- Khmernote Media
- ព័ត៌មានជាតិ
ម្នាក់សន្លប់ ម្នាក់បែកមាត់ ម្នាក់ជាប់ខ្នោះ និងម្នាក់ទៀតនាំទៅសួរ បន្ទាប់ពីក្រុមខាងរថយន្ត RANGE ROVER និងម៉ូតូធំ បេីកមករករឿង រហូតវាយតប់អ្នកអង្គុយផឹកស៊ីមុខបន្ទប់ជួល ហេីយដកកាំភ្លេីងបម្រុងបាញ់គំរាម តែបាញ់មិនចេញ ក៏បេីកឡានរត់ទៅបុកកង់បីបាស់ជេីងឡេីងលេី រាជធានីភ្នំពេញ ៖ បុរសមួយក្រុមកំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែង ស្រាប់តែមានបុរសមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង និងម៉ូតូធំមួយគ្រឿងទៀត ចុះមកស្រែកសួរថា “ពួកឯងរករឿងប្អូនអញមែន” ក៏កើតមានការឈ្លោះប្រកែកតឹងសរសៃក រហូតកើតមានហិង្សាឡើង ប្រដាប់ដោយវិទ្យុទាក់ទង(ID) វាយគ្នាទៅវិញទៅមក ដូចរឿងហុងកុង បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់ ក្នុងនោះម្នាក់របួសធ្ងន់សន្លប់ស្ដូក ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ យកទៅសួរនាំ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០០:១០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
January 21, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយព័ត៌មានបឋមនៅលើទំព័រហ្វេសប៊ុក BTV Cambodia បានឲ្យដឹងថា មុននេះបន្តិច មានករណីបុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារគ្នា នៅផ្លូវស្តុបពាណិជ្ជកម្មផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់មនុស្ស២នាក់ (ខ្មែរម្នាក់ និងចិនម្នាក់) ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ៕ ប្រភព៖ BTV Cambodia
January 21, 2021 - ព័ត៌មានជាតិ
យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខ២២១ អនក្រ.បក ដែលបានចុះនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា រដ្ឋាភិបាលបានកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំ ១៤៥.៦២៧ ម២ (មួយសែសិបប្រាំពាន់ ប្រាំមួយរយម្ភៃប្រាំពីរ ម៉ែត្រក្រឡា) ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាសម្បត្តិរដ្ឋ ដូចមានតារានិយាមដូចខាងក្រោម៖ ក្នុងនោះដែរក៏មានលិខិតមួយច្បាប់ទៀតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើការជម្រាបជូនទៅកាន់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការស្ថាបនាជញ្ជាំងទប់ដីធ្វើពីបេតុង ជុំវិញអាងស្តុកទឹកបឹងត្របែក និងអោយចាត់វិធានការរដ្ឋបាលចំពោះអ្នករំលោភកាន់កាប់ ហើយមកធ្វើការតវ៉ារារាំងអាជ្ញាធរពេលចុះអនុវត្តគម្រោងខាងលើនេះ៕
January 21, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការឃាត់ទុកម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលមានសំឡេងឭខ្លាំងប្រមាណ ១០០គ្រឿង នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីលោកស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់សមត្ថិកិច្ចឱ្យចុះអនុវត្តឃាត់ម៉ូតូដែលបានកែច្នៃខុសបច្ចេកទេសប្រមាណ ១០០គ្រឿង។ ក្នុងចំណោមម៉ូតូទាំង ១០០គ្រឿងនោះ មានចំនួន ៤០គ្រឿង សមត្ថកិច្ចបានធ្វើបច្ចុប្បន្នភាពចុះស្រង់ស្ថិតិបញ្ជាក់អត្តសញ្ញាណម្ចាស់នៅតាមផ្ទះ និងបានឱ្យម្ចាស់ម៉ូតូទាំងនោះធ្វើកិច្ចសន្យាដោយកំណត់រយៈពេល ៣ថ្ងៃ ដើម្បីឱ្យយកស៊ីម៉ាំងទៅធ្វើការផ្លាស់ប្តូរ នៅតាមទីតាំងដែលបានឃាត់ម៉ូតូនោះទុក។
January 21, 2021 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានឲ្យដឹងថា ពលករខ្មែរចំនួន ១៧នាក់ បន្តឱ្យអនុញ្ញាតវិលត្រឡប់ទៅស្រុកកំណើត ក្រោយធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលរកមិនឃើញវីរុសកូវីដ១៩។ ការវិលត្រឡប់របស់ពលករ ធ្វើឡើងក្រោមវត្តមានជូនដំណើរលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងលោក ជា សារិន អធិការនគរបាលស្រុក កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង Department of Information Koh Kong Provnice
