សង្គម

អបអរសាទរ! បងប្អូនបង្កើតប្រុសស្រីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន៣នាក់ទៀត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ជាឧកញ៉ា ទាំងអស់គ្នា

BY
Khmernote Media
January 20, 2021

យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លេខនស/រកត/០១២១/០៥៧ ដែលបានប្រថាប់ព្រះរាជលញ្ជករ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានត្រាស់បង្គាប់ជាឧកញ៉ា ចំនួន៤រូប ដោយក្នុងនោះមាន៣រូបជាបងប្អូនបង្កើតប្រុសស្រី របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ជំនួញអចលនទ្រព្យដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជាយើង។

បងប្អូនបង្កើតប្រុសស្រីទាំង៣នាក់របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលទើបនឹងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជាឧកញ៉ានោះរួមមាន ១. ឧកញ៉ា ឡេង ប្រុស ២. ឧកញ៉ា ឡេង និមល ៣. ជំទាវឧកញ៉ា ឡេង បញ្ចពណ៌៕

Share This Post: