Khmernote Media
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០១នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយ០១នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ គិតមកទល់ពេលនេះអ្នកជំងឺកំពុងសម្រាកព្យាបាលនៅសល់តែ០៣នាក់ប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 ចំណែកខ្មាន់កាំភ្លើងជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ

    December 30, 2020
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

    December 29, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាម៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប មានកិត្ដិយសសូមបំភ្លឺជូនសាធារណៈជន ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩នឹង១០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានកោះហៅឈ្មោះ ចិក ស្រីយ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប មកបំភ្លឺពាក់ព័ន្ធនឹងករណី ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី កាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។ ក្រោយពីសាកសួរឈ្មោះ ចិក

    December 29, 2020
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យរបស់កម្ពុជា ក្នុងការចាប់ផ្ដើមតំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ថវិកាបានពីការលក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។ សម្ដេចបានចាត់ទុក ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា  ខ្ញុំព្រះករុណាខ្ញុំ

    December 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ នគរបាលខណ្ឌជ្រោយចង្វារ នគរបាលខេត្តបាត់ដំបង និងនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៥នាក់ ដែលធ្វើសកម្មភាពឃុបឃិតគ្នា ក្លែងបន្លំឯកសារសារធារណៈខុសច្បាប់ ដោយយករថយន្តជួលជិះ ចំនួន០៣គ្រឿង ទៅធ្វើប័ណ្ណសម្គាល់រថយន្ត(កាតគ្រី) ក្លែងក្លាយយកទៅលក់ឱ្យអ្នកដទៃ ។ កម្លាំងនគរបាលបង្រ្កាបជនសង្ស័យទាំង៥នាក់បានធ្វើឡើងចំណាយពេល៣ថ្ងៃ នៅថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដែលបានទៅចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅភ្នំពេញរហូតដល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្រោយពីកម្លាំងនគរបាលការិ យាល័យព្រហ្មកម្រិតស្រាល រាជធានីភ្នំពេញ ទទួលពាក្យបណ្តឹងពីជនរងគ្រោះ(ម្ចាស់រថយន្តនិងអ្នកទទួលទិញរថយន្ត)។ ជនសង្ស័យទាំង៥នាក់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កសាងសំណុំរឿងនិងវត្ថុតាងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ចំនួន០៣បទល្មើស គឺបទឆបោក, រំលោភទំនុកចិត្ត និងក្លែងឯកសាធារណៈខុសច្បាប់។

    December 29, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងបានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២។ គ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕

    December 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយក្មេងប្រុស៣នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ឌុបគ្នាមកលេងអ្នកស្គាល់គ្នា ក៏ត្រូវអ្នករត់កង់បីឥណ្ឌាធាក់មួយជើង បណ្ដាលឲ្យជ្រុលចង្កូតទៅបុករថយន្ត CAMRY មួយគ្រឿងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យយុវជនទាំងបីនាក់ រងរបួសរលាត់ដៃរលាត់ជើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ២៨២ កែងផ្លូវលេខ៥៧ ទល់មុខផ្សារទំនើប AEON MaxValu Express ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុស៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG-6160 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីត្បូងទៅជើង

    December 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាម គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រធានបទសារពិសេសនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងដំណឹងល្អនៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ ការថ្លែងសារពិសេសនោះផងដែរ សម្តេចតេជោ បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយបានសម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

    December 29, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាជាងជួសជុលរថយន្តបានស្លាប់បាត់បង់ជីវិត ក្រោយយកអ៊ាំងវិទ័រចាប់អាគុយឡានបំឡែងភ្លើង DC ទៅ AC បណ្តាលឆ្លងតួរថយន្តឆក់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរអំបិលបានឲ្យដឹងថា ជនរងគ្រោះដែលឆក់ស្លាប់មានឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបបជាងជួសជុលរថយន្ត រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលជនរងគ្រោះឆក់ចរន្តអគ្គីសនីស្លាប់ គឺជួសជុលរថយន្តបែនដឹកដីអោយឈ្មោះ ខៀវ គីណាល់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ហើយពេលជួសជុលបានយកអ៊ាំងវិទ័រចាប់អាគុយឡានបែនបំឡែងភ្លើង DC ទៅ AC

    December 29, 2020