Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរបានរក​ឃើញ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង បន្ទាប់​ពី​មាន​សត្វ​មាន់​ជាង ១ពាន់ក្បាល ក្នុង​កសិដ្ឋាន​បានងាប់ជាបន្តបន្ទាប់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២១ កន្លង​មកនេះ។ យោងតាមការបញ្ជាក់ពីលោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម មន្ត្រីជំនាញបានចុះទៅដល់ទីតាំងចិញ្ចឹមមាន់ ហើយធ្វើការពិនិត្យឃើញថា មានមាន់ចំនួន១៣០០ក្បាលបានងាប់ជាបន្តបន្ទាប់។ លទ្ធផលធ្វើតេស្តសំណាកលើសត្វមាន់ដែលងាប់នោះបានបង្ហាញថា មានជំងឺគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែជំងឺប្រភេទនេះ គឺមិនប៉ះពាល់ដល់មនុស្សនោះទេ។ មន្ត្រីជំនាញបានសហការជាមួយម្ចាស់កសិដ្ឋាន ដើម្បីយកមាន់ដែលងាប់ទាំងនោះទៅកប់ចោល មិនឲ្យទទួលទាន ឬលក់នោះទេ

    January 12, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីជាសះស្បើយជំងឺកូវីដ១៩ ចំនួន០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ ដែលជាពលករមកពីប្រទេសថៃ ហើយក្រោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក អ្នកទាំង២ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។ នៅថ្ងៃទី១៣-១៥ ខែមករា ខ្យល់មូងសុងឦសានបក់ខ្លាំង ហើយនៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូងសុងឦសានថមថយមកក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – នៅថ្ងៃទី១៣-១៤ ខែមករា៖ – សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ – នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៨-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០អង្សាសេ

    January 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សាហាវ! រថយន្តដឹកទំនិញធុនធំ បើកវ៉ាស្ដាំជែងមិនផុតកាច់ចង្កូតមកឆ្វេងវិញ បុកកៀររថយន្ត PRIUS បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវខ្ទេចមួយកំណាត់មុខ ចំណែករថយន្តដឹកទំនិញបុករំលងសួនច្បារពុះចែកផ្លូវបញ្ច្រាសទៅផ្លូវម្ខាងទៀតប្រហែល៥០ម៉ែត្រ ដាច់កង់មុខទាំងសងខាង និងផុងខ្សាច់ជាប់ បើកទៅមុខមិនរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ នៅលើផ្លូវ៥០ម៉ែត្រ ខាងកើតស្តុប៦០ម៉ែត្រប្រហែល១៥០ម៉ែត្រ ក្នុងភូមិបតាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រថយន្តបង្កប្រភេទដឹកទំនិញធុនធំ ម៉ាកហ៉ីយ៉ាន់ដាយ (Hyandai) ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-4617 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ និងព្រូរថយន្តរួមដំណើរជាមួយ២ទៅ៣នាក់ទៀត ។

    January 11, 2021
  • ព័ត៌មានជាតិ

    សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីលួច​ដោះយកកងដៃនិងខ្សែកសិស្សសាលាបានឲ្យដឹងថា នៅថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២១​ វេលាម៉ោង០៧និង១៥នាទី​ នៅចំណុចផ្លូវបេតុង​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ពិតជាមានករណីលួងលោមក្មេងស្រីដេីម្បីដោះយកគ្រឿងអលង្ការ​ ជនរងគ្រោះឈ្មោះ​ ម៉ៅ​ ម៉ាលីកា​ ភេទស្រី​ អាយុ១០ឆ្នាំ​ ជាសិស្សថ្នាក់ទី៤​​ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង​ ក្រុមទី០១​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។ សំភារ:បាត់បង់រួមមានខ្សែក​ ០១ខ្សែ​មានតម្លៃ​ ២៣០ដុល្លារ​ ​ និងកងដៃ​ ០១កងមានតម្លៃ​ ១៧០ដុល្លារ។

    January 11, 2021
  • ព័ត៌មានជាតិ

    យោងតាមសារព័ត៌មាន Freshnews បានឲ្យដឹងថានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។ លោកឧត្តមសេនីយ៍ឯក ស ថេត បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា

    January 11, 2021
  • ព័ត៌មានជាតិ

    មុននេះបន្តិចផេកកងរាជអាវុធហត្ថ ដែលមានឈ្មោះហ្វេសបុក GRK News បានប្រកាស សេចក្តីប្រកាសព័ត៌មានថា៖ កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លើងគំរាមយុវជនម្នាក់”។ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

    January 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដំណឹងល្អរីករាយ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ម្នាក់ចុងក្រោយ(អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា) ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ

    January 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លេីយតបទៅនឹងខំមិនរបស់ប្រជាពលរដ្ឋ​ ថា​ តែងតែមានករណីឆក់កេីតឡេីងនៅជិតផ្សារក្រមួន​ ខណ្ឌឬស្សីកែវ​ ជាក់ស្តែងសមត្ថកិច្ចជំនាញតែងតែចេញល្បាត​ និងខិតខំបង្ការ​ ទប់ស្កាត់​ បង្ក្រាបបទល្មេីសនានាក្នុងមូលដ្ឋាន​។ នៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១១៖០០នាទីព្រឹក​ នៅចំនុចតាមបណ្តោយផ្លូវ៩៩​ក្រុមទី៥​ ភូមិបឹងសាឡាង​ សង្កាត់ឬស្សីកែវ​។ មានករណីឆក់ទូរស័ព្ទម៉ាកអាយហ្វូន១២ប្រូម៉េកពណ៌ខៀវ​ ជនរងគ្រោះឈ្មោះ​ គង់ គីមហួង​ ភេទស្រី​ អាយុ២៧ឆ្នាំ​ មុខរបរក្រុមហ៊ុនឯកជន(ផ្នែកលក់សម្ភារ)ស្នាក់នៅផ្ទះលេខ៩៧​ ផ្លូវបេតុង​ សង្កាត់ចតុមុខខណ្ឌដូនពេញ។​ ជនសង្ស័យឈ្មោះ​ ញ៉ែម លីហូវ​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរគ្មាន​ ស្នាក់នៅផ្ទះលេខ០៧៥

    January 11, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង បានធ្វើសេចក្តីជូនដំណឹងមួយស្តីពីការដាក់ដេញថ្លៃជាផ្លូវការនូវរថយន្តមួយគ្រឿងម៉ាក Lexus LX470 ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៦ ២-០២៥២ ដែលមានស្ថានភាពខូចប្រើប្រាស់លែងបាន ដោយដាក់ដេញថ្លៃមូលដ្ឋានចាប់ពី ៨៤លានរៀលឡើងទៅ ដែលស្មើនឹងប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីជូនដំណឹងនេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានជូនដំណឹងដល់ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនង និងរៀបចំឯកសារដើម្បីដេញថ្លៃអោយបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ

    January 11, 2021