Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ដ្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តចុះយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហារនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា គឺនៅផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ និងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ។ សូមបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តម

    January 30, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលឡើងលើសួនច្បារហោះទៅបុកផ្ទប់បង្គោលស្លាកប៉ាណូ រួញកាប៊ីនគៀបជាប់តៃកុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលតាព្រហ្ម ផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ(Hyundai) ប្រភេទឃ្លប់ដឹកទំនិញបញ្ញេី២៥ខេត្តក្រុង របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ទម្ងន់៣តោន៨ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3F-5773 បុកបង្គោលស្លាកប៉ាណូ ខួបលើកទី៤២ ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២១ ដ៏ធំមួយ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក

    January 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់មិនដឹងមានវិបត្តអ្វីនោះទេ ទើបបានជាសុញគំនិតគិតខ្លី ជិះកង់បីមួយគ្រឿង មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកតែស្បែកជើងមនុស្សស្រីមួយគូប៉ុណ្ណោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកហើយ តែក្រុមអ្នកសារព័ត៌មានយើងក៏បានសុំអនុញ្ញាត ដើម្បីថតរូបភាពយកទៅផ្សព្វផ្សាយក្រែងលោ មានសាច់ញាតិបងប្អូនស្គាល់ ចំណាំម្ចាស់ស្បែកជើងនេះបាន ទើបសមត្ថកិច្ចចិត្តល្អម្នាក់ ដែលប្រចាំការគល់ស្ពានត្រើយខាងកើតនោះ ក៏បាននាំទៅចង្អុលបង្ហាញចំណុចដែលលោតថែមទៀតផង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ ចោមរោមមើលផ្អើលពេញលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ។ គេនៅមិនទាន់ដឹងអត្តសញ្ញាណអ្នកដែលលោតទឹកខាងលើនេះនៅឡើយ គ្រាន់តែដឹងថាជាមនុស្សស្រី វ័យប្រហែល២០ឆ្នាំជាង និងបន្សល់ទុកតែស្បែកជើងមនុស្សស្រីពណ៌ខ្មៅមួយគូ នៅកន្លែងកើតហេតុប៉ុណ្ណោះ។ បើតាមប្រភពពីកម្លាំងនគរបាលអន្តរាគមន៍ដែលប្រចាំការគោលដៅស្ពានជ្រោយចង្វារត្រើយខាងកើតបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា

    January 30, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីករណី រកឃើញវិជ្ជមានថ្មីម្នាក់ គឺជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន០៥នាក់បន្ថែមទៀត ដែលធ្វើអោយអ្នកនៅសម្រាកព្យាបាលសរុបមានចំនួន ២១នាក់។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

    January 30, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ រថយន្ត PRIUS បោះពួយលឿនពេក សង្ស័យងោកមួយភាំង ក៏រេចង្កូតទៅបុកផ្ទប់ បង្គោលខ្សែបណ្ដាញតង់ស្យុងពេញទំហឹង ហើយខ្ទាតទៅបុកខឿនថ្មជុំវិញដើមឈើមួយដើមទៀត បាក់បែកខូចខាតយ៉ាងដំណំ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូត ទើបមិនបណ្ដាលឲ្យតៃកុងរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីជិតពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចជិតរោងចក្រអ៉ីខាង លើផ្លូវចោមចៅ (អតីតផ្លូវវេងស្រេង) ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-8872 បើកបរដោយបុរសវ័យក្មេងម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ(អតីតផ្លូវវេងស្រេង)

    January 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សរបួសធ្ងន់៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារបុរសជនជាតិចិន២នាក់ ជិះម៉ូតូបញ្ច្រាសទៅបុកជាមួយម៉ូតូឌ្រីមសង់របស់សិស្សសាលាពេញទំហឹង នៅផ្លូវព្រះមុនីវង្ស ចម្ងាយពីវិទ្យាល័យបឹងត្របែក ៤០០ម៉ែត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោង០៦ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនសិស្សសាលាម្នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-8669 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីច្រមុះជ្រូកក្បាលថ្នល់ ឆ្ពោះទៅវិទ្យាល័យបឹងត្របែក ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CD-9186 បើកបរដោយបុរសជនជាតិចិនពីរនាក់

    January 30, 2021
  • សង្គម

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យបញ្ជាក់ឲ្យដឹងថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេសបងប្អូនអ្នកសារព័ត៌មាន ជុំវិញការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៊ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២

    January 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សារបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧៖៣០នាទី ពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុក រ៉ានី ហ៊ុនសែន។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋាបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ

    January 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនដំណឹងដល់ ​និស្សិត​ សិក្ខាកាម​នគរបាល​-យោធា​ និង​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា​ស្នាក់នៅ ​ឬ​កំពុង​មានវត្តមានក្នុង​ប្រទេស​វៀតណាម ត្រូវ​អនុវត្តវិធានការការពារសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៨៤ករណី នៅខេត្ត Hai Duong និងខេត្ត Quang Ninh ។ ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូត បានបញ្ជាក់ថា តាមសារព័ត៌មាន​វៀតណាម (Viet Nam News​)

    January 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ដឹងថា៖ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំងក្រុមហ៊ុន ឡុង ភឿង មួយកន្លែង កាលពីនៅវេលាម៉ោង ១២៖៣០ នាទីយប់រំលងអាធ្រាត្រ ថៃ្ងសុក្រ ១រោជ ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវ៣៥៨ ក្រុមទី៣០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ស៊ិន ណាត ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរម្ចាស់ឃ្លាំង

    January 29, 2021