Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ ប្រដេញតាមចាប់ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពកាច់បំបែកសោរ.កលួចយកម៉ូតូឌ្រីមសង់មួយគ្រឿង បានសម្រេច ហើយម្ចាស់ស្រែកឆោឡោ ចោរៗ ទើបកម្លាំងអន្តរាគមន៍ កំពុងល្បាតចេញអន្តរាគមន៍ ប្រដេញតាមប្រកៀកប្រកិត រហូតចូលដល់ក្នុងផ្សារ ពោធិ៍ញាណ ជនសង្ស័យជិះបុកម៉ូតូដួលហើយគេចខ្លួនរត់ចោលម៉ូតូ តែរត់មិនរួចចាប់បានម្នាក់ចំណែកឯម្នាក់ទៀត ដែលជិះម៉ូតូរបស់ជនរងគ្រោះបានជិះរត់គេចខ្លួនដោយមានសមត្ថកិច្ចតាមពីក្រោយរហូតដែរ តែដោយសារនៅតាមផ្លូវប្រជាពលរដ្ឋឆ្លងកាត់ ខ្វែងខ្វាត់ច្រើន ទើបជនសង្ស័យបន្ថែមល្បឿនគេចខ្លួនបាត់។ ហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលឡើងនាម៉ោង១១:១០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ នៅផ្លូវលេខ៣៧១ ក្រុមហ៊ុន វ៉ាយនែតជ្រល សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារបាត់បង់មានម៉ូតូដែលជនសង្ស័យលួចកាច់កយកទៅបាត់ ម៉ាកហុងដាឌ្រីមHonda Dream 2016 ពណ៌ខ្មៅ

    January 4, 2021
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៣០នាទី ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្តវិធានរបស់ក្រសួងសុខាភិបាល លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាទៅកំលាំងអធិការរដ្ឋាននគរបាលក្រុងសំរោង ដែលមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករចំនួន ១នាក់ មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី) វិញ។ ដែលធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា

    January 4, 2021
  • សង្គម

    ចូលរួម​បរិច្ចាគ​ជាមួយ​យុវតី ជីនីកូ ដើម្បី​​ជួយ​កុមារ​ពិការ​បញ្ញា​នៅ​កម្ពុជា។ យុវតី​ជីនីកូ អាយុ១៥ឆ្នាំ បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សាលា អន្តរជាតិ Northbridge បាន​ផ្តួចផ្តើម​គំនិត​ជា​មួយ​មិត្ត​ភក្តិ ក្នុង​ការ​រត់​ចម្ងាយ ១០០គីឡូម៉ែត្រ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បំផុស​ស្មារតី​យល់ដឹង​ជា​សាធារណៈ​ពី​បញ្ហា​ពិការ​បញ្ញា (អូទិស៊ីម) ដែល​កើត​មាន​នៅ​លើ​កុមារ​កម្ពុជា។ ការ​រត់​នេះ នឹង​ធ្វើ​ឡើង​លើ​កំណាត់​ផ្លូវ​ពី​ខេត្ត​ព្រៃវែង មក​កាន់​ខេត្ត​កណ្តាល រួមគ្នា​ជាមួយ​កម្មវិធី “រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ” ដែល​ជា​ការ​ផ្ដើម​គំនិត​របស់​លោក អួន បឋម (Sai) ដែល​ធ្វើ​ឡើង ដើម្បី​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ដើម្បី​ជួយ​កុមារ​ដែល​កំពុង​ត្រូវ​ការ​គាំទ្រ​ផ្នែក​សុខាភិបាល។ – ចូល​រួម​បរិច្ចាគ​ជាមួយ​កញ្ញា​តាមរយៈ ABA ៖ 009 992 021 (Chy

