- Khmernote Media
- ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី ដែលសេចក្តីសម្រេចចុះថ្ងៃទី ០៥ មករា ឆ្នាំ២០២១នេះ។ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។ សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន៕
January 8, 2021 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ ៖ បុរសនារី២នាក់ជិះម៉ូតូធំ (ម៉ូតូកាហ្វេ) ឌុបគ្នាក្នុងល្បឿនលឿន មិនពាក់មួកការពារសុវត្ថិភាព ដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ចំណែកម៉ូតូខ្ទាតទៅមុខផ្ទះប្រជាពលរដ្ឋខ្ទេចយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ “ចែអូន” នៅលើផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងនារីម្នាក់ទៀតរួមដំណើរពីក្រោយ មានឈ្មោះ
January 8, 2021 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្មីៗនេះមានជនចង្រៃ បានលួចគាស់យកគម្របលូដែលទើបដាក់ថ្មី អស់ចំនួន១១ផ្ទាំង នៅតាមវិថីសែនជ័យ ដែលជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងអាចបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវទៀតផង។ ករណីនេះ សមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកមុខសញ្ញាជនល្មើស តាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
January 8, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន១នាក់នោះគឺស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប២៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 8, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ រថយន្ត LAND CRUISER ស៊េរី២០២០ មួយគ្រឿង ខណៈដែលម្ចាស់ចតទុកមុខផ្ទះ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កបើកលឿនចេញជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យរងខូចខាត កំពិត បែកស្តុបមួយចំហៀង និងកំពិតទ្វារក្រោយ ម្ចាស់រថយន្តហៅនាំយកទាំងរថយន្ត និងម៉ូតូរ៉ឺម៉ក ទៅចូលប៉ុស្តិ៍ប៉ូលិស ហៅជាងមកវាយតម្លៃ គ្រាន់តែឮថា អស់ប្រហែលជាង១០០០ដុល្លា ម្ចាស់រថយន្តនិយាយលែងចេញ ម្ចាស់រ៉ឺម៉កស្រឡាំកាំង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ រថយន្តរងគ្រោះម៉ាក LAND CRUISER
January 7, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋសង់ពីឈើប្រក់សង្ក័សីចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌឬស្សីកែវ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ កាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ ខណៈពេលដែលគាត់កំពុងអង្គុយលើគ្រែជជែកគ្នានៅមុខផ្ទះ ដែលមានចម្ងាយប្រហែល ២០០ម៉ែត្រពីផ្ទះដែលឆេះនោះ ដោយមិនដឹងមូលហេតុអ្វីទេ គ្រាន់តែក្រឡេកមើលទៅឃើញភ្លើងក្រហមៗ និងមានផ្សែងហុយ ទើបដឹងថាមានភ្លើងកំពុងឆេះផ្ទះបាត់ហើយ ទើបនាំគ្នាស្រែកឆោឡោរត់សំដៅទៅផ្ទះដែលឆេះនោះដើម្បីជួយពន្លត់ តែពេលទៅដល់មិនដឹងផ្ទះណាឆេះមុនដំបូងទេ ព្រោះភ្លើងកំពុងឆេះរាលដាលនិងមានអណ្ដាតភ្លើងកប់អាកាសទៅហើយ ទើបផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ។
January 7, 2021 - ព័ត៌មានជាតិ
ជនសង្ស័យដែលបានបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចនោះ បានជិះម៉ូតូ១គ្រឿងនោះ កាលពីយប់មិញ ចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និងបានទុកម៉ូតូនោះចោលនិងគេចខ្លួនបាត់ថែមទៀតនៅ ពេលព្រឹកព្រលឹម។ គិតមកល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែងហើយ ក្រោមការតាមប្រមាញ់របស់កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។ ម៉ូតូរបស់ជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ០៤ មករា ឆ្នាំ ២០២១ នេះ ជនសង្ស័យ បានជិះរថយន្តបុករបាំងការពាររបស់សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី និងបានរត់ភៀសខ្លួនចូលទៅក្នុងព្រៃ ដោយបន្សល់ទុកតែភរិយា, កូនស្រីនិងប្អូន ថ្លៃស្រី ជាមួយនឹងរថយន្ត។ ជនសង្ស័យរូបនោះ ត្រូវបានគេទម្លាយអត្តសញ្ញាណម្សិលមិញឲ្យដឹងថាមាន ឈ្មោះ
January 6, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាថ្មីៗនេះមានករណីបន្លំបោកប្រាស់ ការទិញ លក់ តាមប្រពន្ធ័អនឡាញ (Online) ជាបន្តបន្ទាប់ដោយជនល្មើសបានបង្កើតគណនីហ្វេសប៊ុកក្លែង របស់ហាងផ្សេងៗជាច្រើន និងបានផ្សព្វផ្សាយលក់ផលិតផលនានាតាមប្រព័ន្ធអនឡាញ ឱ្យទៅអតិថិជនរបស់ខ្លួន។ នៅពេលដែលមានអតិថិជនសាកសួររកទីតាំងធ្វើអាជីវកម្ម ជនល្មើសបានផ្ញើទីតាំងរបស់ហាងលក់ផលិតផលត្រឹមត្រូវ និងរូបភាពបង្ហាញ ប្រាប់អតិថិជន ដើម្បីជាការបន្លំបោកប្រាស់ឱ្យអតិថិជនមានជំនឿ និងផ្ញើប្រាក់មកឱ្យខ្លួនតាមរយៈការទិញ លក់ ផលិតផលផ្សេងៗនេះ ប៉ុន្តែពេលទទួលបានប្រាក់ពីអតិថិជនហើយ ជនសង្ស័យមិនបានផ្ញើផលិតផល នោះឱ្យទៅអតិថិជនទេ។ សកម្មភាពបន្លំបោកប្រាស់ តាមរូបភាពខាងលើនេះបានធ្វើឱ្យមហាជន ឬអតិថិជនដែលរងគ្រោះ ដោយការក្លែងបន្លំនេះ បានធ្វើឲ្យជនរងគ្រោះយល់ច្រឡំជាខ្លាំងទៅលើម្ចាស់ហាងត្រឹមត្រូវពិតប្រាកដថាជាអ្នកប្រព្រឹត្តសកម្មភាពបែបនេះទៅវិញ ។ ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាចូលរួមសហការណ៍ផ្សព្វផ្សាយបន្តដើម្បីឱ្យមហាជនទូទៅលោកបានជ្រាបជាព័ត៌មាន និងកុំឱ្យមានការចាញ់បោកជនខិលខូច ខាងលើជាបន្តទៀត
January 6, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា៖ -ពពុះសណ្តែកចំនួន ០២ថង់ ស្មើនឹង ០២គីឡូក្រាម
January 6, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ០៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលី និងបើកដាក់ឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភំ្នពេញ សិ្ថតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មណ្ឌលចត្តាឡីស័កនេះ មានចំនួន០៤អគារ ដែលមានបន្ទប់សរុបចំនួន៥០៤បន្ទប់ ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
January 6, 2021









