- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះក្រោម និងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – ខេត្តប៉ៃលីន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨អង្សាសេ និងអតិបរមា មានពី ២៥-២៧អង្សាសេ។ – បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។
December 29, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩
December 29, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ក្រសួងមហាផ្ទៃ បានចុះដឹកនាំសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌទួលគោក និង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វេីការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ម៉ាក់ ហាក់ចន្ថា អាយុ២៣ឆ្នាំជនជាតិខ្មែរ (ម្ចាស់គណនីហ្វេសបុកឈ្មោះ កញ្ញា តី) ពាក់ព័ន្ធនឹងករណី គម្រាមទារប្រាក់ (បង្ហោះរូបភាពអាក្រាតតាមបណ្តាញសង្គមហ្វេសបុក) ។ អង្គហេតុ: កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យបានប្រេីគណនីឈ្មោះ កញ្ញា តី ផ្ញេីសារតាមឆាតគណនីហ្វេសបុក មកបុរសដែលជាជនរងគ្រោះ ជជែកគ្នាលេងធម្មតា
December 28, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។ លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ
December 28, 2020 - បច្ចេកវិទ្យា
ជិតដាច់ឆ្នាំ២០២០ហើយ realmeក៏ចូលមកក្នុងទីផ្សារកម្ពុជាជាង១ឆ្នាំហើយដែរ។ ១ឆ្នាំកន្លងមកនេះ realmeទទួលបានលទ្ធផលល្អៗជាច្រើននៅក្នុងកម្ពុជានិងទីផ្សារដទៃជាច្រើននៅជុំវិញពិភពលោក សម្រេចបាននូវចំនួនលក់លំដាប់កំពូលទី3នៅក្នុងទីផ្សារជាច្រើន និងនៅក្នុងទីផ្សារខ្លះទៀតទទួលបានចំណាត់ថ្នាក់ទី១ទៀតផង។ ដើម្បីទុកជាការអរគុណដល់អ្នកប្រើប្រាស់នៅកម្ពុជាដែលតែងតែគាំទ្រrealmeកន្លងមក realmeបាននាំយកនូវភាពភ្ញាក់ផ្អើលចុងក្រោយមួយសម្រាប់ឆ្នាំ២០២០ ៖ប្រូម៉ូសិនចុងឆ្នាំពីrealme ទិញ១ថែម៥ ។ នៅចុងឆ្នាំ មានម៉ាកស្មាតហ្វូនជាច្រើនបានមានដាក់ធ្វើការប្រូម៉ូសិន ហើយលើកនេះផងដែរ realmeក៏មានប្រូម៉ូសិនដ៏ធំមួយផងដែរជាមួយការថែមជូនដ៏ច្រើន៖ កាស ដបទឹក ដបទឹករក្សាកំដៅ ទម្រជើងទូរស័ព្ទ ម៉ាសុីនចំហាយទឹក និងកាតាបស្ពាយចំហៀងជាដើម អាចនិយាយបានថាពិតជាសម្បូរបែបមែនទែន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ នៅក្នុងកម្មវិធីប្រូម៉ូសិននេះ ក្រៅពីម៉ូឌែលNumber series ក៏មានrealme C15ដែលកំពុងពេញនិយមក្នុងទីផ្សារផងដែរ បង្ហាញអោយឃើញថានេះជាកម្មវិធីប្រូម៉ូសិនដ៏ធំមួយផងដែរ។ កម្មវិធីនេះរហូតដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២១ សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់:https://bit.ly/2KHXTSo
December 28, 2020 - PR
បើនិយាយអំពីតំលៃខ្លួនក្នុងកាច្រៀង ប្រិយមិត្តប្រហែលជាបានជ្រាបច្បាស់ហើយ តន់ ចន្ទសីម៉ា ថ្លៃផុតគេហើយ ដោយតម្លៃដែលផលិតកម្ម Galaxy Navatra ដាក់មកនេះមានតែក្រុមហ៊ុនធំប៉ុណ្ណោះទើបមានលទ្ធភាពហ៊ានជួលនាងទៅច្រៀង។ បន្ទាប់ពីដឹងតម្លៃខ្លួននាងជាសាធារណៈមក Smart ជាក្រុមហ៊ុនធំទី១ដែលហ៊ានជួលតារាស្រីនេះទៅច្រៀង ប៉ុន្តែបើធៀបនិងតារាបរទេសវិញ Smart ធ្លាប់ជួលរាប់សែនដុល្លាឯណោះ ។ សម្រាប់ទីផ្សារតារាចម្រៀងក្នុងស្រុក ជាមួយតម្លៃខ្លួនខាងលើនោះ Smart មិនព្រឺរោមនិងតម្លៃទេ សំខាន់ឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្នគឺស័ក្កសមបំផុតដែលនាងត្រូវទទួលបាន ។ តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន Smart ជួលច្រៀង នៅយប់ថ្ងៃទី 31 ធ្នូ 2020 ជាមួយកម្មវិធីចុងឆ្នាំដ៏អស្ចារ្យ «2021 Virtual
December 28, 2020 - បច្ចេកវិទ្យា
កាលពីមុនធ្លាប់ស្រមៃចង់បានស្មាតហ្វូនដែលមានមុខងារ Ultra Night Video មែនទែន ដើម្បីជំនួយក្នុងការថតវីដេអូពេលមានដំណើរកម្សាន្ត ឬជួបជុំមិត្តភក្តិនៅពេលយប់ម្តងៗ ព្រោះឥឡូវម្នាក់ៗពេញនិយម និងចូលចិត្តថតវីដេអូសប្បាយៗចែករំលែក ឬ Add Story ខ្លីៗក្នុង Facebook និង Instagram ជាដើម។ ពេលខ្លះចង់ថតវីដេអូពេលយប់ ឬស្ថានភាពងងឹតៗមិនសូវមានពន្លឺពិតជាពិបាកមែនទែន ព្រោះថតមកមនុស្សពណ៌ខ្មៅ ផ្ទៃព្រាលៗ ហើយពេលខ្លះត្រូវយកភ្លើង LED ទៅជាមួយទៀតទើបថតវីដេអូឃើញភ្លឺ និងច្បាស់។ ជាក់ស្តែងនៅក្នុងអំឡុងពេលនេះតែងតែមានការចូលរួមកម្មវិធីឆ្លងឆ្នាំសកល កម្មវិធីជប់លៀងធំៗប្រចាំឆ្នាំ ឬជួបជុំក្រុមគ្រួសារសប្បាយៗ ហើយកម្មវិធីទាំងអស់នោះភាគច្រើនធ្វើនៅពេលយប់ ដូច្នេះការថតរូប និងថតវីដេអូទុកជាអនុស្សាវរីយ៍ទុកឆ្លងឆ្នាំពិតជាសំខាន់។ តើអ្នកនឹងធ្វើបែបណានៅពេលដែលទីតាំងងងឹតហើយត្រូវថតទាំងរូបភាព និងវីដេអូ? ពេលនេះឈប់បារម្ភ
December 28, 2020 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃសៅរ៍ ១២កើតខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលពន្លៃ ឃាត់ខ្លួនជនសង្ស័យ ០១នាក់។ ដោយសង្ស័យមានឈ្មោះ ម៉ុច សុភារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅភូមិពន្លៃខាងត្បូង
December 28, 2020 - ព័ត៌មានជាតិ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនឧកញ៉ា ចំនួន ៦រូប ជាអ្នកឧកញ៉ា នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។ ឈ្មោះឧកញ៉ា ដែលព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមជូន ជាអ្នកឧកញ៉ា ក្នុងនោះមាន៖ ១. ឧកញ៉ា លី ហួរ ២. ឧកញ៉ា សៀ ឬទ្ធី ៣. ឧកញ៉ា សំ អាង ៤. ឧកញ៉ា ឈុន លាង
December 28, 2020 - ព័ត៌មានជាតិ
ប្រិយមិត្តប្រាកដជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ ចំណែកជនរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរនិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់
December 28, 2020









