សង្គម

ក្តៅៗ ! ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះការសំដែងរបស់ក្រុម អាជី

BY
Khmernote Media
February 4, 2021

ក្រោយផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គម ទាក់ទងទៅនឹងការសំដែងរបស់ក្រុមអ្នកលក់ឡេល្បីឈ្មោះ អាជី អាម៉ី ក្នុងរឿង “ទុំទាវ 2021” នៅព្រឹកនេះលោក ហេង ឡុង បានបញ្ជាក់ថា “ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា”

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកលក់ឡេល្បីឈ្មោះ២នាក់បងប្អូនឈ្មោះ អាជី អាម៉ី និងគ្នីគ្នារបស់ខ្លួន បាននាំគ្នាថតរឿង “ទុំទាវ 2021” ដោយមានឈុតឆាកខ្លះលេងបែបអាសអាភាស និងឈុតខ្លះទៀតយកស្បង់របស់ព្រះសង្ឈមកគ្រងនិងសំដែងមិនគប្បី។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: