Khmernote Media
  • សិល្បៈ

    អ្នកនាង យ៉ាន់ ស្រីពេជ្រ តារាម៉ូដែលល្បីឈ្មោះម្នាក់បានសម្រេចចិត្តលែងលះគ្នាជាមួយស្វាមីរបស់ខ្លួនក្រោយដឹងថាស្វាមីលួចក្បត់មានស្រីថ្មី រហូតមានកូនជាមួយស្រីថ្មីថែមទៀត។ ថ្វីត្បិតថាចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងលោក ឆាយ សុភ័ក្រ បន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ និងខ្លួននឹងត្រូវជាប់ឈ្មោះជាស្ត្រីមេម៉ាយកូន១យ៉ាងណាក្តី ក៏នាងមិនអាចលើកលែងចំពោះកំហុសដ៏ធំរបស់ស្វាមីនាងដែរ។ តារាម៉ូដែលរូបស្រស់ម្នាក់នេះបានរៀបរាប់នៅលើ Facebook នាងថា៖ “ពីរពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៍លែងជាប្តីប្រពន្ធនិងគ្នាទៀតដែរ ពេលវេលារយះពេល11ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ងុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ងុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ងុំកំព្រាឱពុកដូចខ្ងុំទៀត តែអ្វីដែរខ្ងុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ងុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត។ តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ងុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្មណ៍

    January 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់​ថា ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០២០កន្លងទៅ ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់ ​បាន​ចុះផ្សាយ​របាយការណ៍​ ស្តី​ពីការ​ផ្តល់​ចំណាត់ថ្នាក់​ដល់​ប្រទេស​ ដែល​គ្រប់គ្រង​កូ​វីដ-១៩ បាន​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។ តាមសេចក្តីក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ របាយការណ៍ខាងលើ ក្នុង​នោះ​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ បន្ទាប់ពី Saint Kitts និង Nevis ដែល​ជា​រដ្ឋ​តូច​នៃ​តំបន់​កា​រ៉ា​អ៊ុ​ប​និង​ស៊ី​ស្ស​ល​។ ជាង​នេះ​ទៅទៀត​កាលពី​ថ្ងៃទី២០ ខែធ្នូ ​ឆ្នាំ២០២០ កន្លងទៅ​ថ្មីៗនេះ ​ការិយាល័យ​សេដ្ឋកិច្ច​សេណេហ្គាល់​ដដែល​ បាន​ចុះផ្សាយ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ថា ​“កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១

    January 13, 2021
  • សង្គម

    ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពី កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោកយាយ ហុង អុន អាយុ ៩៣ឆ្នាំ មានទីលំនៅ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបរិច្ចាគថវិកា ១០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការណ្តាល។ ក្នុងឱកាសនោះដែរ លោកយាយ ហុង អុន បានប្រាប់ថា លោកយាយមានគោលបំណងចង់ចូលរួមការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជា ឲ្យបានមួយដងក្នុងឆាកជីវិតរបស់គាត់ ហើយថ្ងៃនេះគាត់មានក្តីរំភើបក្រៃលែងដែលបានមកកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងបានទទួលការរាក់ទាក់ពីមន្ត្រីកាកបាទក្រហមកម្ពុជា។ លោកជំទាវ ហួន ច័ន្ទបូរ៉ា

    January 13, 2021
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារបានលុង ខេត្តរតនគិរី។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១០០.២០គីឡូក្រាម មានដូចជា៖ -ទឹកក្រូចដបចំនួន ២៧៩ដប ស្មើនឹង ៩១គីឡូក្រាម -សូដាកំប៉ុងចំនួន

    January 13, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោ ប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន ០៨នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី។ ការរៀបចំបញ្ជូនជនបរទេសចំនួន០៨នាក់ទៅ នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19(អវិជ្ជមាន)ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    January 13, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានករណីជនឆបោកម្នាក់បានដើររៃអង្គាសថវិកាតាមស្ថាប័ននានានៅក្នុងខណ្ឌសែនសុខ ដោយប្រឌិតព័ត៌មានម្តាយរបស់លោកអភិបាលខណ្ឌសែនសុខ ទទួលមរណភាព ហើយធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ ជុំវិញករណីនេះដែរ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់នៅលើគណនី Facebook របស់លោកថា៖ “ខ្ញុំបាទ​ ម៉ូវ​ ម៉ានិត​ សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:​ នៅព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព​ ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។ ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ​ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ​ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ​ សូមសាធារណជនមេត្តាជ្រាប​ និងកុំចាញ់បោកបុគ្គលខាងលេីនេះ។”

    January 13, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់សុភា​ព អធិការនគរបាលស្រុកថ្មគោល បានដឹក នាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទាក់ឃាត់ក្រុមអ្នកជិះម៉ូតូបង្ហោះតាមដងផ្លូវបង្កភាពអនា​ធិបតេ​យ្យក្នុងមូលដ្ឋាន ក្នុងនោះបានឃាត់អ្នកជិះម៉ូតូចំ​នួន​០៧ នាក់ និងម៉ូតូចំនួន០៥គ្រឿង។ ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើ ការអប់រំណែនាំ ដោយមានកិច្ចសន្យានិងឱ្យអា​ណាព្យាបាលមកធានាទៅមូលដ្ឋានវិញ៕

    January 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន រេចង្កូតជ្រុលទៅបុកខឿនពុះចែកផ្លូវ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច មុខវត្តនិរោធរង្សី លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ហេង ផល្លីន អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិក បំរើការងារនៅមជ្ឈមណ្ឌលកំសាន្តណាហ្គាវើល ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា

    January 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិកមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង០៤:៤០នាទីទៀបភ្លឺ ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ83DEo លក់គ្រឿងអេឡិចត្រូនិកយីហោ TS ស្ថិតនៅលើផ្លូវសុកហុក(ផ្លូវ១០៧) សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលអង្គុយពិសារកាហ្វេក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់តែភ្ញាក់ពីដំណេកម៉ោង៤ទាបភ្លឺ បន្ទាប់ពីដើរហាត់ប្រាណមួយសន្ទុះធំរួចមក គាត់តែងមកអង្គុយពិសារកាហ្វេជជែកគ្នាជាមួយចាស់ៗដទៃទៀតដែលមកពិសារកាហ្វេនៅតូបកាហ្វេមួយមិនឆ្ងាយពីផ្ទះកើតហេតុបប៉ុន្មានឡើយ ស្រាប់តែមកដល់ម៉ោងកើតហេតុ ខណៈគាត់ពេលកំពុងតែហូបឆាខ្វៃបណ្ដើរជជែកគ្នាបណ្ដើរ ក៏ធុំក្លិនឈ្ងៀមដូចឆេះអ្វីម៉្យាង ក៏ងាកមើលទៅឃើញអណ្ដាតភ្លើងកំពុងឆាបឆេះនៅក្នុងផ្ទះលក់គ្រឿងអេឡិចត្រូនិកកើតហេតុ ទើបនាំគ្នាស្រែកហៅអ្នកជិតខាងនាំគ្នា ទៅជួយពន្លត់ និងអ្នកខ្លះទៀតរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផង ។ បន្តិចក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករា

    January 13, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងពី ករណីបុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9367 ធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល 1AG-5620 បណ្តាលឲ្យដួល​ ហេីយបុរសនោះមានកាំភ្លើងខ្លី ដែលពេលនោះបានភ្ញាក់ផ្អើលថាបុរសខាងលើដកកាំភ្លើងសំញែង។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីបុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ

    January 13, 2021