- Khmernote Media
- ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្ត Mercedes S430 បើកចុះពីលើស្ពានដាច់ហ្វ្រាំង រេចង្កូតបុកឡើងរង្វង់មូល ហើយទៅបុកផ្ទប់របាំងថ្ម ខ្ទេចមួយកំណាត់មុខ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពានព្រែកសំរោងត្រើយខាងកើត ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក Mercedes S430 ដែលបើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ បានគេចខ្លួនបាត់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កខាងលើ បានធ្វើដំណើរពីលិចទៅកើត ដោយឆ្លងកាត់ស្ពានព្រែកសំរោង ឆ្ពោះទៅផ្លូវថៃហ្គ័រ លុះពេលបើកចុះពីលើស្ពាន ដោយសង្ស័យថា
February 3, 2021 - ព័ត៌មានជាតិ
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរល្ងាចថ្ងៃ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យគម្រោងកែលម្អប្រឡាយទឹក មានទំហំទទឹងប្រវែង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជាង ១.៨០០ម៉ែត្រ អមសងខាងផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬហៅថា ផ្លូវ៦០ម៉ែត្រ ដោយកែលម្អដំណាក់កាលទីមួយ ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរាអង្គរឃ្យុងយូរ។ ឯកឧត្ដម ហង់ ពៅ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំកែលម្អប្រឡាយទឹក អមសងខាងផ្លូវ៦០ម៉ែត្រនេះ ឱ្យទៅរបៀបជាកន្លែងសួនកម្សាន្ដ ដែលមានផ្លូវថ្មើរជើង មានកន្លែងអង្គុយកម្សាន្ត
February 3, 2021 - ព័ត៌មានជាតិ
កីឡាការនីល្បីឈ្មោះគឺកញ្ញា ស៊ន សៀវម៉ី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈ ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២១/១០៦ ចុះនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា លោកជំទាវ ស៊ន សៀវម៉ី គឺជាជំទាវវ័យក្មេងមួយរូបដែលមានសមត្ថភាព និងធ្លាប់បានលើកមុខមាត់ប្រទេសជាតិពេលចូលប្រកួតកីឡាតេក្វាន់ដូ ដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ ហើយក៏ជាកីឡាការិនីកម្ពុជាដំបូង ដែលទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលផងដែរ៕
February 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ផ្អើលឆេះហើយឆេះទៀតអគ្គិភ័យ២ករណី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បានទាន់ពេលវេលា ទើបមិនឆេះរាលដាលអ្វីធំដុំឡើយ។ ករណីទី១ អគ្គិភ័យដែលឆាបឆេះផ្ទះលក់ឧបករណ៍ជាង និងគ្រឿងម៉ាស៊ីនមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា កាលពីនៅវេលាម៉ោង០៩:៣០នាទីយប់ ថៃ្ង អង្គារ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះលក់ឧបករណ៍ជាង និងគ្រឿងម៉ាស៊ីនយីហោ “ឡា គឹមងួន” ផ្ទះលេខ២០ ផ្លូវ២១៧ ភូមិ៣ សង្កាត់អូរឫស្សី ទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ក្រុមការងារខ្មែរណូតថា ផ្ទះកើតហេតុជាប្រភេទ សំណង់
February 3, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១៖១៥នាទី មានករណីស្រ្តីម្នាក់ អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រេះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងពេលធ្វើចត្តាឡីស័ក ទទួលមរណៈភាព។ សូមបញ្ជាក់ថា ករណីស្រី្តដែលទទួលមរណៈភាពខាងលើ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ គឺបូសនៅក្នុងខួរក្បាល(Abcè cérébrale) ដើម្បីទទួលបានព័ត៌មានលម្អិតសូមអានលិខិតសាររបស់រដ្ឋាបាលខេត្តបន្ទាយមានដូចខាងក្រោម៖
February 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ការពិត GCNP បានឲ្យដឹងថា នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានផ្ដល់ព័ត៌មានផ្លូវការឲ្យដឹងថា ក្មេងស្រីខ្មែរឥស្លាមបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរ សហការជាមួយអាជ្ញាធរម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតព្រះរាជាណាចក្រណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះដោយជោគជ័យ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជា នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៤៥នាទីរសៀល តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ។ ពលការិនីរងគ្រោះដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន
February 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការសរសេរប័ណ្ណផាកពិន័យខុសរបស់សមត្ថកិច្ច ដែលធ្វើឲ្យមានការចុះផ្សាយយល់ច្រឡំរបស់គណនីហ្វេសបុកមួយឈ្មោះថា Sary Sa ដោយកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣៖៤៧នាទីយប់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក និងពិនិត្យសារធាតុស្រវឹង ហើយបានធ្វើការឃាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer X ពាក់ផ្លាកលេខ កណ្តាល 1X-៨៤៦៤ ដែលល្មើសបើកបរម៉ូតូមានអត្រាជាតិស្រវឹង 0.32 mg/L បើកបរដោយឈ្មោះ វ៉ាន់ វុធ ភេទប្រុស ដោយសមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ លុះដល់ថ្ងៃទី០១
February 2, 2021 - ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខស្ថាននីយ៍ប្រេងPTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបង្កឡើងដោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបុកនិងកិនក្មេង២នាក់បណ្តាលអោយស្លាប់ម្នាក់ និងរងរបួសម្នាក់។ បើតាមការរៀបរាប់របស់លោកពូ ហ៊ុយ ប៊ុនឡេង អ្នកយកព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍ PNN ប្រចាំខេត្តព្រះសីហនុ បានអោយដឹងថា៖ ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះថា ឈិក សូរិយា ភេទប្រុស អាយុ ១១ឆ្នាំបានស្លាប់ និងម្នាក់ទៀតឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រងរបួសស្រាល ដោយអ្នកទាំង២ជាបងប្អូននឹងគ្នា មានអាស័យដ្ឋានស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា
February 2, 2021 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រសាសន៍ក្នុងកម្មពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២១នៅក្រុងតាខ្មៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហាមមិនឱ្យមានករណីមន្ត្រីអគ្គិភ័យទៅតថ្លៃជាមួយម្ចាស់ផ្ទះដែលជាជនរងគ្រោះក្នុងករណីនេះទេ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា« ករណីមានអគ្គិភ័យប្រជាពលរដ្ឋរងគ្រោះ ហៅឡានទឹក ហើយនៅពេលដែលឡានទឹកទៅដល់ពុំអាចចូលទៅពន្លត់បានដោយសារស្ថានភាពផ្លូវចូលមានលក្ខណៈមិនអំណោយផលដល់ការចូលឡានទឹក និងបាញ់ទឹកពន្លត់នោះទេ ព្រោះតែទីតាំងទាំងនោះជាតំបន់សំណង់អនាធិបតេយ្យ ដែលមានផ្លូវតូចចង្អៀតពិបាកក្នុងការជួយសង្គ្រោះ។ ប៉ុន្តែករណីមួយទៀតនោះ គឺនៅពេលឡានទឹកទៅដល់កន្លែងកើតហេតុហើយ បែរជាមន្ត្រីមួយចំនួនមិនធ្វើការជួយពន្លត់ភ្លាមៗនោះទេ ប៉ុន្តែពួកគាត់ទៅតថ្លៃជាមួយម្ចាស់ផ្ទះដែលជាជនរងគ្រោះជាមុនសិន ដែលការប្រព្រឹត្តបែបនេះជាការខុសឆ្គង ដូច្នេះហើយមន្ត្រីនៅគ្រប់កន្លែងជាពិសេសទីប្រជុំជន និងទីក្រុងត្រូវមើលចំណុចទាំងនេះឡើងវិញ។ សម្តេចក្រឡាហោម
February 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការរាយការណ៍ពីជនរងគ្រោះទាក់ទងទៅនឹងករណីលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ដើម្បីចាត់ឲ្យកម្លាំងជំនាញដើម្បីធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ រហូតមកដល់ថៃ្ងទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ និងជំនាញនៃអធិការខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចក្រុមទី៥ ផ្លូវបេតុង ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ដែលធើ្វសកម្មភាពលួចម៉ូតូខាងលើនេះបានហើយ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
February 2, 2021









