រថយន្តស៊េរីទំនើប Ford Ranger Raptor ថ្មីស្រឡាង បើកលឿនរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ញារជើងម្ខាងនៅក្នុងទឹក នៅខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ៖ ករណីរថយន្ត Ford Ranger Raptor ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ ថ្មីស្រឡាង បើកលឿនរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យលិចមួយកំណាត់រថយន្ត ខូចខាតយ៉ាងដំណំ តែដោយសារតែរថយន្តស៊េរីទំនើប ទើបមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីឡើយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ធ្លាក់ផ្លូវនេះបើតាមសេចក្ដីរាយការណ៍បឋម បានឲ្យក្រុមការងារ ខ្មែរណូតដឹងថា គឺបានកើតឡើងកាលពីវេលាម៉ោងជាង០១ថ្ងៃត្រង់ ថ្ងៃសៅរិ៍ ទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពានភូមិចុងថ្នល់ ជិតវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ ដោយសាររថយន្តក្រឡាប់ដោយខ្លួនឯង និងមិនប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសមត្ថកិច្ចអនុញាតិអោយម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង សូមបើកបរដោយការប្រុងប្រយ័ត្ន ៕





ដោយ៖ បងម៉េង ខ្មែរណូត