- Khmernote Media
- ចរាចរណ៍
ក្រុងតាខ្មៅ ៖ រថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-4620 បើកបោះពួយលឿនពេក ស្រាប់តែជ្រុលចង្កូតទៅបុកផ្ទប់ដើមឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់កាឡេកង់មុខ បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចជិតស្នាក់ការប៉ុស្តិ៍កំពង់សំណាញ់ ផ្លូវលេខ១០៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រថយន្តបង្កម៉ាកកាម៉ារីហាយប្រ៊ីត (CAMRY HYBRID) ពណ៌ស្ករ ពាក់ស្លាកលេខខេមរភូមិន្ទ(ខម)01 2-4620 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា
January 26, 2021 - កូវីដ-១៩
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរៀបចំពិធីផ្សេងៗបូករួមទាំងពិធីមង្គលការ ទាំងអស់តម្រូវអោយរៀបចំភ្ញៀវត្រឹម៥នាក់ប៉ុណ្ណោះក្នុង១តុ ដោយកែប្រែទម្លាប់ពីមុនមានមនុស្ស១០នាក់។ សេចក្តីប្រកាសនេះដែរត្រូវបានធ្វើឡើងដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព។ នៅក្នុងសេចក្តីប្រកាសដដែលនេះដែរ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីទាំងអស់ ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាអោយបានម៉ឺងម៉ាត់បំផុត៕
January 26, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចប្រាប់ជាបឋមថា បុរសជនជាតិចិនម្នាក់បានស្លាប់ ក្រោយធ្លាក់ពីលើអគារខ្ពស់ ចូលមកក្នុងផ្ទះពលរដ្ឋ មួយកន្លែងនៅក្បែរគ្នា ក្នុងក្រុម៧ ភូមិ១ សង្កាត់លេខ៣ ក្រងព្រះសីហនុ វេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ ភ្លាមសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះ អត្តសញ្ញាណជនរងគ្រោះនៅឡើយ ហើយករណីនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យធ្វើកោសល្យវិច្ចយ័តាមបច្ចេកទេសនិងនិតិវិធី៕ ប្រភព៖ លោក Huy Bunleng
January 26, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជុំវិញបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ដែលពួកគាត់ពិបាកក្នុងរស់នៅព្រោះតែសំលេងចេញពីឧបករណ៍ទាក់ទាញត្រចៀកកាំ លឺខ្ទរពេញផ្ទះមិនថាយប់រឺថ្ងៃនោះទេ។ ក្រោយទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈ Facebook រួចមក ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្តាល បានចង្អុលបង្ហាញអោយលោកអធិការនគរបាលក្រុងតាខ្មៅ និងបានចាត់ឱ្យលោកនាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះទៅទីតាំងកើតហេតុ។ ដោយការឆ្លើយតបនោះរួមមាន៖ “ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនី ហ្វេសបុកសុំមិនបញ្ចញឈ្មោះ ដែលបានសរសេរផ្ញើសារចូលក្នុងប្រអប់សារផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ មានខ្លឹមសារថា «សូមគោរពឯកឧត្តម ខ្ញុំបាទសុំឯកឧត្តម ជួយបញ្ហាការចិញ្ចឹមសត្វត្រចៀកកាំដោយចាក់សំឡេងខ្លាំងៗរំខានក្នុងការរស់នៅធ្វើឱ្យប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែលមានទីតាំងផ្លូវ១១៥ ខាងលិចស្តុបប្រហែល២០០ម៉ែត្រ គឺបើកសំឡេងខ្លាំងនៅដដែល មិនថាថ្ងៃរឺយប់ទេ
January 26, 2021 - ចរាចរណ៍
