- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC បានឲ្យដឹងថា អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញទីតាំង ដែលគេជឿជាក់ថាយន្តហោះដឹកអ្នកដំណើរ Boeing 737 បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្រោយពីបានហោះចេញពីទីក្រុង Jakarta កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។ យន្តហោះរបស់ក្រុមហ៊ុន Sriwijaya Air ដែលបានដឹកមនុស្សចំនួន៦២នាក់ បានហោះចេញពីព្រលានយន្តហោះនៅទីក្រុង Jakarta នៅវេលាម៉ោង ១៤ និង៣៦នាទី (ម៉ោងក្នុងតំបន់) ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Pontianak នៅភាគខាងលិចខេត្ត Kalimantan។ នៅវេលាម៉ោង ១៤ និង៤០នាទី យន្តហោះនោះក៏បានបាត់ទំនាក់ទំនង និងបានបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង។ អ្នកនេសាទឈ្មោះ Solihin
January 10, 2021 - ព័ត៌មានជាតិ
ភ្នំពេញ: មន្ត្រីអាវុធហត្ថស័ក្តិ៤កន្លះម្នាក់បាញ់សម្លាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចោលកូនស្រីម្នាក់ឲ្យរស់នៅកំព្រា។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសជាប្តីមានឈ្មោះ សេក គឹមសាន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ មានឋនៈរន្តសក្ត័ វីរៈសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន ភេទស្រីអាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនិងប្រពន្ធជារើយៗ ពេលដែលឃើញប្រពន្ធនិយាយទូរស័ព្ទម្តងៗ
January 10, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤នាក់ និងមានករណីជាសះស្បើយចំនួន០៦នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៤នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរទាំងអស់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកឯអ្នកជាសះស្បើយទាំង០៦នាក់ ក៏ជាស្ត្រីជនជាតិខ្មែរ ដែលជាពលករមកពីថៃផងដែរ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះតាមដងវិថីតូចធំនៅក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដោយឃាត់ម៉ូតូប្រភេទធំដែលបំពាក់ស៊ីម៉ាំងលឺៗ បណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈបានចំនួន ៦៥គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំម្ចាស់និងផាកពិន័យតាមនីតិវិធី។ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីមុំាងប្រែនបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈបានចំនួន៦៥គ្រឿង។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាថ្មី ឲ្យកម្លាំងនគរបាល ពិសេសនៅក្នុង រាជធានីភ្នំពេញត្រូសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន
January 9, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មហាគ្រួសារតាខ្មៅ បានឲ្យដឹងថា៖ បងប្អូនអ្នកកោះធំសូមគោរពអរគុណលោកអធិការស្រុកកោះធំ និងបងៗកម្លាំងប៉ុស្តិ៍ទាំងអស់ដែលលោកប្រតិកម្មរហ័ស និងឃាត់ខ្លួនជនសង្ស័យកន្លងមក ដើម្បីសុវត្ថិភាព សុខមាលភាពល្អជូនបងប្អូនយើង រឿងពេលកើតហេតុនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣០នាទី ត្រង់ចំណុចកេីតហេតុ នៅក្នុងចំការស្វាយ និងចំការចេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកលោក ឃុព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ដោយជនរងគ្រោះ ០២នាក់៖ទី១.ឈ្មោះ ស៉ឹង ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ
January 9, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សាររ៉ា និងស្តង់ត្រី ក្នុងក្រុងប៉ោយប៉ែត។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ១៣គំរូរួមមាន៖ ត្រសក់ ផ្កាខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កាខ្ទឹម ការ៉ុត ផ្លែប៉ោម ត្រីរ៉ស់រស់ ត្រីរ៉ស់ងាប់
January 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មុខសញ្ញាជនសង្ស័យ ឆក់ទើបចេញពីគុកម្នាក់ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ ឬស្សីកែវជួយអន្តរាគមន៍ ឃាត់ខ្លួនខណៈពេល ដែលជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១២ប្រូមួយគ្រឿងហើយ ត្រូវនារីជាម្ចាស់ទូរស័ព្ទ ជិះម៉ូតូដេញបំបុក បណ្តាលអោយដួល ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០:៥០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវខាងសារិន ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនោះឈ្មោះ ញ៉ែម លីហូវ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាតឬស្សីកែវ ខណ្ឌឬស្សីកែវ ជាមុខសញ្ញាចាស់ដែលទើបចេញពីគុកបាន២ខែ។ ចំណែកនារីក្លាហានជាម្ចាស់ទូរស័ព្ទឈ្មោះគង់ គឹមហួង អាយុ ២៧ឆ្នាំ ជាបុគ្គលិក
January 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារីស្រស់សោភាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឈរតាមផ្លូវ មិននិយាយស្តីអ្វីឡើយ ដោយសង្ស័យថាត្រូវថ្នាំគេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់លោកនាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំងចុះទៅដឹកបញ្ជូនទៅមន្ទីរសម្រាកព្យាបាលសួគ៌ា តែគ្មានសាច់ញាតិបងប្អូនមកជាមួយពេទ្យសួគ៌ា មិនហ៊ានទទួលពិនិត្យមើលទេ ទើបបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១នេះ បណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ថ្លែងប្រាប់ក្រុមការងារខ្មែរណូតថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មាននារីម្នាក់ឈរតាមផ្លូវ មិននិយាយស្ដីអ្វី និងសង្ស័យថាត្រូវថ្នាំគេនោះ លោកបាននាំកម្លាំងចុះទៅពិនិត្យមើល នៅចំណុចកើតហេតុខាងលើ និងបានឃើញរូបនាងពិតមែន ដោយបានសួរនាំរូបនាង តែនាងមិនឆ្លើយតបអ្វីឡើយ ទើបលោកដឹកនារីម្នាក់នោះតាមរថយន្តផ្ទាល់ខ្លួន
January 9, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ករណីរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ កើតហេតុថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយជនរងគ្រោះមានចំនួន ០១នាក់មានឈ្មោះ សេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ ស្ថិតនៅទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងជនសង្ស័យមានចំនួន ០១នាក់មានឈ្មោះ ទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ មុខរបរប្រធាបក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) ស្ថិតនៅទីលំនៅភូមិស្តុក ឃុំភ្នំបាត
January 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត TOYOYA PRIUS មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន និងស្ថានភាពផ្លូវរាងកោងទៀត បានអកហ្សឺចាប់ហ្វ្រាំងមិនទាន់ គេចរ៉ឺម៉កដឹកបន្លែមួយគ្រឿង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កបានបាក់កាឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច តែអ្នកបើកបរហៅរថយន្តមកសណ្ដោងចេញពីកន្លែងកើតហេតុ តែត្រូវគេឃើញទាន់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់រថយន្តតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦:២០នាទីព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ ជួន ស៊ីណាត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកោះប្រាក់
January 9, 2021









