- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានជនជាតិចិនពីរក្រុមបានណាត់មកសម្រួលគ្នារឿងផ្ទាល់ខ្លួន តែមិនត្រូវគ្នាក៏ឈានដល់ការ ផ្ទុះអាវុធបណ្ដាលឲ្យមានជនជាតិចិន២នាក់រងរបួស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនមនុស្ស៦នាក់ យកទៅសាកសួរ។ ហេតុការណ៍ផ្ទះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចម៉ាស្សាមួយកន្លែងយីហោ “លី ស៊ឺជិន ព្យាបាលដោយចលនា តាមក្បួនចិន” ស្ថិតក្នុងបរិវេណកោះពេជ្រ ទល់មុខបុរីវរៈជន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីសន្តិសុខម្នាក់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់ឃើញមានជនជាតិចិនពីរក្រុម មួយក្រុមមានគ្នាក្រោម១០នាក់ បានបេីករថយន្តស៊េរីទំនើបៗមកឈប់ចតនៅកន្លែងចតរថយន្តមុខកន្លែងម៉ាស្សាកើតហេតុ ហើយបាននាំគ្នាដើរចូលទៅខាងក្នុង និងឡើងទៅជាន់ខាងលើ អាគារម៉ាស្សាបាត់អស់ទៅ។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាឡើង
February 1, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៣០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន មួយគ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី
January 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាចូលទៅលួចម៉ូតូពីក្នុងបន្ទប់ចេញមកក្រៅបានបន្តិច ស្រាប់តែកម្មករកាប់ជ្រូកឃើញទាន់ ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូគេចខ្លួន ផ្អើលកម្មករកាប់ជ្រូករាប់សិបនាក់ជួយរត់ដេញតាមរហូតដល់ផ្លូវសឡា កែងផ្លូវវេងស្រេង ទើបឡោមព័ទ្ធចាប់បានទាំងពីរនាក់ និងដកហូតវត្ថុតាងដែកកាច់កម៉ូតូមួយឈុត រួចប្រគល់ជូនកម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣ វាយខ្នោះយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចបន្ទប់ដាក់ម៉ូតូកម្មករកាប់ជ្រូក នៅក្បែរសត្វឃាតជ្រូកភូមិដំណាក់ធំ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នាម៉ោង០៤:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ។ ជនរងគ្រោះមានឈ្មោះថា ហៃ ចន្ទរស្មី ភេទប្រុស អាយុ២៨ឆ្នា មុខរបរជាកម្មករកាប់ជ្រូក ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ជាប់សត្វឃាតជ្រូកដំណាក់ធំ៣ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ
January 31, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ ករណីរថយន្ត Ford Ranger Raptor ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ ថ្មីស្រឡាង បើកលឿនរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យលិចមួយកំណាត់រថយន្ត ខូចខាតយ៉ាងដំណំ តែដោយសារតែរថយន្តស៊េរីទំនើប ទើបមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីឡើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ធ្លាក់ផ្លូវនេះបើតាមសេចក្ដីរាយការណ៍បឋម បានឲ្យក្រុមការងារ ខ្មែរណូតដឹងថា គឺបានកើតឡើងកាលពីវេលាម៉ោងជាង០១ថ្ងៃត្រង់ ថ្ងៃសៅរិ៍ ទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពានភូមិចុងថ្នល់ ជិតវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ដោយសាររថយន្តក្រឡាប់ដោយខ្លួនឯង និងមិនប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសមត្ថកិច្ចអនុញាតិអោយម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង សូមបើកបរដោយការប្រុងប្រយ័ត្ន ៕
January 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះថា វត្ថុបុរាណខ្មែរចំនួន ០៥មុខ ក្នុងចំណោមជាង ១០០មុខ អាចនឹងដឹកជញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខនេះ បើពុំមានអ្វីប្រែប្រួលទេនោះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ គឺពិតជាដំណឹងដ៏គួរឱ្យរីករាយមែនទែន នៅពេលដែលយើងទទួលបានដំណឹងនេះ ព្រោះថា បន្ទាប់ពីដំណើរការចរចារអស់រយៈពេលជាង ៣ឆ្នាំ ទើបក្រុមគ្រួសាររបស់លោក ឌូក្លាស ឡាចហ្វដ (Douglas Latchford)