    January 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ប្រធានសន្តិសុខក្រុមហ៊ុនឯកជនយីហោ (NR) អិនអ ស៊ីឃ្យូរីធី(ខេមបូឌា)ឯ.ក ម្នាក់ បានហៅអ្នកសារព័ត៌មានឡាយបំភ្លឺ ដោយចោទទៅហាងផឹកស៊ី យីហោ (ផ្ទះអាយដល IDOL House) ថាមិនបើកប្រាក់ខែអោយបុគ្គលិកជាសន្តិសុខរបស់ខ្លួន តែត្រូវបានម្ចាស់ហាងជានារីវ័យក្មេងម្នាក់ចេញមកបកស្រាយបំភ្លឺទៅខាងសន្តិសុខវិញកប់ៗមាត់វិញ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សួរនាំផងដែរ ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩:១៥នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំនុចមុខហាងផឹកស៊ីយីហោ (ផ្ទះអាយដល – IDOL HOUSE) ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្នុងហេតុការណ៍នេះដែរបើយោងតាមបុរសដែរជាប្រធានសន្តិសុខ ក្រុមហ៊ុន

    January 4, 2021
  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ នៅពេលនេះយោងតាមព័ត៌មានរបស់លោករិទ្ធីហង្សមាស បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានចាប់បានតៃកុងឡាន RX300 ដែលបើកបរដឹកខ្មាន់កាំភ្លើងនោះហើយ។ តៃកុងឡាន RX300 បានសារភាពថា កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ទាំងស្រវឹង ហើយបើកបរថយន្ត RX 300 ខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ហើយបានជ្រុលទៅបុកគូទរថយន្តលោករ៉េត សុីណែត

    January 4, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នេះសមត្ថកិច្ចនគរបាលនៃអធិការ​ដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ក្រោយពេលដែលជន​សង័្សយរូបនេះធ្វើសកម្មភាពកាប់ប្រហារទៅលើ​ជនរងគ្រោះជាព្រះសង្ឃគង់ នៅក្នុងអារាមវត្តឈើទាលក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្ត​បាត់ដំបងបានមួយថ្ងៃរួចមក។ ការសម្រេចឃាត់ខ្លួននៅពេលនេះដោយអនុវ​ត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង ព្រមទាំងយោបល់របស់លោកវរសេ​នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន លោកវរសេនី​យ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបា​ណន់​ បានធ្វើការឃាត់ខ្លួនជនសង័្សយឈ្មោះហេង ណារិន ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពេលដែលរូបគេបានប្រព្រឹត្តករណី​ហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោសដោ​យ​(ប្រើអាវុធ)កាលពីវេលាម៉ោ​ង១២​និង​០០នាទីថ្ងៃទី០២ ខែមករា

    January 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារៈវេចសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។ សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន៖

    January 4, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន១នាក់នោះគឺស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 4, 2021
  • ព័ត៌មានជាតិ

    កោះកុង៖ យោងតាមការចុះផ្សាយនៅលើគេហទំព័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលករខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ១៥នាក់ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ១៥នាក់នេះ មាន ១-ឈ្មោះ គង់ ហីន ភេទប្រុស អាយុ ២២ឆ្នាំ, ២-ឈ្មោះ ហេង សុភៀនប្រុស អាយុ ៤៨ឆ្នាំ, ៣-ឈ្មោះ

    January 3, 2021
  • ព័ត៌មានជាតិ

    ​ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE ដែលល្បី​ឈ្មោះក្នុងវិស័យអចលនទ្រព្យ និងបានធ្វើការចែករំលែកចំណេះដឹងទាក់ទងវិស័យនេះយូរឆ្នាំមកហើយនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួន ដែលបានកំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅបានថាជាអ្នកក្រ , អ្នកមធ្យម លំដាប់ទាប ,អ្នកធម្យម , អ្នកលើធម្យម!, អ្នកមាន, អ្នកមានលើមធ្យម , និងចុងក្រោយអ្នកមានពិត។ ​ឧកញ៉ាបណ្ឌិត​ គឹម ហ៊ាង បានសរសេរដូចខាងក្រោមថា៖ 1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ! 2.

    January 3, 2021