Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ មុននេះបន្តិចឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងថា៖ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី

    January 14, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ តាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា៖ នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ចាម ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារ ៧មករា និងដេប៉ូចែកចាយ ស្ថិតនៅឃុំសំបូមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៧គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

    January 14, 2021
  • សិល្បៈ

    ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀតហើយ គឺ Galaxy Navatra International ត្រៀមចេញបទដំបូងនៅថ្ងៃទី២២ មករានេះ។ ផលិតកម្ម Galaxy Navatra ក៏បានបង្ហោះនៅលើផេកហ្វេសបុក ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សារអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែរ។ គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចម្រៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើកទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេងនិងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ

    January 14, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពី អាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១.៨១០គីឡូក្រាម។ ការដុតកម្ទេចនេះដែរ បានធ្វើឡើងនៅទីលានចាក់សំរាមស្ថិតនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ចើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត

    January 14, 2021
  • សង្គម

    យោងតាមការបញ្ជាក់ពី បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ក្រុមគ្រួសាររបស់លោកវរ:សេនីយ៍ត្រី លឹម សាយ បានស្នើសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាពនិងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់

    January 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩៖៥០នាទី មានករណីអគ្គីភ័យឆេះផ្ទះមួយកន្លែង នៅតាមបណ្តោយនៅក្នុងបុរីលឹមឈាងហាក់ ផ្ទះលេខ១៦R ផ្លូវលខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីដុតទៀនបង្ករជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះគ្រែគេងចំនួន០២ និងទូរដាក់សំលៀកបំពាក់ចំនួន០២ និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១០៖២០នាទីព្រឹក នាថ្ងៃដដែល៕

    January 14, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអ៊ិនធើណេត២៤ម៉ោង យីហោ Net7777 ឃាត់ខ្លួនមនុស្សចំនួន២០នាក់ និងចាប់យកវត្ថុតាងមួយចំនួន។ ដោយទទួលបានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិស្តីទី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានដឹកនាំកម្លាំងក្រុមប្រតិបត្តិការ ដោយមានចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

    January 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលតែងតែដើរបោសសម្អាតមុខផ្ទះគេ និងមុខក្រុមហ៊ុនផ្សេងៗនៅតាមផ្លូវជាតិលេខ២ ម្ដុំចាក់អង្រែក្រោម បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីលទ្ធភាព បន្ទាប់ពីកាយសំរាមរកសំបកកំប៉ុង ជាមួយរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីសុខៗ ស្រាប់តែមានបុរស៣នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត PRIUS យ៉ាងលឿនទៅបុកពីក្រោយរថយន្តប្រមូលសំរាមស៊ីនទ្រី បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅចំណុចជិត KOi WB-ARENA ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ។ សពនៅមន្ទីរពេទ្យសួគា៍រងចាំស្វែងរកសាច់ញាតិ ដោយមិនស្គាល់អត្តសញ្ញាណឡើយ ។ សូមជួយ Share រកសាច់ញាតិគាគ់ផង

    January 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០ ឃាត់ខ្លួនស្ត្រីលួច(ទូរសព្ទដៃម៉ាក oppo ពណ៌ទឹកប្រាក់)នៅចំណុចក្នុងតូបលេខ១៣៤D២ ជាន់ទី២ផ្សារអូឡាំពិក ផ្លូវ១៩៣ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ង៉ុក ធីហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះលេខ៣២១ ផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ចមណែកជនរងគ្រោះឈ្មោះ ឆាយ វណ្ណរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ

    January 14, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៣នាក់ និងមានករណីជាសះស្បើយ០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១៣នាក់នោះ មាន០៨នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និង០៥នាក់ទៀត ជាអ្នកដំណើរបរទេសចូលមកកម្ពុជា (មិនមែនជាពលករមកពីថៃនោះទេ)។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៣៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 14, 2021