January 30, 2021 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ មានឧប្បត្តិហេតុបាក់ទ្វារសាលារៀនសាគូរ៉ា កម្ពុជា ជប៉ុន (ទំនប់រលក)ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួស។ សមត្ថកិច្ចរាយការណ៍ជាបឋមថា មូលហេតុ ដោយសារក្មេងៗឡើងជិះតោងទ្វារនេះលេង បណ្តាលឲ្យបាក់សង្កត់មកលើក្មេងប្រុស ឈ្មោះ សូ ជិន អាយុ០៥ ឆ្នាំ សិស្សថ្នាក់មតេយ្យ មានឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ គី ហុកណាក់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់ក្រុម២៤
January 30, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ ស្ដែងៗ ខ្លាំងណាស់! បុរសម្នាក់ត្រូវអូសជាប់ក្រោមរថយន្តរាប់រយម៉ែត្រ រងរបួសអស់ជើងម្ខាង តែសំណាងល្អ មានពាក់មួកសុវត្ថិភាពក្បាល ទើបមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីជិះម៉ូតូបុករថយន្ត PRIUS ដែលបត់ឆ្វេងត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ខ្ទាតចូលក្រោមរថយន្តអូសទៅជាមួយតែម្ដង តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បាន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១២:២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិ៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកបើករថយន្តបង្កមានឈ្មោះ ភាជ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់រថយន្ត។ ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ស៊ុន ភក្ដី ភេទប្រុស
January 30, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូ Scoopy បើកក្នុងល្បឿនលឿន ទៅបុកពីក្រោយរថយន្ត សាមុយ មណ្ឌលសុខភាពត្រាំខ្នារ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង១២៖០៥នាទីយប់ពាក់កណ្ដាលអធ្រាត្រចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចមុខមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) លើផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសាមុយ(សង្គ្រោះបន្ទាន់)របស់មណ្ឌលសុខភាពត្រាំខ្នារ ពាក់ស្លាកលខរដ្ឋ12 2-0748 បើកដឹកអ្នកជម្ងឺពីត្រាំខ្នារមកសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) បន្ទាប់ពីនាំអ្នកជម្ងឺចូលមន្ទីរពេទ្យរួច រថយន្តសាមុយខាងលើបានបើកបរតាមផ្លូវលេខ១៥០ បត់ស្ដាំឡើងមកផ្លូវ២៧១ លុះមកជិតដល់ច្រកចូលខាងមុខមន្ទីរពេទ្យ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី
January 30, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបង្ក្រាបបានមុខសញ្ញាចោរកម្ម(លួច) និងមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់) ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន១៨នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីមុនថ្ងៃត្រង់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយក្រុមនេះជាមុខសញ្ញា ធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក។ ជនសង្ស័យទាំង១៨នាក់ រួមមាន៖ ១-ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១
January 30, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតមួយច្បាប់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ឲ្យចុះណែនាំម្ចាស់រមណីយដ្ឋានកែច្នៃថ្មីមួយនេះ មិនឲ្យដាក់ឈ្មោះថា “ប្រាសាទបន្ទាយទ័ព” ទៀតឡើយដើម្បីការពារ មិនឲ្យមានការភន្តច្រឡំជាមួយទីតាំងប្រាសាទបុរាណ« បន្ទាយទ័ព »ពិតប្រាកដនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាបុរាណដ្ឋានប្រវត្តិសាស្ត្រជាតិ។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានកែច្នៃថ្មីមួយកន្លែងដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការហាមឃាត់មិនអោយប្រើប្រាស់ឈ្មោះ «ប្រាសាទបន្ទាយទ័ព» គឺស្ថិតនៅចំណុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយរមណីយដ្ឋានកែច្នៃថ្មីមួយនេះ មានរូបចម្លាក់ថ្មីច្រើនប្រភេទ ដែលឆ្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅមកខ្លះ បង្កើតបានជាទស្សនីយភាព បែបធម្មជាតិនិងសិល្បៈ ទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជន ដោយសារតែការរៀបចំរចនានេះ មើលទៅស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់ក្នុងល្អាងជ្រោះ ភ្នំ ផងដែរ៕
January 30, 2021









