Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បឹងកេងកងទី១ នៃអធិការដ្ឋានខណ្ឌបឹងកេងកង បានឃាត់ជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ មិនបានសម្រេច) ពីជនបរទេស នៅវេលាម៉ោង១៣៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខហាងមីកូរ៉េស្តាយចិន ផ្ទះលេខ៣១A ផ្លូវ២៨៨ ក្រុមទី៤០ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យ២នាក់-ទី១.ឈ្មោះ ជុន សុវណ្ណហេង ហៅ អាហិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ៤៥ សង្កាត់ស្ទឹងមានជ័យ

    December 26, 2020
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន

    December 26, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ ចំនួន០១នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយ០១នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 26, 2020
  • សិល្បៈ

    តារាសម្តែងវ័យក្មេងល្បីឈ្មោះនិងកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តយុវវ័យតាមរយៈការសម្តែងរបស់នាងក្នុងបទចម្រៀង “មនុស្សអរូប” គឺកញ្ញា Stella ត្រូវបាននារីម្នាក់យករូបថតទៅបង្ហោះពេញបណ្តាញសង្គម Facebook ដោយធ្វើការចោទប្រកាន់ថាលក់ឥវ៉ាន់បោកប្រាស់ អោយគេវេលុយទៅហើយមិនផ្ញើរទំនិញនិងបានធ្វើការ Block អ្នកទិញថែមទៀតផង។ ក្រោយទទួលការចោទប្រកាន់បែបនេះដែរ កញ្ញា Stella ក៏បានបង្ហោះនៅលើ Facebook របស់នាងដោយភ្ជាប់ជាមួយសារថា “ធុញណាស់” និងបានឆ្លើយតបជាមួយមិត្តភ័ក្រនាងថា នាងត្រូវបានគេយករូបថតទៅបង្កើតគណនី Facebook ក្លែងក្លាយហើយដើរបោកប្រាស់គេឯងពេញនឹង។ ទោះជាយ៉ាងណាក្តី កញ្ញា Stella មិនទាន់បានបង្ហាញជំហររបស់នាងថានឹងត្រូវប្តឹងទៅនាយកដ្ឋានបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ រឺយ៉ាងណាទេ ខណៈដែលមិត្តភ័ក្រជាច្រើនបានគាំទ្រអោយនាងប្តឹង ដើម្បីកុំអោយខូចកិត្តិយស៕

    December 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេ ក្នុងចំណោម ប្រទេស១៦៦ បន្ទាប់ពីមានការវាយតម្លៃ ស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺកូវីដ-១៩ ចេញផ្សាយដោយការិយាល័យ ចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) ធ្វើឡើងដោយផ្អែកលើទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO)។ យោងតាមរបាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍ស្ថានភាពធ្ងន់ធ្ងរនៃជំងឺ កូវីដ-១៩ ចេញផ្សាយដោយការិយាល័យ ចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះបានបង្ហាញថា ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ កម្រិតពិភពលោកក្នុងចំណោមប្រទេស១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩

    December 25, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឆ្នាំដដែលវេលាម៉ោង ៣ទាបភ្លឺ នៅចំណុចផ្លូវជាតិលេង៦ នៅម្ដុំដេប៉ូ ស្រាបៀរកម្ពុជា ភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីចោរលួចគាស់ផ្ទះ យកម៉ូតូម៉ាកHongda Cub 2020 ដែលមានម្ចាស់ឈ្មោះ ឆេង សុង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះពិនិត្យកន្លែងកើតហេតុនឹងឆែកកាំមេរ៉ាសុវត្ថិភាព ពិនិត្យឃើញថា មានជនសង្ស័យចំនួន០១នាក់ ដែលមានភិនភាគ ពាក់អាវដៃវែង ខោរជើងវែង។

    December 25, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈកាលកន្លងមក ក្រសួងបានសង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជាតាមកុំព្យួទ័រ។ ទន្ទឺមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួង ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យួទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។ ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងហ្មឹងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះ និងធ្វើការផាកពិន័យប្រាក់ចំនួន ៥ ០០០ ០០០រៀល តាមការប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាល ឬដកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕

    December 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គួរឲ្យអាណិតណាស់លោកអើយ ប្តីពិការប្រកបរបរប៉ះកង់ ខណៈពេលប្រពន្ធកូនខ្ចី៤ខែ ដើរឆ្លងផ្លូវយកបាយអោយប្តីហូប បែរជាត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកប្រពន្ធបណ្តាលឲ្យដួលបោកនឹងថ្នល់ របួសបាក់ជើង ក្រោយមកគាត់ត្រូវបានប្រជាការពារហៅកង់បីដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឥឡូវនេះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សីហើយ ចំណែកឯកូនអាយុ៤ខែត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យ យកទៅថែទាំសិននៅ និងអោយប៉ៅដោះប្រពន្ធប្រជាការពារសិនផងដែរ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិតច្រកចូលក្រោយផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមសម្ដីបុរសជាប្ដីដែលជាជនពិការមានឈ្មោះ យូ ធី អាយុ៣៨ឆ្នាំ មុខរបរប៉ះកង់ មានស្រុកកំណើតនៅភូមិជើងទឹក ឃុំរោងដំរី

    December 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូ SONIC ឌុបគ្នា ចេញឆក់យកទូរស័ព្ទ Oppo ពីបុរសនារី៣នាក់ កំពុងជិះកង់បីឥណ្ឌា បានសម្រេច តែត្រូវបានម្ចាស់កង់បីបើកបំបុកឲ្យដួល ហើយជនរងគ្រោះនិងអ្នកបើកកង់បី ក៏ចុះទៅប្រតាយប្រតប់គ្នា យកទូរស័ព្ទបានវិញ ហើយស្រែកឆោឡោ “ចោរៗ” ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ នាំគ្នាដោះស្បែករត់គេចខ្លួនចោលម៉ូតូបាត់ស្រមោលអស់ ។ ហេតុការណ៍ឆក់ទូរស័ព្ទបានសម្រេចនេះបានកើតឡើងនៅវេលាម៉ោង០១:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវព្រះសីហនុ ទល់មុខវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភំ្នពេញ។ បើតាមសម្ដីជនរងគ្រោះប្រុសស្រីទាំងបីនាក់សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនកើតហេតុ ពួកគេបាននាំគ្នាមកចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិនៅហាងមួយកន្លែង លុះពេលចប់កម្មវិធី

    December 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖ ១. សង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ២. សង្កាត់បឹងកេងកង២ និងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ៣. សង្កាត់ទឹកល្អក់១ និងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ៤. សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ៥. សង្កាត់វាលវង់ និងសង្កាត់មិត្តភាព

    December 25, 2020