- Khmernote Media
- កូវីដ-១៩
កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានរកឃើញ ជំងឺកូវីដ១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស ដែលត្រូវបានគេបង្ហាញថា វាអាចចម្លងបានលឿនជាងប្រភេទមុនដល់ទៅ ៧០% ប៉ុន្តែមិនមានភស្តុតាងណាមួយអះអាងថាវាបង្កឱ្យមានជំងឺធ្ងន់ធ្ងរទេ។ វីរុសកូវីដ-១៩ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើងនូវបំលែងវីរុស ឫ វ៉ារ្យ៉ង់ថ្មី។ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មានដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា ហេីយឥឡូវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេរកឃើញនៅតាមបណ្តាប្រទេសជាច្រើនផងដែរ។ យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន aljazeera បានឲ្យដឹងថា គិតមកទល់ពេលនេះ វីរុសកូវីដ១៩ ទម្រង់ថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង១០ហើយរួមមានឡ៖ ១- ប្រទេសអូស្ត្រាលី រកឃើញ
December 28, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នេះជាវិប្បដិសារីមួយ ដែលធ្វើឲ្យម្ដាយយំបោកខ្លួន ព្រោះកូនស្រីអាយុទើបតែមួយខួបដាំដូងចូលធុងទឹកស្លាប់ បន្ទាប់ពីម្ដាយទុកកូនឲ្យលេងជាមួយក្មេងៗផ្សេងទៀតក្នុងបន្ទប់ លុះក្មេងផ្សេងទាំងនោះទៅអស់ ប្រហែសមិនចាប់អារម្មណ៍កូនឡើយ តែពេលនឹកឃើញក៏យឺតពេលទៅហើយ មិនអស់ចិត្តថាកូនស្លាប់ក៏បាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា កូនស្លាប់ហើយ។ ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ក្នងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា ក្មេងស្រីដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វ៉ៅ ស្រីនីត អាយុ១ខួប(ឆ្នាំ) មានម្ដាយឈ្មោះ ណុប គន្ធា ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ ។ ស្ត្រីជាម្ដាយបានទ្រហោយំរៀបរាប់ប្រាប់សមត្ថកិច្ចដូច្នេះថា នៅមុនពេលកើតហេតុ
December 28, 2020 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តរតនគិរី បានបន្តចុះត្រួតពិនិត្យ គុណភាពអាល់កុល និងអង្កេតតម្លៃលក់ម៉ាស់ នៅតាមបណ្តាឱសថស្ថានមួយចំនួន ស្ថិតនៅខេត្តរតនគិរី។ គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស
December 28, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តតូទៅ TOYOTA PRIUS មួយគ្រឿង មិនប្រកាន់ស្ដាំ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចកើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវ រកបង្កហិង្សា ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ជិតផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត TOYOTA PRIUS ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-4458 បានធ្វើដំណើរទៅដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ
December 28, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០៤នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០៤នាក់នោះ មាន០១នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៣នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 28, 2020 - ព័ត៌មានជាតិ
កំពង់ស្ពឺ ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កម្លាំងអធិការដ្ឋានននគរបាលក្រុងច្បារមន និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត យីហោម៉ាស្ទ័រកុងទីន័រ នៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង៤៥នាទី ។ តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ ហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសង្កាត់ខាងលើ ដែលលួចបើក អាជីវកម្ម រាំកម្សាន្ត
December 27, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តដឹកទំនិញមួយគ្រឿង បុករះយានយន្តច្រើនគ្រឿងទៀត នៅផ្លូវកែងរ៉ា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត ៩ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដើមហេតុមាន រថយន្តដឹកទំនិញមួយគ្រឿងបើកបរចុះផ្លូវចំណោត រួចដាច់ហ្វ្រាំង ក៍ជ្រុលទៅបុកជាបន្ត បន្ទាប់ ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សចំនួន០៦នាក់(ប្រុស) រងរបួសក្នុងនោះរងរបួសធ្ងន់២នាក់និងរងរបួសស្រាលចំនួន៤នាក់។ យោងតាមរបាយការណ៍អង្កេតបឋមរបស់នគរបាលជំនាញបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ
December 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ យោងតាមការបញ្ជាក់ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យគ្រប់ភោជនីយដ្ឋាន និងហាងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” អាចបើកដំណើរការដូចធម្មតាវិញបានចាប់ពីថ្ងៃនេះទៅ ប៉ុន្តែត្រូវបន្តអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា “ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអនុញ្ញាតឲ្យបើកនូវភោជនីយដ្ឋាន ជាមួយនឹងហាងទំនិញផ្សេងៗ ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ឲ្យដំណើរការដូចធម្មតាឡើងវិញ ប៉ុន្តែការបើកឡើងវិញនេះ គឺត្រូវគោរពតាមវិធានការអនាម័យ របស់ក្រសួងសុខាភិបាលជាចាំបាច់”៕
December 27, 2020 - កូវីដ-១៩
ថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជាសូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan និងចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) ដែលមានចំណងជេីងថា បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី (Man illegally entering Vietnam from Cambodia tests positive for novel coronavirus) ដោយហេតុផលដូចតទៅ៖
December 27, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង ៖ រន្ធត់ណាស់ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តធុនធំសណ្ដោងកន្ទុយ បើកបុកកិនម៉ូតូ Nex និងម្ចាស់ម៉ូតូ ភ្លាមៗនោះតៃកុងរថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង២៣:៣០នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវខ្វែងជា៥ ទល់មុខសាលាខេត្តកំពង់ឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ បើតាមសម្ដីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយ រថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីណូ HINO ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-0037 សណ្ដោងកន្ទុយកុងតឺន័រ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយនឹងម៉ូតូមួយគ្រឿង
December 27, 2020









