Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ បានជ្រើសយកការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយដោយស្នាមញញឹមរៀងៗខ្លួន ហើយយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទនៅចំពោះមុខរដ្ឋបាលស្រុក។ ១៥ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួនអោយអស់សក្តានុពល សូម្បីតែអាជ្ញាធរក៏ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិនតិចដែរ។ សង្ឃឹមថាករណីនេះ នឹងធ្វើឱ្យករណីវិវាទដទៃទៀតមានការបន្ទន់ឥរិយាបថ និងព្រមទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។ ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលស្រុកនឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល៕

    January 20, 2021
  • ព័ត៌មានជាតិ

    ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។ ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែល្បិចនៃការបោកបញ្ឆោតនេះត្រូវបានចាប់ផ្តើមឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាមានជនខិលខូចចំនួន ៥ពាន់នាក់ដែលកំពុងតែប្រើប្រាស់វិធីនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។ នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត

    January 20, 2021
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ យុវជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ​ ចាប់​ឃាត់ខ្លួន​ ក្រោយ​យុវជន​រូប​នេះ​បាន​ផ្ញើ​សារ​សំឡេង​តាម​ទូរស័ព្ទ​ (messenger)​ គំរាម​ទារប្រាក់​ពី​នារី​ជា​សង្សារ​ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូប​អាសអាភាស​រវាង​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ធ្លាប់​បាន​គេង​ជាមួយ​គ្នា​ និង​គំរាម​សម្លាប់​ថែម​ទៀត​ ដោយ​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​ដើរ​លេង​ជាមួយ​បុរស​ម្នាក់​ជា​សង្សារ​ថ្មី​ ។​ ​យុវជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ចំណុច​កន្លែង​លាង​ម៉ូតូ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ រាជធានី​ភ្នំពេញ​ ដោយ​អនុវត្ត​តាម​បណ្តឹង​របស់​នារី​រង​គ្រោះ​ ។​ បើ​តាម​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ឱ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១​ ជនសង្ស័យ​ឈ្មោះ​ សឿ​ សា​រ៉​ន​ ហៅ​ រាជ​ សុ​វ​ណ្ណា​រាជ​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប្រកប​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន​

    January 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច ក៏ហៅកង់បីជិះគេចខ្លួនបាត់ស្រមោល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៤០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅត្រង់ចំណុចស្តុបផ្សារស៊ីឡឹប ផ្លូវបំបែកជាបួន លើផ្លូវព្រះសីហនុ កែងផ្លូវត្រសក់ផ្អែម(ផ្លូវលេខ៦៣) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA-PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BH-5881 បើកបរដោយជនជាតិចិនម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង

    January 20, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៧នាក់ និងមានករណីជាសះស្បើយចំនួន០៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៧នាក់នោះ គឺជាពលករប្រុសស្រីដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៦នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 20, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចក៏ពួកគេទាំង០២នាក់ បើកម៉ូតូរត់គេចខ្លួន។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យ០២នាក់ និងម៉ូតូ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង

    January 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថានៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ។ ភ្លាមៗនោះដែល កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ

    January 19, 2021
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពី អង្គការ UNDP Cambodia បានឲ្យដឹងថា កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។ ប្រភពដដែល បានបន្តថា កម្មវិធីនេះ នឹងត្រូវ ផ្សាយផ្ទាល់នៅម៉ោង ០៧ និង៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា។ UNDP Cambodia បានបញ្ជាក់ថា

    January 19, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ ថ្ងៃច័ន្ទ ៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីយប់ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ

    January 19, 2021
  • ព័ត៌មានជាតិ

    ដូចដែលមហាជនបានស្គាល់មកហើយពីសេដ្ឋីវ័យក្មេងជំនាន់ថ្មី គឺលោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសដ៏ធំ និងជាម្ចាស់ផលិតផលរក្សាសម្រស់ NNP តែងតែធ្វើសកម្មភាពមនុស្សធម៌ជួយអ្នកក្រ និងអ្នកដែលលំបាកខ្វះខាតជាច្រើន។ ថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ដែលធ្វើឲ្យមហាជនមានការសប្បាយចិត្តយ៉ាងខ្លាំងជំនួសលោកស្រី។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត បានឲ្យដឹងថា “សូមអបអរសាទរ លោកក្មួយឧកញ៉ា ហុីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ )និង ក្មួយស្រីទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា

    January 19, 2021