Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន: ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។ ២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ

    January 22, 2021
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានឹងប្រគល់អគារក្រសួងសាធារណការ និងដឹកជញ្ជូនចាស់ ជូនទៅអោយក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់បន្តវិញ។ សម្តេចតេជោ បានបញ្ជាក់ទៀតថាមុនដំបូង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលទើបនឹងបង្កើតថ្មី បានស្នើរសុំដី នៅម្តុំដីឧកញ៉ា លី យ៉ុងផាត់ ប៉ុន្តែដោយឃើញថាអាគារចាស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទំនេរទើបសម្រេចប្រគល់ជូនទៅអោយ ក្រសួងរ៉ែ និងថាមពល តែម្តង។ គួរបញ្ជាក់ផងដែរថា ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មី ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះហើយ

    January 22, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៣នាក់ និងមានករណីជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់គឺ បុរសជនជាតិខ្មែរអាយុ៦៦ឆ្នាំ និង ៧០ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១ ដែលមានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

    January 22, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគ្រឹះស្ថានសិក្សាណា ធ្វេសប្រហែសបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមចំពោះផ្លូវច្បាប់។ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ទោះបីជាក្រសួងអប់រំ បានអនុញ្ញាតឱ្យសាលារៀនបើកដំណើរជាធម្មតាវិញ ក៏ដោយ តែគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជាប់ នូវវិធានការ សុវត្ថិភាពសុខាភិបាល ដូចជា ពាក់ម៉ាស់ មានជែលឬ អាកុលលាងដៃសម្លាប់មេរោគ និងចែកវេនសិក្សារបស់សិស្ស ដើម្បីរក្សាគម្លាតជាដើម។ អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថា បើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាណាមួយ

    January 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានឲ្យដឹងថា ស្តីពីករណីលួចមានស្ថានទម្ង់នទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដំបងឈើ គាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចទ្រព្យសម្បត្តិ) នៅចំណុចឃ្លាំងទំនិញលេខ១២៦ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៦-០១-២០២១ ម៉ោង០១និង០០នាទី រំលងអាធ្រាត។ ដោយជនរងគ្រោះឈ្មោះ លី សុខឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ថាច់ ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ

    January 21, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៦ ទីតាំង នៅក្នុងខេត្តកណ្តាល។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៦ ផងដែរ។ លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖ -ស្ថានីយ/ដេប៉ូ ចំនួន ០៤ ទីតាំង

    January 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ពេលនេះជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដាម្ដង បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា មានជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា គេហទំព័រក្លែងក្លាយដែលជនខិលខូចបានបង្កើតនេះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។ គេហទំព័រទាំងនេះបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំជាថ្មីម្ដងទៀតដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ហើយដើម្បីចៀសវាងពីការបោកបញ្ឆោតនេះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរសព្ទ ដើម្បីទទួលបានព័ត៌មានបន្ថែម ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime

    January 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ ប្រាណផងដែរ។ គម្រោងផែនការកែលម្អសួនច្បារមុខក្រសួងការពារជាតិតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធ្វើឱ្យសួនច្បារ នេះកាន់តែមានសម្រស់ស្រស់ស្អាតហើយមានភាពស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។ ឯកឧត្តម ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទំាងស្រុងចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែលភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរឆ្លងកាត់ច្រើន។ ឯកឧត្តមបានណែនាំឱ្យមន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែលម្អសួនច្បារ នេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់និងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាតទំាងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងល្អប្រណិតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។

    January 21, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើងដែលសង្ស័យថា ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា នៅក្នុងមុខកាស៉ីណូ ជីយវនីសិនផ្លូវស្តុបពាណិជ្ជកម្មផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់។ ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបានជិះរថយន្ដមួយ ហើយស្រាប់តែយកទៅផ្លុងរថយន្ដនោះចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។ ខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។ កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕ រូបភាព៖ BTV Cambodia , Freshnews  

    January 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងមុខងារសាធារណៈបានធ្វើសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិលចំនួន២២២កន្លែង ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង០៦ សម្រាប់ឆ្នាំ២០២១ ដូចខាងក្រោម៖ ១- ក្រសួងមុខងារសាធារណៈ ចំនួន ០៨កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ក ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូល។ ២- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ០៥កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ក ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូល។ ៣- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ក ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ។ បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ

    January 21, 2021