- Khmernote Media
- សិល្បៈ
កញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី គឺជាតារាបង្ហាញម៉ូដមានរាងស្រឡូងខ្ពស់ស្រឡះស្រស់ស្អាត និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពអស់ជាយូរឆ្នាំផងដែរ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ លោកឪពុកជាទីស្រលាញ់របស់អ្នកទាំង២បានជួបរឿងនឹកស្មានមិនដល់ ដោយជួបគ្រោះថ្នាក់របូតកង់ពេលធ្វើដំណើរដល់មុខផ្ទះ ដែលនេះពិតជាសំណាងខ្លាំងណាស់ ដែលធ្វើដំណើរមកដល់ផ្ទះទើបជួបគ្រោះថ្នាក់បែបនេះ។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ទឹម វត្តី បានឲ្យដឹងថា “មួយលានសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ហើយក៏មហាសំណាងសំរាប់ប៉ា🙏🙏 Tim Vanna មកដល់មុខផ្ទះរបូតកង់ល្មម🥱 កូនដឹងថាម៉ាក់តែងតែនៅក្បែរពួកយើង 🙏😞 Pan RaNy សូមអោយទេវតាឆ្នាំថ្មីតាមជួយថែរក្សាអោយក្រុមគ្រួសារយើងជួបតែសេក្ដីសុខសំណាងល្អសុវត្ថិភាពគ្រប់ពេលវេលា🙏🙏 និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាផង 🙏🙏”។ ចំណែកឯកញ្ញា ទឹម រដ្ឋា ក៏បានឲ្យដឹងដែរថា “មហា
January 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ E-Gets ម្នាក់ជិះម៉ូតូដឹកម្ហូបយកអោយភ្ញៀវ ទុកម៉ូតូមុខហាង ភ្លេចដកកូនសោរចេញ រួចយកម្ហូបអោយភ្ញៀវនៅក្នុងហាង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូដឹកគ្នាមកទម្លាក់បក្ខពួកម្នាក់ដើរចូលទៅយកជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ចោរលួចម៉ូតូបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចមុខហាងយីហោ លក្ខណៈពិសេសស្លាបមាន់បំពងសាច់ជ្រូកក្បាលគោ ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ឡើងតែម២០១៥ ពាក់ស្លាកលេខភ្នំពេញ 1BG-0484 ជារបស់ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ីណេត
January 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាច្រើនប្រដាប់ដោយដាវ ព្រួតកាប់ទៅលើជនរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ រហូតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនោះ ពេលនេះកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនសង្ស័យនិងជនដៃដល់បានសរុប ០៧នាក់ ។ សូមបញ្ជាក់ថា ករណីអំពើឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះស្ពានទី១១ និងស្ពានទី១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បង្កឡើងដោយក្រុមជនល្មើស ប្រើដាវ កាប់ត្រូវក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់។ ជនរងគ្រោះមានឈ្មោះ សៅ ពិសិដ្ឋ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម បឹងកេងកង មានទីលំនៅក្នុងបុរីសេរីមង្គល សង្កាត់រកាខ្ពស់
January 27, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-(ដំណឹងបឋម) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះថា ករណីជនល្មើសជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នានៅ ជិតវត្តឥន្ទញញាណក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅ គិតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នគរបាលចាប់ខ្លួនជនសង្សយ័ចំនួន៣នាក់ហើយ ដែលជាជនជាតិចិនដូចគ្នាក្នុងនោះមានជនដៃដល់ម្នាក់ និងបក្ខពួកគូរកនផ្សំគំនិតចំនួន២នាក់ ក្នុងនគរបាលដកហូតបានវត្ថុតាងពាក់ពន្ធ័ព្រមទាំងថ្នាំញៀនមួយចំនួនផង។ បើតាមលោកឧត្តមសេនីយ៍ទោ ស្នងការបន្ថែមថា ករណីនេះសមត្ថកិច្ចកំពុងបន្តកិច្ចការតាមរកបក្ខពួកជនល្មើសដែលនៅសេសសល់ និងធ្វើនិតិវិធីបញ្ជូនជនសង្សយ័ទៅផ្តន្ទាទោស ៕ ប្រភព៖ លោក Huy Bunleng
January 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅកំណាត់ផ្លូវជាតិលេខ៥ ពីផ្លូវភ្លោះ ចំណុចធនាគារអេស៊ីលីដា ស្ថិតនៅក្នុងភូមិស្បានខ្ពស់រហូតដល់ ការ៉ាស់សាំងតូតាល់ មុខសាលាខណ្ឌឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងមានការជួសជុល និងពង្រីកផ្លូវ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងាររយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ។ ដើម្បីឲ្យការងារខាងលើប្រព្រឹត្តិទៅដោយរលូន រដ្ឋបាលខណ្ឌឬស្សីកែវស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អាធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឬផ្លូវឯកឧត្តម ជា សុផារ៉ា ជាបណ្តោះអាសន្នវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពីព្រោះក្រុមការងារត្រូវប្រើប្រាស់គ្រឿងចក្រ និងរថយន្តធន់ធ្ងន់ សម្រាប់ស្ថាបនាផ្លូវ៕
January 27, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុបតេឡេក្រាម បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ហើយក៏ជាថ្ងៃគម្រប់ខួប១ឆ្នាំគត់ ដែលក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយអ្នកផ្ទុកវីរុសកូវីដ១៩ ដំបូងគេនោះ គឺជាបុរសជនជាតិចិន នៅខេត្តព្រះសីហនុ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា គិតមកទល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ អ្នកឆ្លងវីរុសកូវីដ១៩ សរុបមានចំនួន ៤៦០នាក់ (ស្ត្រី ១៥៧នាក់ និងបុរស ៣០៣នាក់) ហើយក្នុងចំណោមអ្នកឆ្លងទាំង ៤៦០នាក់នោះ មាន
January 27, 2021 - ចរាចរណ៍
ភ្ភ្នំពេញ៖ រថយន្តយីឌុបមួយគ្រឿង បើកបរដោយបុរសម្នាក់ទំនងស្រវឹងស្រាក្នុងល្បឿនលឿន និងមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់ផ្ងារជើង មួយចំហៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចកែងផ្លូវបេតុងក្រោយផ្សារក្រមួន ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បានបើករថយន្តឃ្លុបដឹកទឹកកក ម៉ាក KAI FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1835 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ
January 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីកូនកំលោះកូនក្រមុំកំពុងចូលរោងការ ស្រាប់តែឪពុកកូនក្រមុំជម្ងឺចាស់រើឡើង ដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏ហៅរថយន្តសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥:៥០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅផ្ទះរៀបមង្គលការខាងស្រី ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ស៊ុំ ធូ អាយុ៥០ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ(ក្រិនថ្លើម) ធ្វើទុក្ខខ្លាំងចំពេលចូលរោងមង្គលការកូនស្រី។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា ជនរងគ្រោះជាឪពុកខាងកូនស្រីគាត់មានជំងឺក្រិនថ្លើមជាយូរមកហើយ កន្លងមកក៏ធ្លាប់ធ្វើទុក្ខម្តងៗដែរ ។ លុះមកដល់ថ្ងៃកើតហេតុ ដែលជាថ្ងៃសិរីសួស្តី ចូលរោងជ័យមង្គលការកូនស្រី ខណៈកំពុងអង្គុយធ្វើពិធីចូលរោងជ័យ ស្រាប់តែឪពុកកូនក្រមុំជម្ងឺចាស់ធ្វើទុក្ខខ្លាំង ដល់ថ្នាក់ទ្រាំលែងបាន
January 27, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ ចាប់ផ្ដើមដំណើរការការដ្ឋានជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ស្ពានព្រះមុនីវង្សចាស់នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះហើយ ដោយការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ គឺធ្វើឡើងពីត្រើយខាងកើតមកត្រើយខាងលិច ចំហៀងខាងឆ្វេង ដូច្នេះហើយបើសិនជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់អធ្យាស្រ័យផង គិតត្រឹមម៉ោង០៧:៣៥នាទីព្រឹកនេះ ចរាចរណ៍កំពុងមានការកកស្ទះយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីមុខបុរីប៉េងហួត(បឹងស្នោរ) រហូតមកដល់ស្ពានព្រះមុនីវង្ស ទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញកម្លាំងនគរបាលខណ្ឌច្បារអំពៅ កំពុងជួយសម្រួលចរាចរណ៍ផងដែរ ។ សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញ សេចក្តីជូនដំណឹងមួយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង
January 27, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីករណីអ្នកជាសះស្បើយចំនួន១១នាក់ និងគ្មានវិជ្ជមានថ្មីនោះទេ ខណៈដែលអ្នកនៅសម្រាកព្យាបាលថយចុះមកសល់ត្រឹម ៣៧នាក់ប៉ុណ្ណោះ ដែលនេះជាដំណឹងល្អមួយនៅក្នុងថ្ងៃនេះ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖
January 27, 2021









