Khmernote Media
  • សង្គម

    កាលពីប៉ុន្មានខែមុន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ ក្រោយមកប្អូនស្រី យ៉ង់ស្រីនិត ត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ហើយបានផ្តល់កន្លែងស្នាក់នៅ​ អោយការងារឪពុកស្រីនីតធ្វេី​ និងអោយស្រីនីតរៀនដល់ចប់​ថែមទៀតផង។ នៅថ្ងៃនេះផង លោកឧកញ៉ា ស្រី ចាន់ថន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ដោយបានបញ្ជាក់ថា “ថ្ងៃនេះកូនស្រីប៉ា យ៉ង់ ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង🎊🎉💯 ផ្ទះគ្រួសារកូនស្រី

    January 5, 2021
  • ព័ត៌មានជាតិ

    ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យនៅទូទាំងប្រទេស មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២១ នេះ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students ក្រសួងអប់រំ វប្បធម៌ កីឡា និងវិទ្យាសាស្ត និងបច្ចេកវិទ្យានៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុនចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២៣។ ភាគីមិត្តផ្តល់ប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅ រ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះទៅ-មក កម្ពុជា/ជប៉ុន/កម្ពុជា។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៦-៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសាងខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១២ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២៣អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ – នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៥-១៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧អង្សាសេ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    January 5, 2021
  • កូវីដ-១៩

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២១,៣១៣,៨៦៣ នាក់ក្នុងនោះអ្នកជំងឺសរុប ១២,៦៦៥,១១០ បានជាសះស្បើយ និងជាង ៣៦ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥៣,៥០៨នាក់ និងអ្នកជំងឺសរុប ១,៥៨៤នាក់ បានស្លាប់។ ជាមួយគ្នានោះ ប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៣៥៧,៥៦៩នាក់ក្នុងនោះអ្នកើជំងឺជិត ១៥ម៉ឺននាក់ បានស្លាប់ និងជាង៩.៩លាននាក់ទៀត បានជាសះស្បើយ។

    January 5, 2021
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។

    January 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាពនិងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ

    January 5, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនបណ្តាញសារព័ត៌មាន សាធារណជន និងម្ចាស់គណនីហ្វេសបុក​ឈ្មោះ Sien San ដែលបានផ្សព្វផ្សាយមានខ្លឹមសារ​ថា «សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីរពេទ្យបានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង» ។ ក្រោយពីទទួលបានដំណឹងភ្លាម​ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក​ ចុះដល់កន្លែងកេីតហេតុ​ ធ្វេីការស្រាវជ្រាវ​ ស៊េីបអង្កេត ជាលទ្ធផលបានឱ្យដឹងថា៖ -ជាករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី) -កើតហេតុ៖ ថ្ងៃទី០៤

    January 4, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ក្រោយត្រូវមន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយមកលើរូបគាត់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងពីអត្ដសញ្ញាណមន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅតុលាការយោធាចំណុះក្រសួងការពារជាតិ។ ហើយសមត្ថកិច្ចបានប្រាប់ថារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ

    January 4, 2021
  • សិល្បៈ

    តារាចម្រៀងវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យតាមរយៈការបង្ហើរសំនៀងដ៏ស្រទន់មានទឹកដម និងមានរូបសម្រស់ស្រស់សោភា។ ក្រៅពីអាជីពជាតារាចម្រៀង កញ្ញា រ៉េត ស៊ូហ្សាណា ក៏ជាតារាតំណាងអោយផលិតផលល្បីៗជាច្រើនផងដែរ ដូចជាម៉ាកសញ្ញា ទូរស័ព្ទ OPPO។ ថ្មីៗនេះដែរតារាចម្រៀងវ័យក្មេងរូបនេះក៏បានបង្ហាញសមិទ្ធិផលនៃការខំប្រឹងប្រែងរបស់នាងតាំងពីអាយុ១៦ឆ្នាំ ដោយនាងបានទិញផ្ទះថ្មីដែលជាកំលាំងញើសឈាមរបស់នាង។ រ៉េត ស៊ូហ្សាណា បានរៀបរាប់ថា៖ “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហេីយទៅទាន់នៅក្មេងក្រែងចាស់ទៅសំណាង.. ការខិតខំតាំងពីអាយុ 16 ឆ្នាំរហូតដល់ពេលនេះ បានចេញជារូបរាងបណ្ដេីរហេីយ..! See you soon in 2021 baby!”

    January 4, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែក្បាលហូរឈាមស្រោចខ្លួន ក្រោយត្រូវមន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយមកលើរូបគាត់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។ ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីយកមកសាកសួរ ចំណែកជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំពោះមូលហេតុដែលឈានដល់ការប្រើហិង្សាដកកាំភ្លើងមកវាយនេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ សមត្ថកិច្ចកំពុងតែសួរនាំជនបង្ក៕

    January 4, 2021