- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង១២នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ ឯក ឈឿង គឹមសុង នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍
January 28, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃេីញការចុះផ្សាយនៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ឡា កុសល់ ភេទប្រុស អាយុ២០ឆ្នាំ បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនដែលបានប្រើប្រាស់គណនីហ្វេបុកឈ្មោះ La kosal ធ្វើការបង្ហោះព័ត៌មានមិនពិតមើលងាយដល់សមត្ថកិច្ច ក៏ដូចជាបង្ខូចកិត្តយសមត្ថកិច្ច បន្ទាប់ពីរូបគាត់ត្រូវបានសម្ថកិច្ចធ្វេីការផាកពិន័យ ដោយគាត់បានបើកបរល្មើសច្បាប់ចរាចរណ៍ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបស្ថានទូតវៀតណាម ពីបទល្មើសភ្លើងសញ្ញាចរាចរណ៍ដោយសារតែការខឹង និងខ្វះការពិចារណាមួយពេល ក៏បានបង្ហោះសារជាអក្សរក្នុង ហ្វេសបុក នូវព័ត៌មានមិនពិត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូ
January 28, 2021 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ៖ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារខ្មែរណូតដឹងថា មានករណីឃាតកម្មសម្លាប់ បុគ្គលិកផ្ទះសំណាក់ម្នាក់ស្លាប់ក្នុងបន្ទប់ រួចយកម៉ូតូ មួយគ្រឿងជិះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលក្រុងតាខ្មៅ ចុះពិនិត្យមើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧៖៤០នាទីព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ362 ផ្លូវលំ ទល់មុខផ្សារតាខ្មៅថ្មី ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ចាន់ សុខឃាង ហៅបុរី អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ អនុវិទ្យាល័យព្រែកតាពៅ និងជាបុគ្គលិក រៀបចំបន្ទប់ ផ្ទះសំណាក់ ៣៦២(កើតហេតុ) មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងភូមិដើមគ
January 28, 2021 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ៖ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារខ្មែរណូតដឹងថា មានករណីឃាតកម្មសម្លាប់ បុគ្គលិកផ្ទះសំណាក់ម្នាក់ស្លាប់ក្នុងបន្ទប់ រួចយកម៉ូតូមួយគ្រឿងជិះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលក្រុងតាខ្មៅ ចុះពិនិត្យមើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧៖៤០នាទីព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ 362 ផ្លូវលំ ទល់មុខផ្សារតាខ្មៅថ្មី ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ចន្ទ សុខឃាង ហៅបុរី អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ អនុវិទ្យាល័យព្រែកតាពៅ និងជាបុគ្គលិករៀបចំបន្ទប់ ផ្ទះសំណាក់៣៦២(កើតហេតុ) មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ
January 28, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីរថយន្តមួយគ្រឿង បានដឹកទុយោទឹកខុសបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់រថយន្ត ដើម្បីធ្វើការផាកពិន័យ និងណែនាំ ប៉ុន្តែបែរជាត្រូវម្ចាស់រថយន្តមិនសហការ និងប្រើពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ចថែមទៀតផង។ ជុំវិញករណីនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជូនសាធារណជន បណ្ដាញទំនាក់ទំនងសង្គម នូវសេចក្តីបំភ្លឺព័ត៌មានបឋម ដូចខាងក្រោម៖ ផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខាងក្រោម៖ ១-ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖ -ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ -ការបាំងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន -ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន -ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ
January 28, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោ ប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជនជា តិវៀតណាមចំនួន០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី។ ការរៀបចំបញ្ជូនជនបរទេសចំនួន០៣នាក់ទៅនាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕
January 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ពេលនេះក្រុមការងារក្រសួងសុខាភិបាលបានកំពុងមមាញឹកក្នុងការរៀបចំបច្ចេកទេសទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិននៅក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។ លោកជំទាវអ្នកនាំពាក្យបានលើកឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺធ្វើឡើងតាមការស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ ហើយចាក់ក្រុមអាទិភាពមុនគេ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា “ពេលនេះក្រសួងបានកំពុងមមាញឹកក្នុងការរៀបចំពិធីសារ សម្រាប់ការចាក់វ៉ាក់សាំងក៏ដូចជាកិច្ចបច្ចេកទេសមួយចំនួនសំខាន់ៗ សម្រាប់ការត្រៀមលក្ខខណៈ ទទួលយកវ៉ាក់សាំងក៏ដូចជាការរៀបចំទទួលក្រុមអាទិភាព ដែលនឹងចាក់មុន។ ការចាក់វ៉ាក់ សាំងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ”។ លោកជំទាវបន្តថា វ៉ាក់សាំងដែលយកមកចាក់នៅកម្ពុជានឹងជួយលើកវិធានការ ការពារ៣ គឺពាក់ម៉ាស់ លាងដៃ និងគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ
January 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងការបោកបញ្ឆោត (Phishing) តាមអ៊ីនធឺណេតទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងមានវិធានការការពារ។ ចោរបច្ចេកវិទ្យា(Hackers) បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ(SMS) ឬសារអ៊ីម៉ែលទៅអ្នកប្រើប្រាស់ដោយមានខ្លឹមសារ” Your bank account has been logged in through another platform, Please verify again to protect your rights ” ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងឈ្មោះធនាគាររបស់អ្នកប្រើប្រាស់។ នៅពេលដែលអ្នកប្រើប្រាស់ចុចលើឈ្មោះដែននោះ
January 27, 2021 - ព័ត៌មានជាតិ
ស្ថានទូតខ្មែរ៖ យោងតាមការចុះផ្សាយផេក ហ្វេសប៊ុកផ្ទាល់ របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានឲ្យដឹងថា៖ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលិសស្រុក និងតំណាងមន្ទីរសុខាភិបាល ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង៣០នាក់ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។ ទន្ទឹមនេះ ឯកឧត្តមទូតក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន
January 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានបញ្ជាក់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះថា ជំនួយវ៉ាក់សាំងដំណាក់កាលដំបូង ដែលកម្ពុជានឹងទទួលបានពីបណ្ដាប្រទេសជាមិត្ត និងអង្គការដៃគូរួមមាន ជំនួយរបស់រដ្ឋាភិបាលចិន, ជំនួយយន្តការ COVAX និង ជំនួយរបស់អូស្ត្រាលី ដែលផ្ដល់ជាជំនួយវ៉ាក់សាំងមកឲ្យកម្ពុជាមានដូចខាងក្រោម៖ – យន្តការ COVAX = ៧លានដូស – ជំនួយរបស់ចិន = ១លានដូស (ដឹកមកដល់ខែកុម្ភៈ) – ជំនួយរបស់អូស្ត្រាលី = ៣លានដូស
January 27, 2021









