សង្គម

រំភើបណាស់! ផ្ទះដែលឧកញ៉ា ស្រី ចាន់ថន ផ្តល់ឲ្យប្អូនស្រី យ៉ង់ ស្រីនីត ឥលូវនេះសាងសង់ជិតរួចហើយ មើលទៅគួរឲ្យចង់រស់នៅ

BY
Khmernote Media
January 5, 2021

កាលពីប៉ុន្មានខែមុន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ ក្រោយមកប្អូនស្រី យ៉ង់ស្រីនិត ត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ហើយបានផ្តល់កន្លែងស្នាក់នៅ​ អោយការងារឪពុកស្រីនីតធ្វេី​ និងអោយស្រីនីតរៀនដល់ចប់​ថែមទៀតផង។

នៅថ្ងៃនេះផង លោកឧកញ៉ា ស្រី ចាន់ថន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ដោយបានបញ្ជាក់ថា “ថ្ងៃនេះកូនស្រីប៉ា យ៉ង់ ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង🎊🎉💯 ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរអោយកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងជាធ្វើក្មេងល្អ 🎁💐🎉🎊”៕

Share This Post: