ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្ត Mercedes ស៊េរីទំនេីបបើកចុះពីលើស្ពានដាច់ហ្រាំ្វង រេចង្កូតបុកឡើងរង្វង់មូល ហើយក៏បន្តទៅបុកផ្ទប់របាំងថ្ម បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់

    BY Khmernote Media February 3, 2021
    រថយន្ត Mercedes ស៊េរីទំនេីបបើកចុះពីលើស្ពានដាច់ហ្រាំ្វង រេចង្កូតបុកឡើងរង្វង់មូល ហើយក៏បន្តទៅបុកផ្ទប់របាំងថ្ម  បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់

    រាជធានីភ្នំពេញ៖ រថយន្ត Mercedes S430 បើកចុះពីលើស្ពានដាច់ហ្វ្រាំង រេចង្កូតបុកឡើងរង្វង់មូល ហើយទៅបុកផ្ទប់របាំងថ្ម ខ្ទេចមួយកំណាត់មុខ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពានព្រែកសំរោងត្រើយខាងកើត ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    រថយន្តបង្កម៉ាក Mercedes S430 ដែលបើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ បានគេចខ្លួនបាត់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កខាងលើ បានធ្វើដំណើរពីលិចទៅកើត ដោយឆ្លងកាត់ស្ពានព្រែកសំរោង ឆ្ពោះទៅផ្លូវថៃហ្គ័រ លុះពេលបើកចុះពីលើស្ពាន ដោយសង្ស័យថា រថយន្ត ដាច់ហ្វ្រាំង ទើបបណ្ដាលឲ្យរថយន្តជ្រុលទៅបុកឡើងលើសួនរង្វង់មូលស្ពានព្រែកសំរោង បណ្តាលឲ្យរងការខូចខាតដើមឈើ ឃឿន ចិញ្ចើមសួនអស់មួយចំនួន និងរបើកឥដ្ឋការ៉ូឡាជាច្រើនទៀត ហើយរថយន្តបង្ករនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទប់ខឿនបេតុង ដែលគេសង់សម្រាប់ការពារមុខផ្ទះ បណ្តាលឲ្យរងការខូចខាត រថយន្តជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្នុងហេតុការណ៍ភ្លាមៗនោះ ឃើញសភាពមិនស្រួលអ្នកបើកបរបានចុះ ពីលើរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានចុះទៅពិនិត្យមើលការខូតខាត និងវាស់វែង រួចហៅរថយន្តមកស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: