- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ទូច អ៉ីណាន មេបញ្ជាការរងទទួលការងារស្រាវជ្រាវបង្ក្រាបបទល្មើស នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២១B មុខដេប៉ូលក់ប្រេង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមមន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាលបានថ្លែងប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងក្នុងការស្រាវជ្រាវនិងបង្ក្រាបក្រុមរកស៉ីជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះថា ៖ នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងតាខ្មៅ ចុះធ្វើការពួនស្ទាក់ក្នុងភូមិសាស្ត្រ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ឈ្មោះ KEICHEING ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់
December 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះល្វែងជាន់ផ្ទាល់ដីមួយកន្លែង ដោយមានជាប់មនុស្សស្រី៣នាក់ ក្នុងបន្ទប់គេងជាន់ទី១ នៃផ្ទះដែលកំពុងឆេះនោះ បង្កការភ្ញាក់ផ្អើលបានបងប្អូនប្រជាពលរដ្ឋស្រែកឆោឡោ ជួយយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ តែផ្ទះចាក់សោរខាងក្នុង ទើបនាំគ្នាដាក់ជណ្ដើរឡើងទៅជួយសង្គ្រោះមនុស្សទាំង៣នាក់នោះយកចេញមក ហើយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ នេះបើតាមប្រភពពីអ្នកនាង Ah Khim ដែលបានផ្ដល់ព័ត៌មានមកកាន់ក្រុមការងារខ្មែរណូតភ្លាមៗ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនាម៉ោងជិត០៨ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះល្វែង ផ្លូវB មុខផ្សារបុរីឈូកវ៉ា១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ មនុស្សស្រីដែលជាប់ក្នុងបន្ទប់គេងជាន់ទី១ទាំងបីនាក់នោះ មានក្មេង២នាក់ និងមនុស្សធំម្នាក់ ។ ក្នុងហេតុការណ៍អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ
December 27, 2020 - ព័ត៌មានជាតិ
កន្លងទៅថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងព័ត៌មាន បុរសម្នាក់ទើបត្រឡប់មកពីប្រទេសថៃ ហើយត្រូវសមត្ថកិច្ចដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្រុងប៉ោយប៉ែត បានរយៈពេល២តែថ្ងៃប៉ុណ្ណោះ បែរជាលួចរត់មកស្រុកកំណើតវិញ។ ជុំវិញករណីនេះ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងប្រព័ន្ធតេលេក្រាមថា ” ក្រសួងសុខាភិបាល ស្នេីសុំសារព័ត៌មានខ្មែរថែម៍ ធ្វេីការកែតម្រូវនៅការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន ដែលរូបខ្ញុំផ្ទាល់ក៏មិនបានជូនព័ត៌មានដែលដូចការចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម៍នៅថ្ងៃនេះដែរ ដែលក្រសួង និងរូបខ្ញុំផ្ទាល់ សូមច្រានចោលទាំងស្រុង និងសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ បុរស អាយុ២៦ឆ្នាំ មកពីប្រទេសថៃបានចូលមកដល់ភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាលនៅពេលយប់ថ្ងៃទី២៣/១២/២០២០។ ក្រោយទទួលបានពត៌មាន មន្រ្តីសុខាភិបាល និងអជ្ញាធរមូលដ្ឋានស្រុកបានចុះទៅពិនិត្យអប់រំ ណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វេីចត្តាឡីស័ក នៅផ្ទះ ដែលមានម្តាយនិងប្អូនស្រី១នាក់ ហើយមានសមត្ថកិច្ចនៅតាមដានប្រចាំការ។
December 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់លើអ្នកជំងឺកំពុងធ្វើចត្តាឡីស័កមា្នក់ទើបត្រលប់មកពីប្រទេសកូរ៉េ ដែលមានអាប់សែខ្នែងពោះ (Abcés appendiculaire) ដោយជោគជ័យ និងសុវត្ថិភាព។ ដោយអ្នកជំងឺកំពុងស្ថិតនៅក្នុងពេលចត្តាឡីស័ក ដូចនេះដើម្បីបង្ការ និងការពារការឆ្លងវីរុសកូវីដ-១៩ ក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការរៀបចំបន្ទប់ និងសម្ភារបរិក្ខារសម្រាប់វះកាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសុវត្ថិភាពក្រុមគ្រូពេទ្យវះកាត់ត្រូវស្លៀកសំលៀកបំពាក់វះកាត់ផង និងសំលៀកបំពាក់ការពារវីរុសកូវីដ-១៩ ផងដែរ។ ក្រោយពីធ្វើការវះកាត់អស់រយៈពេលហែល ១ម៉ោង យើងបានទទួលជោគជ័យជាស្ថាពរ ដោយសុវត្ថិភាពទាំងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ តាងនាមឲ្យថ្នាក់ដឹកនាំនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ សូមអរគុណ ៕
December 26, 2020 - សុខភាព
គ្នាយើងមួយចំនួនចូលចិត្តញ៉ាំពពួកលៀស ខ្ចៅ ខ្យង ព្រោះវាមានរសជាតិឆ្ងាញ់ និងថោកអាចរកទិញបានគ្រប់ទីកន្លែង។ តែការញ៉ាំអាហារទាំងនេះច្រើន អាចមានផលប៉ះពាល់ខ្លាំងចំពោះសុខភាព ព្រោះសាច់សត្វទាំងនោះរស់នៅកន្លែងមិនល្អ និងជាប់មានដីនៅជាមួយ។ ដើម្បីបកស្រាយពីបញ្ហានេះ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានពន្យល់ថា៖ “ខ្យង ខ្មៅខ្លះមិនមែនធម្មជាតិឡើយ ព្រោះគ្មានអ្នកនៅតាមស្រុកស្រែចុះទៅចាប់ទៅរាវនៅបឹង នៅទន្លេបានច្រើនរាល់ថ្ងៃយកមកផ្គត់ផ្គង់គ្រប់កន្លែង ព្រមទាំងហាងធំៗដែរនោះទេ។ មានខ្លះគេចិញ្ចឹម និងយកមកពីប្រទេសជិតខាងយើង ហើយបើខ្លះទៀតវារស់នៅក្នុងទឹកកខ្វក់ ហើយជាធម្មតារបស់ចិញ្ចឹមគឺគេឲ្យស៊ីកាកសំណល់គ្រប់ប្រភេទ ភាគច្រើនរបស់មិនល្អ”។ លោកបានបន្តថា ជាធម្មតាសត្វទាំងនោះពេលចាប់បាន វាបិទមាត់ ហើយពេលយកទៅស្រុះទើបហើបមាត់ ដូចនេះមានអៀន ព្រូន តេនញ៉ាខ្លះចេញ និងខ្លះទៀតក៏មិនចេញដែរ។ បើជាលៀសវិញខ្លះវិញមិនបានចម្អិនឡើយ គ្រាន់តែហាលថ្ងៃ
December 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រួតពិនិត្យ លើអ្នកបើកបរល្មើសច្បាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ដោយអ្នកបើកបរល្មើសច្បាប់ ក្រោមឥទ្ធិពលជាតិស្រវឹង ជិត២០នាក់ ត្រូវបានរកឃើញ និងឃាត់បញ្ជូនទៅស្នងការក្រុង ចំណែកអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព ជិត១០០នាក់ ត្រូវបានឃាត់ផាកពិន័យ។ បើតាមលោកវរសេនីយ៍ទោ ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតថា ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត
December 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម៖ គិតត្រឹមម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ ប្រជាពលរដ្ឋខ្មែរ របស់ខេត្តកំពង់ចាម ចំនួន ៦០នាក់ហើយ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកកាន់ប្រទេសកម្ពុជា។ លោក កែវ នាឬទ្ធិ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន របស់ខេត្តកំពង់ចាម អញ្ជើញទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅក្នុងវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
December 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាទទួលជ្រាប និងជួយផ្សព្វផ្សាយព័ត៌មាននេះបន្តទៅកាន់មហាជន អាជីវករទាំងអស់។ ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីបទល្មើសឆបោកតាមមធ្យោបាយ និងរូបភាពផ្សេងៗ ពាក់ព័ន្ធនឹងមុខសញ្ញាសង្ស័យខាងក្រោមប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្លែងក្លាយ ប្រព្រឹត្តបទល្មើស ទិញលក់ បង់រំលស់ ឬដាក់បញ្ចាំផ្សេង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកមុខសញ្ញានេះមកផ្ដន្ទាទោសតាមច្បាប់ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
December 26, 2020 - កូវីដ-១៩
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៨០,១៩៣,២៧៤ករណី ហើយក្នុងនោះមនុស្សសរុប ១,៧៥៦,៩៣៨នាក់ស្លាប់ និងជាង ៥៦លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៤៧០,៨៧៦ករណី និងមានមនុស្សជាង ៨ពាន់នាក់បានស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ ក្នុងតួលេខសរុបខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។ តាមតួរលេខចេញពីគេហទំព័រខាងលើ
December 26, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន 0២ នាក់ បានជាសះស្បើយ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ៕
December 26, 2020









