ចូលទៅសួរនាំ និងឆែកឆេរឃើញដាវចំនួន៥ដើម និងកាំបិតប៉័ងតោដើ២មទៀត ទើបសមត្ថកិច្ចសុំកម្លាំងបន្ថែមខ្លួនបាន២៨នាក់តែម្តង ។ ការឃាត់ខ្លួនជនសង្ស័យប្រដាប់ដោយដាវសាមូរ៉ៃនិងកាំបិតខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានីយប្រេងយីហោ LIM LONG តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២បានប្រាប់ឱ្យក្រុមការងារខ្មែរណូតដឹងថា ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានមានចំនួន២៨នាក់ ម៉ូតូចំនួន១២គ្រឿង រួមទាំងដាវចំនួន៥ដើម នឹងឆែកក្នុងកាបូបឃើញ កាំបិតប៉័ងតោ២ដើមទៀត

    February 4, 2021
  • សង្គម

    រឿងរ៉ាវនៃការរិះគន់ក្រុមសម្តែងរបស់ អាជី និង អាម៉ី ដែលគេស្គាល់ថាជាអ្នកលក់ឡេល្បីឈ្មោះក្រោយមានបទសម្ភាសន៍ថាលក់បានមួយថ្ងៃប្រមាណ២០ម៉ឺនដុល្លារ មិនទាន់ត្រូវបានបញ្ចប់នោះទេ ខណៈដែល កញ្ញា តេង ដាណា ហៅអាម៉ី ព្រមានប្តឹងអ្នករិះគន់ជេរដៀលអ្នកជាសាធារណៈ និងទុកពេលអោយត្រឹម២៤ម៉ោងប៉ុណ្ណោះ មេធាវីរបស់នាងនឹងចាត់វិធានការតាមផ្លូវច្បាប់។ កញ្ញា តេង ដាណា ហៅអាម៉ី បានរៀបរាប់នៅលើ Facebook នាងថា៖ “រឿង ទុំទាវ 2021 អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា ហើយក៏សុំទោសរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែងពួកខ្ញុំ ដោយសារតែពួកខ្ញុំមិនបានដឹង ចឹងវីឌីអូនិងគឺខ្ញុំបានលុបរួចហើយ សម្រាប់អ្នកដែលចម្លងយកទៅផុសត និយាយជេរដៀលជាសាធារណៈ ទុកពេលអោយ24ម៉ោងសម្រាប់លុប ចោលបើមិនលុបនៅតែបន្តបង្ខូចកេរ្ដ៍ឈ្មោះខ្ញុំក្នុងសាធារណៈគឺមេធាវីនិងចាត់ចែងទៅតាមផ្លូវច្បាប់ ព្រោះក្រុមសម្ដែងពួកខ្ញុំបានដឹងនៅកំហុសឆ្គងហើយក៏លុបចោលភ្លាមៗដែរ តែបើនៅតែមានចេតនាយកទៅកាត់តបង្ហោះទៀត

    February 4, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសពីរនាក់បើករថយន្ត PRUIS ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ នៅខាងមុខវត្តទួលទំពូង តាមបណ្ដោយ ផ្លូវម៉ៅសេទុង កែងផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហើយរថយន្តក៏បានព្យាយាមបើកបន្តដំណើរគេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅត្រង់ចំណុចខាងមុខ ភោជនីយដ្ឋានសូលហ្គោល ឌិនស៊ីធី (Soul Golden City) ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញបុរស ២នាក់ បើកបររថយន្ត មួយគ្រឿងម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7018

    February 4, 2021