- Khmernote Media
- អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់កម្មករចំនួន១០នាក់បានរងរបួសនៅក្នុងហេតុការណ៍បានបាក់រលំស្ពានថ្មីមួយដែលកំពុងតែសាងសង់នៅតាមបណ្តោយផ្លូវ Sur Narai សង្កាត់ Muang ខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។ យោងតាមការចុះផ្សាយលើសារព័ត៌មានបាងកកបានឲ្យដឹងថា ហេតុការណ៍នោះបានបណ្តាលឲ្យកម្មករ១០រងរបួស (កម្មករថៃ០១នាក់ និងកម្មករកម្ពុជានិងភូមា០៩នាក់)។ តាមការសន្និដ្ឋានជំហ៊ានដំបូង បានអោយដឹងថា ការបាក់រលំស្ពានអាកាសថ្មីនេះដែរ កើតឡើងដោយសារតែរន្ទាជើងដើម្បីទ្ររៀបចំឡើងខុសបច្ចេកទេស ខណៈដែលបេតុងកំពុងចាក់ស្រាប់តែបាក់រលំរន្ទានោះតែម្តង។ គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មីនេះដែរមានប្រវែង 14.5 គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ 1.4ពាន់លានបាត ជាគម្រោងក្រុមហ៊ុនឯកជនដែលដេញថ្លៃយកសេវាថ្លៃផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅខេត្ត Nakhon Ratchasima ហើយគម្រោងនេះចាប់ផ្តើមធ្វើឡើងកាលពីខែមករា ឆ្នាំ2018៕ ប្រភព៖
January 24, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីក្រុមឆបោកតាំងខ្លួនជាទាហាន ហើយយកម៉ាស៊ីនភ្លើងមកលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃថ្លៃ និងជាពិសេសជាម៉ាស៊ីនភ្លើងក្លែងក្លាយថែមទៀត។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Tanghun Heng បានរៀបរាប់ឲ្យដឹងថា៖ “ជាលើកទី១ក្នុងមួយជីវិតដែលត្រូវបានគេបោក សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថ្ងៃនេះខ្ញុំបានជួបក្រុមបោកយ៉ាងមានជំនាញ់ខ្ពស់ តាំងខ្លួនជានាយទាហានព្រំដែន មានគ្នា៤នាក់ ជិះឡាន ហ៑ាយឡែនឌឺ ពណ៌ត្រៃយអី ដើរតួ មាននាក់បើកឡាន មានកូនចៅ និង មានធំ ថាមានម៉ាស៊ីនភ្លើងថ្មីដែលឧកញ្ញាឧបត្ថមអោយកងពល ២គ្រឿង ពេលនេះចង់លក់១ចេញ ក្នុងតម្លៃថោក ហើយថាតម្លៃថ្មីគឺ$1000ជាង តែគាត់ថាចង់លក់ចែកយើងប្រើថោកៗ គឺ$500 គ្រាន់បានលុយចាក់សាំងឡាន ការពិតគឺ តម្លៃថ្លៃជាងទីផ្សារ២ដង សំខាន់ម៉ានសុីន មិនមែនរបស់ក្រុមហ៑ុនទេ
January 24, 2021 - ចរាចរណ៍
ភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់ ដែលមានឈ្មោះ លឹម ស្រីហេង ហៅអាហេង បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដើម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្ត ALPHARD ដែលម្ចាស់បើកបុករថយន្ត២គ្រឿងហើយបើករត់មកបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនាងដួលហើយកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អ្វីដែលបងប្អូនជាមិត្តភក្តិនៅក្នុងហ្វេសបុករបស់ជនរងគ្រោះបានចូលទៅ Comment ព្រោះថា មុនពេលកើតហេតុគាត់បានបង្ហោះថា ” ក្មេងល្អៗ ម៉េចក៏ឆាប់ស្លាប់ម្ល៉េះ” ធ្វើឲ្យមិត្តភក្តិគិតថា មិនគួរគាត់ទើបសរសេរហើយ ស្រាប់តែរឿងនេះកើតឡើងចំពោះគាត់សោះ
January 24, 2021 - សង្គម
កាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ដែលធ្វើឲ្យបងប្អូនជាច្រើនមានការកោតសរសើរ និងរីកចំរើនយ៉ាងរហ័ស ជាមួយនឹងភាពប៉ិនប្រសប់ក្នុងការរកស៊ីរបស់អ្នកឧកញ៉ា។ នៅព្រឹកនេះដែលឧកញ៉ាឌួង ឆាយ បានអបអរសាទរនឹងបានសរសើរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពីដួឯចិត្តថា៖ “អបអរសាទរត្រាដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រសព្វព្រះរាជហារទៃប្រោសប្រទានគោរមងារជា អ្នកឧកញ៉ា តាមការទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
January 24, 2021 - ចរាចរណ៍
នារីរូបស្រស់សោភាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដើម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្ត ALPHARD ដែលម្ចាស់បើកបុករថយន្ត២គ្រឿងហើយបើករត់មកបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនាងដួលហើយកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្រាប់តែមានការបង្ហោះលើគណនីហ្វេសបុករបស់បងប្រុសឈ្មោះ Chyly Tear ពីវីដេអូដែលរថយន្តតាក់ស៊ីខាងលើដែលមានម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ 2BJ-2004 បានបើកវ៉ាពេលត្រូវកោង រកប៉ះឡានគាត់ពេលកំពុងធ្វើដំណើរម្តងដែរ ដោយគាត់បានសរសេរថា៖ កំពុងស្តាប់ចម្រៀងសុីអារម្មណ៍ផង វាមកលេងឯងស្រស់ៗចឹងម៉ង Taxi PP
