Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យបក្ខពួកនៅសេសសល់ក្រុមកាប់ប្លន់ម៉ូតូពលរដ្ឋពេលយប់ ឆ្លៀតចូលក្លឹបរាំលេងសប្បាយស្មានតែប៉ូលិសភ្លេចមុខ ត្រូវប៉ូលិសប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋានខណ្ឌមានជ័យ ចូលទៅក្របួចដល់ក្នុងក្លឹបបាន៦នាក់ យកទៅសាកសួរយក ចម្លើយបន្តឈានដល់ឃាត់ខ្លួនបក្ខពួកបាន២នាក់ទៀតសរុប៨នាក់ យកមកសួរនាំនៅប៉ុស្តិ៍ចោមចៅ១ បន្ទាប់ពីការសាកសួរជនសង្ស័យ ទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាកាប់ប្លន់ ដែលនៅសេសសល់មានចំនួន ២នាក់ប៉ុណ្ណោះ ចំណែក៦នាក់ទៀត មិនមែនជាមុខ សញ្ញាកាប់ប្លន់នោះឡើយ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង កាលវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងក្លឹបសេះមាស ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាលប៉ុស្តិ៍ចោមចៅទី១បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា កាលពីវេលាម៉ោង១និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

    January 6, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា រដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ រលកថ្មីនៅក្នុងប្រទេសថៃ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បន្តទៀត។ ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕

    January 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសជាងដែកម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ចោលប្រពន្ធកូនគួរឲ្យអាសូរ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការថែមម៉ោង ហើយធ្វើដំណើរត្រលប់ទៅផ្ទះវិញបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកលឿនមកបុកពីក្រោយ បណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩:២៥នាទីយប់ ថ្ងៃអង្គារ៍ ទី០៥ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតច្រកចូលសាលាខណ្ឌមានជ័យ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ផែន ចាន់ទី (ហៅប៉ាអាជូ) អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ មានស្រុកកំណើតនៅភូមិបឹងពត់

    January 6, 2021
  • ព័ត៌មានជាតិ

    កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានករណីរថយន្តធុនធំដឹកខ្សាច់ពេញរថយន្តមួយគ្រឿង ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ 3-3127 បានបាក់ស្រុតដោយសារដឹកធ្ងន់ពេក បណ្តាលអោយស្រុតស្ពានសាធារណៈមួយ នៅចំណុចមុខច្រកចូលក្លោងទ្វារវត្តអង្គដូនទេព ជាប់ផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាងកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា គឺនៅច្រកចូលវត្តអង្គដូនទេពនេះសម្បូរទៅដោយរថយន្តដឹកដី និងដឹកខ្សាច់ខ្លាំងណាស់ ហើយដឹកជារៀងរាល់ថ្ងៃផងដែរ ស្រាប់តែនៅថ្ងៃកើតហេតុ រថយន្តបែនដឹកខ្សាច់ដ៏ធំមួយ បានដឹកខ្សាច់ឡើងពេញ បានធ្វើដំណើរចូលមកតាមក្លោងទ្វារវត្តអង្គដូនទេព ក៏បាក់ស្រុតផ្លូវស្ពាននោះតែម្តង ។ បញ្ហានេះប្រជាពលរដ្ឋបានសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការចំពោះឡានដឹកដី ដឹកខ្សាច់ទាំងអស់នេះផង ព្រោះបានកំពុងបំផ្លាញផ្លូវ បំផ្លាញសោភ័ណភាព ជាពិសេសហុយដីប៉ះពាល់សុខភាពប្រជាពលរដ្ឋតែម្តង ៕

    January 6, 2021
  • សង្គម

    ​ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE ដែលល្បី​ឈ្មោះក្នុងវិស័យអចលនទ្រព្យ និងបានធ្វើការចែករំលែកចំណេះដឹងទាក់ទងវិស័យនេះយូរឆ្នាំមកហើយនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួន ដែលបានកំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅបានថាជាអ្នកក្រ , អ្នកមធ្យម លំដាប់ទាប ,អ្នកធម្យម , អ្នកលើធម្យម!, អ្នកមាន, អ្នកមានលើមធ្យម , និងចុងក្រោយអ្នកមានពិត។ ​ ជាថ្មីម្តងទៀតឧកញ៉ាបណ្ឌិត​ គីម ហ៊ាង បានពន្យល់ច្បាស់ៗពីទ្រព្យសម្បត្តិ ដែលចាត់ចូលអ្នកក្រ ហើយអ្នកក្រនៅកម្ពុជា គួរតែបែងចែកជា ៣ កំរិតទៀតផង

