Khmernote Media
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ មនុស្សម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នា ស្រាប់តែត្រូវបានម៉ូតូHonda Wave RSX ដែលអ្នកភូមិស្គាល់ថាជាម៉ូតូដែល ធ្លាប់ជិះដើរទាក់ឆ្កែ ជិះលឿនទៅបុកពេញទំហឹង បណ្ដាលឲ្យដួលអូសនឹងថ្នល់ ហើយរត់បាត់ស្រមោលអស់ បន្សល់តែថង់ខ្មៅមួយដុំដែលច្រកបាវពីក្នុងមូលជាដុំចងកៅស៊ូ នៅក្បែរម៉ូតូ Wave នោះ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤:១០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅលើមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩) ត្រង់ចំណុចមុខផ្លូវបេតុងចន្លោះវត្តឃ្មួញ និងសាលាបឋមសិក្សាឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Honda

    February 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣-៧ ខែកុម្ភៈ ឆ្នាំ់២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធម្យទៅខ្លាំង។ នៅថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស (BREEZE) ដែលបក់មកពីឈូងសមុទ្រថៃ។ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩-២០អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ – នៅថ្ងៃទី៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី២២-២៥អង្សាសេ និងអតិបរមាមានពី

    February 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា ស្លាកមានខ្លឹមសារ “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ រយៈពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួនជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់។ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល-។ ក្រោយពិនិត្យឃើញជាក់ស្តែង

    February 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពឆក់កាបូបស្ត្រីជនបរទេសម្នាក់កំពុងដើរនៅលើចំណុចផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១២:៥១នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ ជនសង្ស័យទាំង២នាក់នេះគឺជាមុខសញ្ញាចាស់ និងបានធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេចពីបុរសម្នាក់កំពុងដើរនៅចំណុចផ្លូវ១២៣ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង ១៧ និង០៣នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងក្រោយមានការរស្រាវជ្រាវឈានដល់ការឃាត់ខ្លួន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី ក្នុងនោះជនសង្ស័យទីមួយមានឈ្មោះ ធុង សៅនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ

    February 2, 2021
  • ព័ត៌មានជាតិ

    នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត CRV មួយគ្រឿងជាមួយនឹង កង់បីឥណ្ឌា ចំនួន៣គ្រឿងទៀត ដែលបើកប្រដេញគ្នា បើកសំឡេងបាស់ខ្លាំងៗកណ្តាលយប់អាធ្រាត ដែលរំខានដល់ប្រជាពលរដ្ឋ ដើម្បីមកធ្វើការអប់រំណែនាំ កុំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងអោយពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ បើតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា៖ “សមត្ថកិច្ចនគរបាលហៅអ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសម្លេងបង្កការរំខាននៅពេលយប់ មកអប់រំណែនាំ៖ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក

    February 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយទេ ហើយកំណើននៃការចម្លងវីរុសកូវីដ១៩ និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តខ្ពស់នៅឡើយ។ ទោះបីកម្ពុជាបាននិងកំពុងខិតខំទំស្កាត់កុំឲ្យមានការចម្លងកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺយ៉ាងកាចសាហាវនេះ នៅតែគំរាមគំហែងសុខភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះ នៅក្នុងប្រទេសក៏នៅខ្ពស់នៅឡើយដោយសារប្រទេសជិតខាងយើងមាន ប្រទេសថៃ និងប្រទេសវៀតណាម កំពុងមានការផ្ទុះឡើងការចម្លងវីរុសកូវីដ១៩ ជាថ្មីទៀតនៅក្នុងសហគមន៍។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេងនានា នាពេលខាងមុខ។ អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ ជាពិសេសខេត្តដែលជាប់ព្រំប្រទល់សូម យកចិត្តទុកដាក់គ្រប់គ្រងចរាចរណ៍ពលករ ឬអ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ

    February 1, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថាថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក

    February 1, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ទាក់ទងនឹងការចែកចាយតៗគ្នាជាច្រើនអំពីការលើកឡើងរបស់អាណាព្យាបាល ដែលបញ្ជាក់ថា កូនរបស់គាត់ត្រូវបានគ្រូតម្រូវឲ្យបង់លុយមួយខែ ៦០០០០រៀល ជាថ្លៃដឹងគុណគ្រូ និងត្រូវគេបណ្តេញចេញពីថ្នាក់ ដោយសារមិនរៀនគួរថែមទៀតផង។ យោងតាមម្ចាស់គណនីឈ្មោះ Bunthoeun Ev បានឲ្យដឹងថា “កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុកបើមិនរៀនគួរក៏ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ ៦០០០០ ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយឱ្យកូនរៀនគួរមិនបានផង”។ ចំណែកម្ចាស់គណនីហ្វេសប៊ុក Srey Neth SreyNeth ក៏បានជួបករណីស្រដៀងគ្នាបែបនេះផង ដោយបានលើកឡើងថា “សុំទោសទុកជាមុន បើនាងខ្ញុំ post ទៅមានការប៉ះពាល់ 🙏

    February 1, 2021
  • ព័ត៌មានជាតិ

    បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​នៅ​លើ​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ BonLinll​ និង​បណ្តាញ​សង្គម​ Tik​ Tok​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២១​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ និង​ស្វែងរក​បុគ្គល​ដែល​ផុស​ព័ត៌មាន​មិន​ពិត​ ដោយ​បាន​និយាយ​មើលងាយ​ ជេរ​ប្រមាថ​ និង​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ ។ សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​បុគ្គល​នេះ​ ហើយ​ឈ្មោះ​ ពៅ​ រតនា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ក៏​បាន​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​ និង​ទទួលកំហុស​របស់​ខ្លួន​ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ BonLinII​ និង​TikTok​ ជា​វី​ដេ​អូ​ ធ្វើការ​ប​ង្ហាះ​ព​ត៌​មាន​មិន​ពិត​

    February 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,០៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៣៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,០០០រៀលក្នុងមួយលីត្រ ៕

    February 1, 2021