- Khmernote Media
- PR
ភ្នំពេញ៖ បេីកទំព័រឆ្នាំថ្មី 2021 នេះ ផកិតកម្មធំជាងគេក្នុងស្រុករបស់យេីងបានផលិតបទចម្រៀងមួយបទយ៉ាងពិសេសជាកាដូឆ្នាំថ្មីដល់អ្នកគាំទ្រគ្រប់សណ្ឋានតែម្តង។ ប្រមូលផ្តុំប្រជុំសុទ្ធតែកំពូលអាយដូលមកជុំគ្នាធ្វេីឲ្យអ្នកគាំទ្រមួយណាក៏ពិបាកនឹងរំលងបទចម្រៀងមួយបទនេះដែរ ។ មតិគ្រាំទ្រយ៉ាងច្រេីនលេីសលុបសុទ្ធតែភ្ញាក់ផ្អេីលនឹងសម្តែងការពេញចិត្តជាខ្លាំងដែលអាយដូលរបស់ពួកមកជួបជុំគ្នាបកស្រាយក្នុងបទចម្រៀងតែមួយដូចនេះ។ បទ “សួស្តីឆ្នាំសាកល Happy New Year 2021” មិនត្រឹមសម្រាប់តែជនជាតិខ្មែរតែប៉ុណ្ណោះទេ តែគឺឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត សន្តិភាព និងភាពជាមិត្តទូទាំងសាកលលោកតែម្តង៕ មកទស្សនាបទពេញទាំងអស់គ្នា៖
January 3, 2021 - សង្គម
រាជធានីភ្នំពេញ ៖ សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់ មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះមានចោរធ្វើសកម្មភាពលួចដោះកញ្ជក់ទា្វរក្រោយបន្ទប់ជាន់លើ រួចចុះមកបន្ទប់ក្រោម ប្រមូលយកបានទ្រព្យសម្បត្តិ មានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប គ្រឿងអលង្ការពេជ្រ អស់ជាង២ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ ហេតុការណ៍ចោរគាស់ផ្ទះចូលលូចទ្រព្យសម្បត្តិនេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចបុរីលឹមឈាងហាក់(វាលស្បូវ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ក្នុងគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងមានឈ្មោះ “Minea Nea” ដែលមានខ្លឹមសារទាំងស្រុងថា “នៅវេលាម៉ោង១២និង៣០នាទីអាធ្រាតថ្ងៃទី៣១ ខែ១២ មានករណីចោរធ្វើសកម្មភាពចូលគាស់ផ្ទះរបស់នាងខ្ញុំដោយធ្វើការដោះកញ្ជក់ទា្វរក្រោយបន្ទប់លើចុះមកបន្ទប់ក្រោមយកបានទ្រព្យអស់ជាង ២ម៉ឺនដុល្លារ ដោយក្នុងនោះមានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប នឹងគ្រឿងអលង្គារពេជ្រ។ សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់
January 3, 2021 - ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយនៅក្នុងខេត្តមណ្ឌលគិរី។ ការសម្រេចនេះ ត្រូវបានបង្ហាញតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ ហើយអាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឲ្យក្រុមហ៊ុន Powerchina International Group ជាអ្នកសាងសង់ ហើយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕
January 3, 2021 - ព័ត៌មានជាតិ
បន្ទាយមានជ័យ ៖ មានរឿងហេតុការណ៍ក្នុងក្រុមគ្រួសាររវាងបងស្រី និងប្អូនស្រីបង្កើតនៅវេលាម៉ោង១២ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានក្លាយទៅជាហិង្សាវាយប្រតាយប្រតប់គ្នា ព្រោះតែបងស្រី ពេលឃើញប្អូនស្រីបង្កើត ប្អូនថ្លៃនិងក្មួយតូច០២នាក់មកពីស្រុកអង្គរជុំ ខេត្តសៀមរាប មិនឲ្យចូលផ្ទះ ដោយឲ្យពួកគេនោះទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិនមុនចូលផ្ទះ តែប្អូនស្រីនោះមិនព្រមក៏ឈានដល់អំពើហិង្សា ។ ពេលនោះមានអាខោន ហ្វេសបុក ឈ្មោះ សុផា ច័ន្ទធូ បានថតបង្ហោះវីដេអូ សកម្មភាព រូបប្រពន្ធដេកយំ និងមានកូនតូចចំនួន០២នាក់ ហើយបាននិយាយខ្លឹមសារថាម្ដាយក្មេក និងបងថ្លៃ ចិត្តតិរច្ឆាន វាយធ្វើបាបមកលើខ្លួន ប្រពន្ធ ព្រមទាំងឱពុកក្មេក