January 21, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៥នាក់ និងមានករណីជាសះស្បើយចំនួន០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៤នាក់គឺជាពលករប្រុសស្រីដែលធ្វើដំណើរមកពីប្រទេសថៃ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១កន្លងទៅ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៧នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 21, 2021 - សង្គម
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខនស/រកត/០១២១/០៥៧ ដែលបានប្រថាប់ព្រះរាជលញ្ជករ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានត្រាស់បង្គាប់ជាឧកញ៉ា ចំនួន៤រូប ដោយក្នុងនោះមាន៣រូបជាបងប្អូនបង្កើតប្រុសស្រី របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ជំនួញអចលនទ្រព្យដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជាយើង។ បងប្អូនបង្កើតប្រុសស្រីទាំង៣នាក់របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលទើបនឹងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជាឧកញ៉ានោះរួមមាន ១. ឧកញ៉ា ឡេង ប្រុស ២. ឧកញ៉ា ឡេង និមល ៣. ជំទាវឧកញ៉ា ឡេង បញ្ចពណ៌៕
January 20, 2021 - ព័ត៌មានជាតិ
ក្រុមហ៊ុន ជីប ម៉ុង ច្រានចោលចំពោះការប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដោយបុគ្គលឈ្មោះ ជា វិបុល និងក្លែងបន្លំឯកសារ ថាក្រុមហ៊ុនបានយល់ព្រមឧបត្ថម្ភកម្មវិធីដែលបុគ្គល ជា វិបុល បានបំពេញការងារជាអ្នកប្រឹក្សាឯករាជ្យសម្រាប់អង្គការអន្តរជាតិមួយ។ ក្រុមហ៊ុន ជីប ម៉ុង មិនទទួលស្គាល់ និងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ឈ្មោះ និងឡូហ្គោ ជីប ម៉ុង ដោយបុគ្គល ជា វិបុល ដែលបានប្រើដើម្បីបោកប្រាស់ស្ថាប័នអន្តរជាតិ និងបោកប្រាស់ក្រសួងសម្រាប់ប្រាក់ចំនេញផ្ទាល់ខ្លួននាពេលកន្លងមកឡើយ។ បុគ្គល ជា វិបុល បានក្លែងបន្លំកិច្ចព្រមព្រៀងថាក្រុមហ៊ុនបានយល់ព្រមឧបត្ថម្ភសម្រាប់កម្មវិធីដែលខ្លួនបាន បំពេញការងារជាអ្នកប្រឹក្សាឯករាជ្យ
January 20, 2021 - សិល្បៈ
ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្មនិងរៀបចំឲ្យច្រៀងរួមគ្នាជាមួយតារាចម្រៀងណា ម្នាក់ជាក់ជាមិនខានហើយក្នុងនោះ តន់ ចាន់សីម៉ា គឺជាជម្រើសទី១។ ការទន្ទឹងរង់ចាំនោះនឹងចេញលទ្ធផលនៅថ្ងៃស្អែកនេះហើយគឺពួកគេពិតជាចេញបទចម្រៀងរួមគ្នានៅថ្ងៃស្អែកនេះតែម្ដង។ តាមការបង្ហើបពីប្រភពច្បាស់ការមួយបទចម្រៀងដែលលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំណងជើងថា “កាត់ឆុង” ជាបទបែបញាក់កន្ត្រាក់អារម្មណ៍។ ប្រភពដដែលបានបន្តឲ្យដឹងថាផលិតកម្ម Galaxy navatra បានថត MV ចប់រួចរាល់ថ្មីៗនេះហើយគ្រោងនឹងបង្ហោះលើឆាណែល យូធូប របស់ខ្លួននៅថ្ងៃស្អែកនេះតែម្ដង។ ការចាប់ដៃគូគ្នានេះមិនមែនជារឿងចៃដន្យនោះឡើយលុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នាទើបជាដៃគូ លោក ព្រាប
January 20, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន ២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។ តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិចនិងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ ចំពោះប្រវត្តិនិងចំណុចសំខាន់នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា៖
January 20, 2021









