Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង ស្ទាក់ឃាត់រថយន្ត Starex មួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ យកទៅចាត់វាស់ជាតិអាកុលភ្លាមៗ បន្ទាប់ពីបើករថយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹង ទៅបុកពីក្រោយរថយន្ត TUNDRA ពីក្រោយខូចខាតហើយថែមទាំងបើកបំបុកបន្ថែមទៀត ហើយព្យាយាមបើករត់គេចខ្លួនមិនរួច ។ ហេតុការណ៍នេះកើតឡើងកាលពីរំលងអាធ្រាត្រថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវលេខ៣២០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកធុនត្រា (THUNDRA) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BA-9378 បើកបរដោយស្ត្រីម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណើរ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣២០

    December 31, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់នោះជាពលករធ្វើដំណើរមកពីប្រទេសថៃ រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ

    December 31, 2020
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

    December 30, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។ ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា៖ “ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ

    December 30, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នាពេលថ្មីៗកន្លងទៅ យើងសង្កេតឃើញថា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងក្រុមយុវជនក្មេងទំនើងប្រុស-ស្រី ដែលបង្កហានិភ័យសង្គម ដោយនាំគ្នាបង្កើតជាក្រុមជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ បង្កការរំខាន និងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ្ឌ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឈានដល់ការឃាត់ខ្លួនយុវជនទំនើងមួយក្រុមមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្កការរំខានដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ និងក៏បានកោះអញ្ជើញអាណាព្យាបាល(ឪពុក-ម្តាយ) មកទទួលយកក្រុមក្មេងទាំងនេះទៅអប់រំបន្តនៅសហគមន៍។ ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងរបស់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសកម្លាំងជំនាញនៃអធិការដ្ថាននគរបាលក្រុងសេរីសោភ័ណ្ឌ ត្រូវបានទទួលការសាទរពីប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវសាធារណៈក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណៈជន និងបណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ក្នុងការផ្ដល់ព័ត៌មាន

    December 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់ BTV Cambodia បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យនៃការបាញ់សម្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ យកទៅប្លុងចោល នៅភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។ គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ ប្រភព៖ BTV

    December 30, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២៣ ១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពាក់ស្លាកលេខ 2AA 0144 បើកបរដោយឈ្មោះ ង៉ែត ទិត្យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ។ បើកបរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-ពោធិ៍សាត់) លុះមកដល់ចំណុចខាងលើនេះក៏ឆេះតែម្ដងតែម្តង

    December 30, 2020
  • ព័ត៌មានជាតិ

    AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ — លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា ការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រាសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ ព្រោះថាស្វាទាំងនោះ ធ្លាប់បានបង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។ លោក ឡុង កុសល បានបន្ថែមថា ៖ “នៅថ្ងៃនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការចាប់ស្វាកាចៗទាំងនោះជាធម្មតា ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ាហើយក្រុមនេះបានធ្វើការផ្សព្វផ្សាយបំផ្លើសថាស្វាទាំងនោះបានស្លាប់ជាដើម

    December 30, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលស្រាវជ្រាវ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីប៉ុន ប៉ងឃាតកម្ម យកកូនកាំបិតចុងស្រួច ចាក់នារីដែលជាគូរដណ្តឹង រងរបួសជ្រៅត្រង់ក្រោមឆ្អឹងជំនីខាងស្តាំហើយរត់គេចខ្លួន។ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីបានកើតហេតុ កាលពីថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី នៅចំណុច តាមផ្លូវភូមិស្ទឹងជ្រៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។

    December 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 ចំណែកខ្មាន់កាំភ្លើងជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ

    December 30, 2020