- Khmernote Media
- សិល្បៈ
កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។ ថ្មីៗនេះដែរ អាចារ្យធំនគររាជ ដែលគេស្គាល់ថាជា DJ ល្បីឈ្មោះមួយរូបក៏បានបង្ហោះសារមួយឃ្លាជុំវិញរឿងខាងលើ ដោយលោកបានរៀបរាប់ថា៖ “មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ មេីលឃេីញទោសធំៗ៣ ៖ ១/ទោសប្រមាថ អក្សរសិល្ប៍ជាតិ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ)។ ២/ទោសជាន់ឈ្លីតម្លៃ ប្រពៃណី វប្បធម៌ជាតិ។ ៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។
February 4, 2021 - ព័ត៌មានជាតិ
រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ។ រដ្ឋាភិបាលបានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុកគឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធឺណិតទូទាំងពិភពលោកនោះបានឱ្យដឹងថា ក្រៅពីកម្មវិធីហ្វេសប៊ុក រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានបិទកម្មវិធីមួយចំនួនទៀតមានដូចជា Messenger, Instagram និង WhatsApp។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២២លាននាក់កំពុងតែប្រើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕ LATEST DEVELOPMENT : New military government orders telecom companies to temporarily block Facebook as they
February 4, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ចេញពីហូបចុកមកពីណាមិនដឹង បានបើករថយន្តស៊េរីទំនើបម៉ាក MASERATI ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន ទៅបុកពីក្រោយរថយន្ត LEXUS 470 ពេញទំហឹង និងរុញទៅបុកបន្តកន្ទុយរថយន្ត LAND CRUISER ស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចស្តុបចំការមន ផ្លូវសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅពេលកើតហេតុ គេឃើញមានរថយន្តពីរគ្រឿង មានរថយន្តម៉ាកឡង់គ្រីស័រ LAND CRUISER ពណ៌ទឹកមាស
February 4, 2021 - សង្គម
ក្រោយផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គម ទាក់ទងទៅនឹងការសំដែងរបស់ក្រុមអ្នកលក់ឡេល្បីឈ្មោះ អាជី អាម៉ី ក្នុងរឿង “ទុំទាវ 2021” នៅព្រឹកនេះលោក ហេង ឡុង បានបញ្ជាក់ថា “ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា” គួរបញ្ជាក់ផងដែរថា ក្រុមអ្នកលក់ឡេល្បីឈ្មោះ២នាក់បងប្អូនឈ្មោះ អាជី អាម៉ី និងគ្នីគ្នារបស់ខ្លួន បាននាំគ្នាថតរឿង “ទុំទាវ 2021” ដោយមានឈុតឆាកខ្លះលេងបែបអាសអាភាស និងឈុតខ្លះទៀតយកស្បង់របស់ព្រះសង្ឈមកគ្រងនិងសំដែងមិនគប្បី។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
February 4, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោ ល បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យចំនួន០៦នាក់យកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក។ មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៉ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាងជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលើបណ្តាលឱ្យខូចខាតដោយអន្លើនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយពុំដឹងមូលហេតុ។ ទទួលបានព័ត៌មានភ្លាមនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុកដឹកនាំកម្លាំងចេញប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានភ្លាមៗចំពោះក្រុមក្មេងបង្កអនាធិបតេយ្យខាងលើចំនួន០៦នាក់ យកមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាន។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក
February 4, 2021 - សង្គម
កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកលក់ឡេល្បីឈ្មោះ២នាក់បងប្អូនឈ្មោះ អាជី អាម៉ី និងគ្នីគ្នារបស់ខ្លួន បាននាំគ្នាថតរឿង “ទុំទាវ 2021” ដោយមានឈុតឆាកខ្លះលេងបែបអាសអាភាស និងឈុតខ្លះទៀតយកស្បង់របស់ព្រះសង្ឈមកគ្រងនិងសំដែងមិនគប្បី។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
February 4, 2021 - កូវីដ-១៩
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម សូមកុំដើរកំសាន្តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជាតាមព្រំដែនប្រទេសមួយចំនួនដែលមានហានិភ័យខ្ពស់រួមមានប្រទេសវៀតណាម ដែលកំពុងផ្ទុះរាតត្បាតខ្លាំងជំងឺ កូវីដ-១៩។ ការអំពាវនាវនេះដែរធ្វើឡើងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់ ហើយប្រទេសវៀតណាមកំពុងមានការផ្ទុះរាតត្បាតខ្លាំងផងដែរ។ ឯឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរកំសាន្ត ដោយមិនត្រូវធ្វេសប្រហែសអោយសោះ ត្រូវមានម៉ាស់ អាកុល ក៏ដូចជាជែលលាងដៃនៅជាប់ខ្លួនជានិច្ច៕
February 3, 2021 - ព័ត៌មានជាតិ
បើតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ BTV បានអោយដឹងថា នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាទូតចិនប្រចាំនៅកម្ពុជាផងដែរ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាវ៉ាក់សាំងកូវីដ-១៩ របស់ចិន នឹងមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ ហើយរថយន្ត២គ្រឿងដែលជារថយន្តសម្រាប់ជាមធ្យោបាយដឹកជញ្ជូនវ៉ាក់សាំង ក៏បានមកដល់ផងដែរ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវមកដល់កម្ពុជាជាលើកដំបូងមានចំនួន៦០ម៉ឺនដូស ដែលក្នុងនោះត្រូវបានបែកចែកចំនួន៣០ម៉ឺនដូស សម្រាប់ចាក់អោយកងទ័ព ដោយម្នាក់ត្រូវចាក់ចំនួន២ដង ស្មើនឹង២ដូស៕ ប្រភពរូបភាព៖
February 3, 2021 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱការបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដោយធ្វើការហាមឃាត់មិនអោយដុតផាវ កាំជ្រួច ឬបង្កសំលេងផ្ទុះគ្រប់ប្រភេទ និងមិនអោយលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង មិនអោយហែរក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដោយគ្មានការអនុញ្ញាត។ ក្នុងនោះដែរក៏មានការហាមឃាត់មួយចំនួនទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់គោលការណ៍អោយសមត្ថកិច្ចគ្រប់ថ្នាក់ចាត់វិធានការអោយបានម៉ឺងម៉ាត់ បើជនណាបំពានសេចក្តីណែនាំ ត្រូវទទួលទោសតាមផ្លូវច្បាប់៕
February 3, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយក្រោយអាណាព្យាបាលសិស្សម្នាក់បានទម្លាយរឿងរ៉ាវក្នុងបណ្តាញសង្គម Facebook អំពីអ្នកគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក បានតម្រូវអោយកូនគាត់បង់លុយមួយខែ៦ម៉ឺនរៀលជាថ្លៃដឹកគុណគ្រូ រហូតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អាណាព្យាបាល។ ថ្មីៗនេះដែរប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានអោយអ្នកសារព័ត៌មានដឹងថា មន្ទីរអប់រំ បានសម្រេចផ្លាស់អ្នកគ្រូបង្រៀនរូបនោះ ទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ ក្រោយរកឃើញកំហុសឆ្គង ចំពោះការយកលុយសិស្សខាងលើ។ ជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានអោយអ្នកសារព័ត៌មានដឹងថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេសគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាលដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែងហើយអាចមានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង ហើយក្រសួងអប់រំបាននឹងបន្តនិងគ្រប់គ្រងសាលារៀនដើម្បីបន្តពង្រឹងកំណែទម្រង់អប់រំយុវជននិងកីឡា៕
February 3, 2021