January 24, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍បែបណាដែរ? ជាក់ស្ដែងនារីរូបស្រស់សោភាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដើម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្ត ALPHARD ដែលម្ចាស់បើកបុករថយន្ត២គ្រឿងហើយបើករត់មកបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនាងដួលហើយកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នគរបាលចរារណ៍ខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា ជនរងគ្រោះឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៤ បុរីពិភពថ្មី(ចំការដូង)
January 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ លោក អ៊ី បញ្ញា និពន្ធនាយកគេហទំព័រដំណឹងយប់មិញ និងផេកដំណឹងយប់មិញ កំពុងជួបនូវការខ្វះខាតថវិកា សម្រាប់ព្យាបាលជម្ងឺវះកាត់ធ្ងន់ធ្ងរ ដោយសារក្រុមគ្រួសារជាកសិករក្រីក្រ រស់នៅរំពឹងលើលោក អ៊ី បញ្ញា ម្នាក់គត់ហើយពេលនេះរូបលោកបានធ្លាក់ខ្លួនឈឺដោយនឹកស្មានមិនដល់។ ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ លោក អ៊ី បញ្ញា បានកំពុងបញ្ជូនចូលវះកាត់ហើយ។ តាមរយៈព័ត៌មាននេះផងដែរក្រុមការងារលោក អ៊ី បញ្ញា សូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ ដែលធ្លាប់មានសណ្តានចិត្តធម៌ សូមមេត្តាជួយចូលរួមនូវថវិការតិចតួច តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយង្រ្គោះជីវិតអ្នកកាសែតជំនាន់ថ្មីនេះ ឲ្យរួចផុតពីជម្ងឺធ្ងន់ធ្ងរ បានបន្តចូលរួមប្រឡូកក្នុងវិស័យព័ត៌មាន តទៅថ្ងៃអនាគត។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅបន្ទប់លេខ៩ ជាន់ទី៤ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
January 23, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទីល្ងាច មានករណីបុរសម្នាក់ជាពលករខ្មែរ អាយុ៥៣ឆ្នាំ រស់នៅភូមិអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានទទួលមរណៈភាព ក្នុងពេលធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ជូនថា ករណីបុរសជាប្រជាពលករដែលទទួលមរណភាពខាងលើមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ គឺស្លាប់ដោយសារជំងឺគាំងបេះដូង(Infarctus du myocarde) ដើម្បីទទួលបានព័ត៌មានលម្អិតសូមអានលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដូចខាងក្រោម៖ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
January 23, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ មានកម្មករកម្មការិនីក្រុមហ៊ុនហូលីដេ ឌីហ្សាញ (ផលិតដើមគ្រឹះស្មាស់) សរុប១,៣០៩នាក់ (ស្រី៩០៦នាក់) បានធ្វើកូដកម្មទាមទារលក្ខ័ខណ្ឌការងារចំនួន០៦ចំនុច តែមិនទាន់មានដំណោះស្រាយ ក៏នាំគ្នាបិទផ្លូវជាតិលេខ៣ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង មិនអាចធ្វើដំណើរបានឡើយ នាម៉ោង០១:២០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា ការធ្វើកូដកម្មនេះតាំងពីវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លក្ខ័ខណ្ឌការងារចំនួន០៦ចំណុចនោះមានដូចជា៖ ១-ស្នើសុំផ្លាស់ប្ដូរប្រធានរដ្ឋបាល ២-ស្នើសុំអំឡុងពេលដែលក្រុមហ៊ុនព្យួរកិច្ចសន្យាការងារនៅដើមខែកុម្ភះខាងមុខនេះសូមកុំអោយក្រុម ហ៊ុនកាត់ប្រាក់បំណាច់ឆ្នាំ។ ៣-ស្នើសុំលុយបាយថែមម៉ោង ៤០០០៛ ។ ៤-ស្នើសុំអោយក្រុមហ៊ុនទទួលយក សហជីពដែលក្រុមហ៊ុនបានបញ្ឈប់អោយចូលធ្វើការវិញ។
January 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ GRK News បានបញ្ជាក់ឲ្យដឹងថា សូមបងប្អូនទាំងអស់ជួយពិចារណាអំពីព័ត៌មាននេះផង គណនីឈ្មោះ Sarath Sun បានបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ កងរាជអាវុធហត្ថដែលខឹតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចជួយចាប់បានចោរលួច និងរថយន្តដែលជាវត្ថុតាង ប្រគល់ជូនម្ចាស់វិញ។ ម្ចាស់រថយន្តបានបកស្រាយជូនសាធារណជនជ្រាបដូចខាងក្រោមរួចហើយ។ កងរាជអាវុធហត្ថ សូមអំពាវនាវ គោរពច្បាប់ទាំងអស់គ្នាកុំបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានបំពុលសង្គម យើងខ្ញុំនឹងចាត់ការតាមច្បាប់ ចំពោះបុគ្គលដែលមិនព្រមបញ្ឈប់ប្រព្រឹត្តនូវអំពើល្មើសនេះ ៕ ប្រភព៖ GRK News
January 23, 2021









