សង្គម

ឧកញ៉ា ឌួង ឆាយ មានមោទកភាពចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កើតចេញពីគ្រួសារក្រីក្រ និងជាអតីតពលករ តែតស៊ូរហូតបានជោគជ័យ ជាគំរូមួយសម្រាប់អ្នកតស៊ូ ត្រូវមានក្តីសង្ឃឹម

BY
Khmernote Media
January 24, 2021

កាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ដែលធ្វើឲ្យបងប្អូនជាច្រើនមានការកោតសរសើរ និងរីកចំរើនយ៉ាងរហ័ស ជាមួយនឹងភាពប៉ិនប្រសប់ក្នុងការរកស៊ីរបស់អ្នកឧកញ៉ា។ នៅព្រឹកនេះដែលឧកញ៉ាឌួង ឆាយ បានអបអរសាទរនឹងបានសរសើរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពីដួឯចិត្តថា៖

“អបអរសាទរត្រាដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រសព្វព្រះរាជហារទៃប្រោសប្រទានគោរមងារជា អ្នកឧកញ៉ា តាមការទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំពិតជាមានមោទកភាពចំពោះត្រាណាស់ដែលកើតចេញពីគ្រួសារក្រីក្រ និងជាអតីតពលករបានធ្វើការតស៊ូរហូតទទួលបានជោគជ័យ នេះជាគំរូ និងជាក្តីសង្ឃឹមយ៉ាងធំធេងសំរាប់ពូមីងបងប្អូនទាំងអស់គ្នា ធ្វើជាមនុស្សត្រូវតែមានក្តីសង្ឃឹមក្នុងជីវិត ត្រូវតែមានការតស៊ូខិតខំប្រឹងប្រែងសំខាន់បំផុតគឺត្រូវមានភាពស្មោះត្រង់ គុណធម៌ សច្ចធម៌ មេត្តាធម៌ យុត្តិធម៌ សមធម៌។ ឌួង ឆាយ”

Share This Post: