សង្គម

វីដេអូស្តែងៗ ចោរម្នាក់លួចកាច់បំបាក់ត្រចៀកឡានស៊េរីទំនើប ដែលចតទុកចោលយកទៅតែម្តង (មានវីដេអូ)

BY
Khmernote Media
February 4, 2021

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាពជនសង្ស័យម្នាក់មិនមែនត្រឹមតែលួចកញ្ចក់របស់រថយន្តប៉ុណ្ណោះទេ តែជនសង្ស័យរូបនោះបានកាច់យកត្រចៀករថយន្តទៅទាំងសំណុំតែម្តង ដែលធ្វើឲ្យម្ចាស់រថយន្តមានការហួសចិត្តយ៉ាងខ្លាំង ចំណែកឯមហាជនវិញក៏មានការខឹងសម្បាយ៉ាងខ្លាំងចំពោះទង្វើចោរកម្មនេះផងដែរ។

យោងតាមការបង្ហោះរបស់ម្ចាស់រថយន្តបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង៣២នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅម្តុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកឯរថយន្តដែឡត្រូវជនសង្ស័យលួចកាច់ត្រចៀកនោះគឺរថយន្ត Lexus NX៕

Share This Post: