- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ។ នៅថ្ងៃទី២៣-២៦ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-២២អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ – នៅថ្ងៃទី២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី២០-២៥អង្សាសេ និងអតិបរមាមានពី ៣០-៣៤អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក
January 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រកឃើញអាវបុគ្គលិកដឹកជញ្ជូនអាហារមួយចំនួនពីរសម្រាប់ក្នុងកែបម៉ូតូ Scoopy ដែលបន្សល់ទុកនៅកន្លែងកើតហេតុ បន្ទាប់ពីជនសង្ស័យ ២នាក់ បានជិះឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទ iPhone 11Pro Max ពីនារីរូបស្រស់ជនជាតិវៀតណាម ២នាក់ កំពុងកាន់ទូរស័ព្ទចុចធ្វើដំណើរតាមកង់បីឥណ្ឌា មិនបានសម្រេច ព្រោះត្រូវកង់បីឥណ្ឌា បើកកៀរឲ្យដួលទើបធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោនាំគ្នាស្ទុះរត់ចោលម៉ូតូរួចគេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:១០នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចជាប់របងសាលាសុធារស តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលជាអ្នករត់កង់បីដឹកនារីរងគ្រោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់បានដឹកនារីរូបស្រស់ជនជាតិវៀតណាមចំនួន២នាក់ជាភ្ញៀវដែលបានហៅកង់បីឥណ្ឌារបស់គាត់ជិះចេញពីណាហ្គាវើល ត្រលប់ទៅសណ្ឋាគារមួយកន្លែង ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូង
January 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉កលក់ប្រហិត ឆ្លងកាត់ផ្លូវបំបែកជាបួន បំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម) ត្រូវនារីម្នាក់បើករថយន្ត PRIUS ទៅបុកបើងខ្ទាតរាយប៉ាយប្រហិតនិងសម្ភារពេញផ្លូវ ក្រឡាប់រ៉ឺម៉កផ្ងារជើងម្ខាង សង្កត់ម្ចាស់រងរបួសដៃនិងជើង ចំណែករថយន្តបានខ្ទាតទៅប៉ះ ខឿនចិញ្ចើមផ្លូវបន្តិចទៀត ក៏ផ្ទុះពោងការពារសុវត្ថិភាព និងរលត់ម៉ាស៊ីនបើកទៅមុខមិនរួច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០០:១០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ (ស្តុបគីរីរម្យ) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស (TOYOTA PRIUS)
January 19, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់នោះ គឺ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករមកពីថៃទេ) ជាកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ចំណែកឯ ០១នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៥នាក់។
January 19, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ វណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារប្រតិបត្តិការ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសម្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាប និងរឹបអូសផលិតផលបារីអេទ្បិចត្រូនិចខុសច្បាប់ ចំនួនពីរទីតាំង ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយពិនិត្យស្ថានភាពបច្ចុប្បន្ននេះ បារីអេទ្បិចត្រូនិច (E-Cigarette ឬ Vape) កំពុងបានផ្សព្វផ្សាយតាមបណ្តាញសង្គម ជាឧបករណ៍ផ្តាច់បារី ប៉ុន្តែវាពុំដូច្នោះទ្បើយ ហើយអ្នកប្រើប្រាស់ក៏កំពុងមានការយល់ច្រទ្បំ ធ្វើឲ្យមានការកើនទ្បើងនៃការប្រើប្រាស់ និងកំពុងបានចរាចរលក់ ចែកចាយនៅលើទីផ្សារកម្ពុជា ដោយរូបភាពលួចលាក់គួរឲ្យគត់សំគាល់ ។ ទោះបីផលិតផលនេះ
January 18, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦៖៣៥នាទី នៅចំណុច ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំ
January 18, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជំនួបព្រឹកមិញនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីនៃប្រទេសឥណ្ឌា ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ព្រមទាំងបានជូនពរ សម្ដេចតេជោ មានសុខភាពល្អរឹងមាំដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តបានយ៉ាងល្អប្រសើរចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។ សម្តេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរផងដែរដែលប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩បានជោគជ័យ និងបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។
January 18, 2021 - ព័ត៌មានជាតិ
លោកបណ្ឌិត Bart Jacobs ជនជាតិបែលហ្ស៊ិក និងមានភរិយាជាខ្មែរ ហើយរូបលោកបានលះបង់ពេលវេលាក្នុងការបំពេញបេសកម្មលើកកម្ពស់សុខុមាលភាពប្រជាជន និងវិស័យសុខាភិបាលនៅកម្ពុជាជាង២០ឆ្នាំ ប៉ុន្តែឥលូវនេះលោកបានលាចាកលោកហើយ ដោយសារជួបគ្រោះថ្នាក់ចរាចណ៍កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កន្លងទៅ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ លោកវេជ្ជបណ្ឌិត Bart Jacobs បានជួបគ្រោះថ្នាក់ចរាចណ៍នៅក្បែរផ្ទះរបស់លោក ហើយបានសម្រាកនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារសម្រេចបញ្ចូនលោកទៅព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសថៃ ក្រោយមកលោកក៏បានលាចាកលោកនៅមន្ទីរពេទ្យប្រទេសថៃតែម្តង។ បច្ចុប្បន្ន សពរបស់លោកវេជ្ជបណ្ឌិត បានបញ្ជូនមកកាន់កម្ពុជាវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ដែលស្ថិតនៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា លោកវេជ្ជបណ្ឌិត
January 18, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ករណីហិង្សាដោយចេតនាទៅវិញទៅមក ក្រោយហូបចុកឆ្អែតរួចមិនដឹងធ្វើអី ក៏បើកការប្រយុទ្ធកម្តៅខ្លួនខែត្រជាក់ តែត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅក្របួចបានទាំង ២ក្រុម កើតហេតុថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០ នាទី ស្ថិតនៅចំណុច ក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមាន ២ក្រុមរួមមាន៖ +ក្រុមទី១ មានគ្នា៤នាក់ (ភាគគីខាងកូនកំលោះ) ១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ
January 18, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ ក្មេងស្រីម្នាក់អាយុ៣ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ត្រូវរថយន្តថយកិនពីលើ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងនៅវេលាម៉ោង១២:៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវលេខ២ ផ្ទះលេខ១៨ A1EO ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះខាងលើឈ្មោះអូ អាតនីតា អាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានរថយន្ដម៉ាកម៉ាស្តា១គ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-0831 បើកបរដោយបុរសម្នាក់ឈ្មោះនូ សានិត អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ក្នុងបុរីខាងលើ។ ប្រភពព័ត៌មានពីក្មេងស្រីម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរលេងនៅមុខផ្ទះខាងក្រោយរថយន្តម៉ាស្ដា ចំណែកឯម្ចាស់រថយន្តបានប្រញាប់ទៅចូលរួមពិធីមង្គលការមិត្តភក្ដិនៅខេត្តកំពត បានឡើងបើកបររថយន្តថយក្រោយដោយពុំបានមើលមុខ
January 18, 2021