ស្រុកព្រៃនប់- យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តធំចំនួន៣គ្រឿង បានបុកបន្តគ្នានៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។ ហេតុការណ៍នោះ បណ្តាលឲ្យអ្នកបើកបររថយន្តមួយគ្រឿងម៉ាក HYUNDAI ផ្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរបួសគៀបជាប់ក្នុងរថយន្ត។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីអ្នកបើកបរថយន្តនោះមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ទិសផ្ទុយគ្នា
January 26, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២១អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ – នៅថ្ងៃទី២៧-២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សាសេ –
January 26, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីករណីវិជ្ជមានថ្មីចំនួន២នាក់ ដែលក្នុងនោះមានម្នាក់ជាពលករកម្ពុជា ត្រឡប់មកពីប្រទេសថៃ និងជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០៣នាក់ផងដែរ ខណៈអ្នកជំងឺកំពុងនៅព្យាបាលសរុបចំនួន ៤៨នាក់។ ចំពោះអ្នកវិជ្ជមានថ្មីចំនួន២នាក់នោះរួមមាន៖ ១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខ ភាពសាធារណៈនៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ២៖
January 26, 2021 - ព័ត៌មានជាតិ
ស្ថានទូតខ្មែរ៖ ពលករខ្មែរ៧នាក់ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ ហើយកំពុងទទួលបានការព្យាបាល និងការយកចិត្តទុក្ខដាក់ ព្រមទាំងការចុះសួរសុខទុក្ខពីសំណាក់ស្ថានទូត នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ៧រូប ប្រុស៤នាក់ និងស្រី៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។ បញ្ជាក់គ្រោះថ្នាក់ខាងលើមិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នពលករ ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
January 25, 2021 - សុខភាព
ខែសម្បូរទុរេនឃើញតែគេលក់ និងបង្ហោះទុរេនព្រោងព្រាតពេញបណ្តាញសង្គម ដែលជាហេតុធ្វើឲ្យស្រ្តីពពោះទប់អារម្មណ៍មិនបានឡើយ។ តើការញ៉ាំទុរេនពេលមានផ្ទៃពោះមានចោទជាបញ្ហាអត់? ហេតុអី? ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះអាចញ៉ាំទុរេនបាន ឬមិនបាន អាស្រ័យទៅលើស្ថានភាពសុខភាពរបស់ស្ត្រីមានផ្ទៃពោះផ្ទាល់។ លោកវេជ្ជបណ្ឌិតថា ស្ត្រីមានផ្ទៃពោះដែលមិនមានបញ្ហាសុខភាពទេនោះ អាចញ៉ាំទុរេនបាន ថែមទាំងមានប្រយោជន៍ទៀត ដោយហេតុថា ទុរេនមានកម្រិតកាឡូរី ជាតិរ៉ែ និងវីតាមីនខ្ពស់ មានសាច់ទន់ ងាយរំលាយ ហើយពោរពេញដោយជាតិស្ករធម្មជាតិ ដែលផ្ដល់ឲ្យម៉ាក់ៗកំពុងពពោះ មានថាមពលបន្ថែម និងជួយឲ្យមានកម្លាំង។ តែទោះយ៉ាងណា ការញ៉ាំច្រើនជ្រុលពេក តាមចំណង់នៃការឃ្លានរបស់ស្ត្រីមានផ្ទៃពោះ
January 25, 2021 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា បង្រ្កាបអំពើលួចឃាត់ខ្លួនមនុស្ស ២នាក់ជាមួយនឹងជ័រកៅស៊ូជាង២តោន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការចាប់ខ្លួនមនុស្ស២នាក់ ក្នុងនោះមាន១នាក់ជាអ្នកលួចនិង១នាក់ទៀតជាអ្នកទទួលផលចោរកម្ម ក្រោយការកំណត់មុខសញ្ញានិងបង្រ្កាបបានកាលពីវេលាទាបភ្លឺថ្ងៃទី២៥ ខែមករា នៅឃុំរលួស ស្រុកសំបូរ។ កន្លងមកពួកគេជាមុខសញ្ញាក្នុងអំពើលួចជ័រកៅស៊ូចេញពីក្រុមហ៊ុន។ ក្នុងការចាប់ខ្លួន នគរបាលដកហូតបានជ័រកៅស៊ូទំងន់ជាង២តោន ម៉ូតូ១០គ្រឿង(គុណភាពចាស់)ព្រមទាំងសម្ភារទិញលក់មួយចំនួនទៀត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
January 25, 2021