    January 5, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានរឿងរ៉ាវភ្ញាក់ផ្អើលមួយក្រោយពេលគេឃើញប្រជាពលរដ្ឋនាំគ្នាសម្រុកទៅយកស្ទីកគឺដើម្បីកាត់ឆុងទាំងកណ្តាលអាធ្រាតបង្កការកកស្ទះចរាចរណ៍ រហូតមានមតិលើកឡើងផ្ទុយគ្នាជាច្រើនជុំវិញហេតុការណ៍នេះ។ ក្នុងនោះដែរអ្នកសិល្បៈពហុជំនាញ ដែលគេល្បីគ្រប់គ្នាថាលោកពូកែវោហាស័ព្ទចាក់ទឹកមិនលិច និងជាអ្នកពូកែតែងកំណាព្យបង្ហោះនៅលើបណ្តាញសង្គមផងដែរគឺលោក ដួង សុគា ក៏បានបង្ហោះសារខ្លីមួយរបស់ខ្លួនទាំងទងនឹងរឿងឆុងនេះដែរ។ លោក សុគា បានបង្ហោះសារខ្លីថា៖ “ឆុងឯលិចឆុងឯកើត ឆុងច្រើនពេក ខ្មោចងាប់លែងចង់មានអ្នកហែ!! ហ៊ឺ ឆុងអើយឆុង! អាណិតមិត្តភាព និង ក្តីស្រលាញ់ផង កុំឆុងច្រើនពេក!”៕

    January 5, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២១នេះ កម្លាំងជំនាញនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង បានចុះយកគ្រាប់បែកដៃចំនួន១គ្រាប់ នៅក្នុងបរិវេណសាលាបឋមសិក្សាវាលស្បូវ ក្នុងភូមិវាលស្បូវ​ ឃុំតាំងក្រសាំង ស្រុកទឹកផុស​ ក្រោយពីទទួលបានព័ត៌មានពីលោកគ្រូអ្នកគ្រូ និងសមត្ថកិច្ចនៅមូលដ្ឋាន។ កម្លាំងវិទ្យាស្ថានក៏បានធ្វើការអប់រំផ្សព្វផ្សាយដល់ក្មួយៗសិស្សានុសិស្ស​អំពីគ្រោះថ្នាក់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងករណីប្រទះឃើញគ្រាប់ណាមួយ សូមក្មួយៗរាយការណ៍ជាបន្ទាន់ជូនលោកគ្រូអ្នកគ្រូ អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យដើម្បីឲ្យកម្លាំងជំនាញចុះយកមករក្សាទុក​ និងកម្ទេចចោល គឺដាច់ខាតក្មួយៗមិនត្រូវប៉ះពាល់ ឬលេងគ្រាប់ទាំងនោះឡើយ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

    January 5, 2021
  • ព័ត៌មានជាតិ

    រាជធានៅភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដី១៥ហិកតានៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយមានប្រសាសន៍ដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយបានចេញសេចក្ដីចែងថា៖ ទីស្ដីការគណៈរដ្ឋមន្រ្តីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖ ១. និរាករណ៍លិខិតលេខ៧៩០ សជណ.មណ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីសំណើរសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ធ្វើការសាងសង់ទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

    January 5, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារបានចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក វិទ្យាល័យនិមិត្ត ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានអនុញ្ញាតឲ្យអ្នកធ្វើចត្តាឡីស័ក ចំនួន៨នាក់ ត្រឡប់ទៅកាន់លំនៅដ្ឋានជួបជុំគ្រួសារវិញ បន្ទាប់ពីបានដាក់នៅឲ្យដាច់ដោយឡែកចំនួន១៤ថ្ងៃ និងធ្វើតេស្តយកសំណាករកមេរោគ Covid-19 ទទួលបានលទ្ធផលអវិជ្ជមាន(-)ចំនួន២លើករួចមក នៅថ្ងៃ០៥ ខែមករា ឆ្នាំ២០២១៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    January 5, 2021
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ ស្រ្តី៣នាក់រួមជាមួយក្មេងម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ឆ្លងផ្លូវបែកជាបួន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធលីយ៉ង (Lyyon) ដែលបើកបរពីកើតទៅលិច បណ្ដាលឱ្យស្លាប់ភ្លាមៗពីរនាក់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជា៤ ជិតផ្ទះពេទ្យភាព ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នេះបើតាមរបាយការណ៍របស់នគបាលចរាចរណ៍បានឲ្យក្រុមការងារខ្មែរណូតដឹងថា ជនរងគ្រោះរួមមាន៖ -ទី១.ឈ្មោះ ស្រី ឡៃ ភេទស្រី អាយុ៣១ឆ្នាំ អ្នកបើកបរម៉ូតូ(ស្លាប់) មានទីលំនៅបណ្ដោះអាសន្ន នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង -ទី២.ឈ្មោះ ចិត្ត

    January 5, 2021