January 3, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល ៖ យ៉ាងតិចឮស្នូរគ្រាប់កាំភ្លើងចំនួន៧គ្រាប់ បានបាញ់ចេញពីបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បង្កឡើងដោយបុរសម្នាក់ជាជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តដឹកទំនិញទៅបុកបង្គោលភ្លើង ហើយសមត្ថកិច្ចនាំមកធ្វើការសាកសួរក្នុងស្នាក់ការប៉ុស្តិ៍។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង០១:៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយបុរសម្នាក់បើករថយន្តដឹកទំនិញ បើកបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូន ក៏បានឃាត់ខ្លួន និងហៅជនបង្កមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ជនបង្ក មកធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្រោយពេលធ្វើការសាកសួរ ស្រាប់តែជនបង្កខាងលើ រត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាចំនួន៣ដើម បាញ់ចំនួន ៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច ។ នគរបាលប៉ុស្តិ៍នគរបាលអធិការដ្ឋានស្រុកកោះធំ និងលោកឧត្តមសេនីយ៍ទោ
January 3, 2021 - កូវីដ-១៩
ខេត្តត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយអំពីករណីពលករមកពីប្រទេសថៃម្នាក់បានស្លាប់នៅមណ្ឌលចត្តាឡីស័កកម្រិត២នៃខេត្តត្បូងឃ្មុំ។ យោងតាមការបញ្ចាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា សាមីសព គឺជាពលករខ្មែរ ដែលបានធ្វើដំណើរមកពីខេត្តឈុនបុរី ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានបន្តដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តលើកទី១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ១៩។ ក្រសួងបានបញ្ជាក់ទៀតថា តាមការសន្ឋិដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺសាមីសពមានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ដែលធ្វើឲ្យដួលបោកក្បាលនឹងកន្ថោរបង្គន់ ទើបបណ្តាលឲ្យស្លាប់។
January 3, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះគឺស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 3, 2021 - PR
ក្នុងឱកាសបុណ្យចូលឆ្នាំសកលនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ នេះ ពិធីបើកដំណើរការឡើងវិញនូវការដ្ឋានសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhang Weirong ប្រធាននាយដ្ឋានវិស្វកម្មនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូប ព្រមទាំងតំណាងដៃគូសហប្រតិបត្តិការនិងមិត្តអ្នកសារព័ត៌មានបានជួបជុំគ្នាក្នុងឱកាសដ៏វិសេសនេះ។ នៅក្នុងពិធីជីកដី លោក Sun Yuxing នាយកប្រតិបត្តិរងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
January 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា នាឱកាសចូលឆ្នាំសកល២០២០ ឆ្លងចូល២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២,៦៥៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ − រាជធានីភ្នំពេញ៖ ៥០០.១៦៦ នាក់ − ខេត្តព្រះសីហនុ៖ ៥១.៥៧០ នាក់ − ខេត្តកែប៖ ៥១.១៦៨ នាក់
January 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្ត Ranger Rover មួយគ្រឿង បោះពួយលឿនដូចហោះ ក៏ជ្រុលទៅបុករថយន្ត Highlander ពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុករថយន្ត Starex មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំទាំងបីគ្រឿង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមពេញកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ នៅតាមផ្លូវព្រះមុនីរ៉េត(២១៧) ខាងត្បូងស្តុបចេនឡា(ស្តុបផ្សារដើមគរ) ១៥០ម៉ែត្រ ទល់មុខភូមិគ្រឹះថៃប៊ុនរ៉ុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Highlander
January 2, 2021









