សង្គម

តេង ដាណា ហៅអាម៉ី ព្រមានប្តឹងអ្នកយកវិដេអូ រឿង “ទុំទាវ 2021” របស់ក្រុមនាង យកទៅបង្ហោះបន្ត ហើយរិះគន់ជេរដៀលនាងជាសាធារណៈ

BY
Khmernote Media
February 4, 2021

រឿងរ៉ាវនៃការរិះគន់ក្រុមសម្តែងរបស់ អាជី និង អាម៉ី ដែលគេស្គាល់ថាជាអ្នកលក់ឡេល្បីឈ្មោះក្រោយមានបទសម្ភាសន៍ថាលក់បានមួយថ្ងៃប្រមាណ២០ម៉ឺនដុល្លារ មិនទាន់ត្រូវបានបញ្ចប់នោះទេ ខណៈដែល កញ្ញា តេង ដាណា ហៅអាម៉ី ព្រមានប្តឹងអ្នករិះគន់ជេរដៀលអ្នកជាសាធារណៈ និងទុកពេលអោយត្រឹម២៤ម៉ោងប៉ុណ្ណោះ មេធាវីរបស់នាងនឹងចាត់វិធានការតាមផ្លូវច្បាប់។

កញ្ញា តេង ដាណា ហៅអាម៉ី បានរៀបរាប់នៅលើ Facebook នាងថា៖ “រឿង ទុំទាវ 2021 អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា ហើយក៏សុំទោសរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែងពួកខ្ញុំ ដោយសារតែពួកខ្ញុំមិនបានដឹង ចឹងវីឌីអូនិងគឺខ្ញុំបានលុបរួចហើយ សម្រាប់អ្នកដែលចម្លងយកទៅផុសត និយាយជេរដៀលជាសាធារណៈ ទុកពេលអោយ24ម៉ោងសម្រាប់លុប ចោលបើមិនលុបនៅតែបន្តបង្ខូចកេរ្ដ៍ឈ្មោះខ្ញុំក្នុងសាធារណៈគឺមេធាវីនិងចាត់ចែងទៅតាមផ្លូវច្បាប់ ព្រោះក្រុមសម្ដែងពួកខ្ញុំបានដឹងនៅកំហុសឆ្គងហើយក៏លុបចោលភ្លាមៗដែរ តែបើនៅតែមានចេតនាយកទៅកាត់តបង្ហោះទៀត ត្រៀមខ្លួនប្រឈមនៅនិងមុខច្បាប់ទៅ ចម្លងកាត់តបង្ហោះជាសាធារណៈដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម ធ្វើអោយប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះនិងកិត្តិយស ❤️🙏😉 រក្សាសិទ្ធដោយ ក្រុមសម្ដែងផ្ទាល់ ដោយក្ដីគោរព ពីតេង ដាណា”

Share This Post: