- Khmernote Media
- ព័ត៌មានជាតិ
ប្រតិបត្តិការតាមប្រមាញ់ជនដៃដល់បាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ដែលកើតចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចម្រុះបានសហការណ៍គ្នាជាមួយសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការកំណត់មុខសញ្ញា និងតាមដានយ៉ាងយកចិត្តទុកដាក់ហើយក៏បានធ្វើប្រតិបត្តិការណ៍អស់រយៈពេល១៧ថ្ងៃទើបចាប់បានជនដៃដល់ ប៉ុន្តែជនដៃដល់ត្រូវបានស្លាប់ភ្លាមៗក្រោយពេលបាញ់តដៃជាមួយសមត្ថកិច្ច។ ខាងក្រោមនេះជាវិដេអូសកម្មភាពសមត្ថកិច្ចតាមប្រម៉ាញ់ជនដៃដល់ ដែលបាញ់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ត្រូវបានស្លាប់ បន្ទាប់ពីបាញ់តដៃគ្នាជាមួយសមត្ថកិច្ចនៅក្នុងព្រៃមួយកន្លែង ក្នុងខេត្តក្រចេះ៕
January 16, 2021 - ព័ត៌មានជាតិ
ប្រតិបត្តិការតាមប្រមាញ់ជនដៃដល់បាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ដែលកើតចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចម្រុះបានសហការណ៍គ្នាជាមួយសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការកំណត់មុខសញ្ញា និងតាមដានយ៉ាងយកចិត្តទុកដាក់ហើយក៏បានធ្វើប្រតិបត្តិការណ៍អស់រយៈពេល១៧ថ្ងៃទើបចាប់បានជនដៃដល់ ប៉ុន្តែជនដៃដល់ត្រូវបានស្លាប់ភ្លាមៗក្រោយពេលបាញ់តដៃជាមួយសមត្ថកិច្ច។ ក្នុងនោះដែរម្ចាស់គណនី Facebook ឈ្មោះថា Dara Yamaha ជាសមត្ថកិច្ចមួយរូបដែលបានចូលរួមនៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកបានរៀបរាប់ថា៖ “ការខំប្រឹងទាំងយប់ទាំងថ្ងៃមិនបានគេងគ្រប់គ្រាន់យកឡានធ្វើជាផ្ទះក្នុងព្រៃ ពេលនេះបានជោគជយ័ហើយ ហើយក៏អគុណការស្រលាញ់យកចិត្តទុកដាក់ការពារគ្នាទៅវិញទៅមក(បងប្អូនក្រុមពូថៅដៃ) ហើយក៏អគុណអ្នកផ្តល់កំលាំងចិត្តនឹងយកចិត្តទុកដាក់បារម្មណ៏គ្រប់ពេល”។ គួរបញ្ជាក់ផងដែរថា ឃាតកម្ម បាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
January 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្ត PRIUS ក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបាក់កាឡេកង់មុខខ្ទាតទទឹងស្ពាន បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់រថយន្តមិនមានរបួសនោះទេ តែបែរជាមានម៉ូតូពីរគ្រឿងទៀតរអិលទឹកដែលអ្នកលក់បាយឆាមីឆា ដែលលាងសម្ភារៈលក់ និងមានខ្លាញ់រួចជះមកលើផ្លូវនោះ បណ្ដាលឲ្យដួលកៀបជើងជាប់និងបំពង់ស៊ីមាំង ស្រែកផងយំផងហៅគេអោយជួយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៣:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១៦ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ(ផ្នែកខាងលិច) លើផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ក្រហម
January 16, 2021 - ព័ត៌មានជាតិ
ប្រិយមិត្តប្រាកដជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យជាឃាតក មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរនិស្សិតពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់
January 16, 2021 - ព័ត៌មានជាតិ
នៅក្នុងប្រតិបត្តិការតាមចាប់ជនដៃដល់ដែលបានសម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍នោះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណ់តបានអត្តសញ្ញាណក៏ដូចជាទីតាំងជនសង្ស័យលាក់ខ្លួន។ ថ្មីៗនេះដែរសមត្ថកិច្ចក៏បានបង្ហាញរបាយការណ៍លំអិតក្នុងប្រតិបត្តិការតាមចាប់ជនល្មើសរូបនេះដោយរួមមាន៖ “របាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបករណី ឃាតកម្ម បាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក
January 16, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១០នាក់ និងមានករណីជាសះស្បើយ០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១០នាក់នោះ គឺជាពលករខ្មែរប្រុស-ស្រី ដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ ដែលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 16, 2021 - ព័ត៌មានជាតិ
នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។
January 15, 2021 - ព័ត៌មានជាតិ
នៅក្នុងប្រតិបត្តិការ៤ខេត្ត អស់រយៈពេល១៥ថ្ងៃ តាមប្រមាញ់ឃាតករដែលបាញ់សម្លាប់លោក រ៉េត ស៊ីណែត ទីបំផុតជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ស្លាប់ ខណៈកំពុងរៀបឆ្លងដែនប៉ះជាមួយសមត្ថកិច្ច ជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទើបឈានដល់ការផ្ទុះអាវុធតបតរហូតបាញ់ជនសង្ស័យស្លាប់នៅក្នុងព្រៃតែម្តង។ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សហការីខ្មែរណូតយេីង បានទទួលព័ត៌មានច្បាស់ការ ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃថា ជនសង្ស័យដែលជាអ្នកបាញ់សម្លាប់លោកវរសេនីយ៍ឯក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាន បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកន្តៀរ ខេត្តក្រចេះ ខណៈជនសង្ស័យរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនទៀត ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ច ជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទេីបកម្លាំងបាញ់តបវិញបណ្ដាលឲ្យស្លាប់តែម្ដង ។ ជនសង្ស័យខាងលើមានឈ្មោះ អ៊ា ណារ៉េន អាយុ៣៩ឆ្នាំ
January 15, 2021 - ព័ត៌មានជាតិ
ទាន់ហេតុការណ៍ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា ជនដៃដល់ ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ។ សូមរងចាំដំណឹងបន្ថែមបន្តិចទៀតនេះ! ដោយ៖ បងម៉េង ខ្មែរណូត
January 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមស្នាក់នៅក្នុងប្រទេសថៃបន្តទៀត ចៀសសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសថៃ។ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញបងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមហានិភ័យខ្ពស់ពីការឃាត់ខ្លួនរបស់អាជ្ញាធរសមត្ថកិច្ចថៃ និងលទ្ធភាពឆ្លងកូវីដ-១៩ ខ្ពស់ក្នុងអំឡុងពេលធ្វើដំណើរនេះ។ ដូចនេះសូមបងប្អូនពលករកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃមេត្តារក្សាភាពនឹងនរ និងបន្តការស្នាក់នៅមួយកន្លែងដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ ដោយជឿទុកចិត្តលើសមត្ថកិច្ច និងលទ្ធភាពទប់ស្កាត់
January 15, 2021









