Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១២នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១២នាក់នោះជាស្ត្រីពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ ដោយបច្ចុប្បន្ន០២នាក់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និង១០នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 1, 2021
  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយស្តីពីការរីករាលដាលជំងឺកូវីដ១៩ ដោយសរុបថ្ងៃនេះរកឃើញវិជ្ជមានថ្មី ដែលជាពលករមកពីប្រទេសថៃ ចំនួន៦នាក់ សរុបក្នុងថ្ងៃនេះ។ សារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការកុំមានការឆ្លងចូលសហគមន៍ជាលើកទី២។ គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីករណីវិជ្ជមានកូវី-19 ចំនួន២នាក់ដោយ អ្នកវិជ្ជមានទាំង០២នាក់នោះជាពលករធ្វើដំណើរមកពីប្រទេសថៃ រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ

    December 31, 2020
  • PR

    ភ្នំពេញ៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ដោយការឈានចេញឆ្នាំចាស់ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើមយុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយតាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី 2021 ខាងមុខនេះ។ យុទ្ធនាការផ្សព្វផ្សាយ ដែលត្រូវបានថតឡើងនៅក្នុងបរិវេណនៃតំបន់ប្រាសាទព្រះវិហារនេះ គ្រោងនឹងចាក់ផ្សាយនារាត្រីនេះ (ថ្ងៃទី ៣១ ខែធ្នូ) នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗទាំងអស់រួមមាន CTN, MYTV និង CNC និងនៅតាមបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត។ ខ្សែវីដេអូខ្នាតធំនេះ ត្រូវបានផលិតឡើងដោយមានការចូលរួមពីបងប្អូនខ្មែរមកពីគ្រប់បណ្តារាជធានី-ខេត្ត មករួមបង្ហាញនូវវប្បធម៌ដ៏សម្បូរបែប

    December 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់អាយុ៥០ ឆ្នាំម្នាក់ បានស្រលាញ់គ្នាជាមួយប្រុសក្មេងអាយុជាង២០ឆ្នាំ ហើយខឹងប្រុសក្មេងអត់នាំដើរលេងឆ្លងឆ្នាំ ហើយថែមទាំងនាំស្រីក្មេងមកផឹកជាមួយទៀត បង្កឲ្យទៅជាជម្លោះក៏ត្រូវប្រុសក្មេងវាយរហូតសន្លប់តែម្តងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ289 នៅចំណុចការាសសាំង តេលា ស្ថិតក្នុង សង្កាត់បឹងកក់1 ខណ្ឌទួលគោក ៕ ដោយ៖ បងម៉េង ខ្មែរណូត

    December 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃពុធ ០១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា –

    December 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ ទូរស័ព្ទដៃ) ប្រព្រឹត្តិនៅចំណុចក្បែរផ្សារអ៊ី ឌិន ក្នុងដីបឹងកក់ ផ្លូវ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ វត្ថុតាងចាប់យកមាន ទូរស័ព្ទ ដៃមួយគ្រឿងម៉ាក Iphone7 Plus ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ), ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីន.9749880 (ជារបស់ជនសង្ស័យ)។លោកវរសេនីយ៍ត្រី កាន់

    December 31, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័កវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត ជាកិច្ចបច្ឆាមរណ: ដែលបានទទួលមរណ:កាលពីរំលងអធ្រាតយប់ថ្ងៃទី៣០​ ។ ក្នុងពេលនោះដែរឯកឧត្តម​ស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ​ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព​ ក៏ដូចជាការចូលរួមសហការណ៍ក្នុងការបង្ក្រាបបទល្មេីសនានា​ជាច្រេីន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក​ ។ សូមបញ្ជាក់ថាលោកវរសេនីយ៍ទោ​ រ៉េត​ សុីណែត​ អាយុ៤១ឆ្នាំ​ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

    December 31, 2020
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ មានការចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ នៅពេលដែលមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ប្រមូលសត្វស្វាកាចៗទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ការចាប់ប្រមូលសត្វស្វាកាចៗទាំងនេះធ្វើឡើងដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ហើយនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានទទួលស្វាក្តាមចំនួន ១៥ក្បាល និងស្វាត្រោសចំនួន ០១ក្បាល មកពីតំបន់អង្គរ

    December 31, 2020
  • ព័ត៌មានជាតិ

    រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចកាត់ដីបឹងតាមោក (​កប់​ស្រូវ​) ទំហំ ២០ហិកតា ដើម្បីរៀបចំធ្វើការសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ យោងតាមប្រភពព័ត៌មានរបស់កាសែត រស្មីកម្ពុជា ដដែលបានបន្តអោយដឹងថា ការសម្រេចកាត់ដីបឹងតាមោក (​កប់​ស្រូវ​) ទំហំ២០ហិកតា របស់សម្តេចតេជោ ហ៊ុន សែន នេះដែរត្រូវបានធ្វើឡើងតាមសំណើសុំ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ប្រភពព័ត៌មានដដែលបានអោយដឹងបន្ថែមទៀតថា នៅក្នុង​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

    December 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់ជិះម៉ូតូធូដេមួយគ្រឿង ចេញពីធ្វើការ ទិញស្រាបៀរ Heineken មួយកេសទុកឆ្លងឆ្នាំ លុះពេលជិតដល់ផ្ទះក៏បានទូរស័ព្ទទៅប្រាប់ប្រពន្ធចាំបើកទ្វារផ្ទះឲ្យផង ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Huawei បានសម្រេច តែត្រូវជនរងគ្រោះប្រតាយប្រតប់ចាប់ទាញបានតែកាបូបស្ពាយពីជនសង្ស័យជាអ្នកឆក់ដែលអង្គុយពីក្រោយប៉ុណ្ណោះ ចំណែកជនសង្ស័យបានបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍ឆក់ទូរស័ព្ទបានសម្រេចនេះបានកើតឡើង កាលពីវេលាម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចខាងលិចស្តុប ដេអិន ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសម្ដីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានបកប្រែរៀបរាប់ប្រាប់ខ្មែរណូតយើងថា នៅមុនពេលកើតហេតុ បុរសជនជាតិចិនខាងលើជាប្ដីរបស់គាត់ បានជិះម៉ូតូធូដេមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1GV-4786

    December 31, 2020