- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានលេីកឡេីងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី ២របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញអាណត្តិទី៣នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានលើកគម្រោងស្តារប្រឡាយចំនួន ១២ខ្សែក្នុងចំណោមប្រឡាយ ៣៧ខ្សែ ដែលត្រូវស្តារឡើងវិញក្នុងឆ្នាំ២០២១ខាងមុខ ទោះបីយើងជួបការលំបាកលើថវិកា ដោយជួបបញ្ហាផ្ទួនៗ ពិសេសជំងឺកូវីដ-១៩ដែលយើងត្រូវចំណាយច្រើន។ មន្ត្រីដដែលបន្តថា ប្រឡាយបង្ហូរទឹក ក៏ដូចអាងស្តុកទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានបញ្ហាច្រើន សូម្បីវត្តក៏ចាក់ដីលុប ប្រឡាយដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ប្រឡាយប្រមាណ១២ខ្សែនៅប៉ែក ខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលយើងចុះទៅកាយស្តារប្រឡាយ
December 25, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធន់ធ្ងន់(ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ស្រី៥នាក់ ប្រុស០៣នាក់) និងបុរសរបួសធ្ងន់ស្រាលចំនួន០២នាក់ ។ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១:២០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ករណីនេះកម្លាំងនគរបាលចរាចរបានសង្រ្គោះអ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចចាត់ចែងយកពីក្នុងរថយន្តមកពិនិត្យកោសល្យវិច័យធ្វើកំណត់ហេតុរួច ទើបកម្លាំងចម្រុះជួយដឹកយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
December 25, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០៣នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០៣នាក់នោះ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ, បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ។ គិតមកទល់ពេលនេះ អ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសល់តែចំនួន០៩នាក់ប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 25, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការចែករំលែកយ៉ាងច្រើនក្រោយពេលដែលម្ចាស់គណនី Facebook ម្នាក់ឈ្មោះថា ”គីមសាន ក្រូចឆ្មារ” បានបង្ហោះទាក់ទងនឹងបុរសវ័យក្មេងម្នាក់តែងធ្វើសកម្មភាពដើរគៀបស៊ីលុយស្រីៗដែលជិះម្នាក់ឯង ដោយយកលេសថាគេជិះម៉ូតូគៀគាត់។ ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតធ្វើការអញ្ជើញបុរសរូបនោះមកធ្វើការបំភ្លឺ។ យោងតាមការបកស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់គណនីហ្វេសបុកមួយឈ្មោះថា” គីមសាន ក្រូចឆ្មារ “ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា “សូមបងប្អូនប្រុងប្រយ័ត្ននៅម្តុំស្តុបកងរាជអាវុធហត្ថទួលគោកមានជនខិលខូចម្នាក់ដេីរគៀបសុីលុយស្រីៗដែលជិះម្នាក់ឯង ដោយយកលេសថាគេជិះម៉ូតូគៀគាត់ “ ភ្លាមៗនោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីចុះធ្វេីការស្រាវជ្រាវជាបន្ទាន់លេីករណីនេះ បន្ទាប់ពីធ្វេីការផ្សព្វផ្សាយ និងស្រាវជ្រាវ សមត្ថកិច្ចបានធ្វេីការកំណត់មុខសញ្ញាដែលមានភិនភាគដូចនៅក្នុងរូបភាពបង្ហោះ និងបានស្គាល់អត្តសញ្ញាណ ពិតប្រាកដថាបុរសម្នាក់នោះឈ្មោះ
December 24, 2020 - សង្គម
នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ មានការសាកសួរពីសំណាកបងប្អូនអ្នកសារព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាម សួរទៅកាន់លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អំពីករណី “យុវជនម្នាក់ឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន ។ សូមគោរជម្រាបសួរលោកជំទាវ ។ តើករណីនេះពិតឬយ៉ាងណា ? បើពិតមែន តើដល់វេលានេះ
December 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ចំនួន០៩ករណី ក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិមានជ័យ
December 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា ក្រុមការងារទទួលពលកររបស់រដ្ឋបាលខេត្តសៀមរាប ទទួលប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃតាមច្រកប៉ោយបែតចំនួន១៤៤នាក់ ដែលចេញពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងដាក់បន្តឲ្យធ្វើចត្តាឡីស័កនៅខេត្តសៀមរាបវិញ។ ហើយអ្វីដែលជាវិធានចាំបាច់ បងប្អូនទាំងអស់នោះ ត្រូវយកសំណាកធ្វើវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់។ ជាមួយនឹងព្រឹត្តិការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសថៃដែលផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជា បានចេញវិធានបន្ទាន់លើការប្រុងប្រយ័ត្ន ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាព របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។ កាលពីវេលាម៉ោងប្រហែលជា ២១អាធ្រាតថ្ងៃទី២៣ ខែធ្នូ (យប់មិញនេះ) ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃចំនួន១៤៤នាក់ ក្នុងនោះរួមមានទាំងស្រ្តី និងកុមារតូចៗផងដែរ ត្រូវបានអាជ្ញាធរខេត្ត ទៅទទួលយក និងជូនដំណើរមកដល់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យ
December 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តMorning បុករះកង់បីឥណ្ឌា ២គ្រឿង រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ទៀត បណ្ដាលឲ្យរងការខូចខាត និងបណ្ដាលឲ្យរបួសម្ដាយកូន២នាក់ទៀត បង្កការកកស្ទះចរាចរណ៍ ដល់អ្នកដំណើរ យ៉ាងខ្លាំង ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ និងសម្រួលចរាចណ៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧:០៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូល រោងចក្រ ស៊ីងឡាងហួរ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-5504 បើកបរដោយបុរសម្នាក់
December 24, 2020 - សិល្បៈ
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សំ តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក សិល្បករកម្ពុជ បានឲ្យដឹងថា “តារាកំប្លែង នាយ ក្រឹម បានយកថវិកាចំនួន ១០០០$ ដែលជាថវិការផ្ទាល់របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឧបត្ថម្ភដល់ តារាសម្តែង លោក សំ តារាវុទ្ធី ដែលមានជំងឺមហារីកសួតធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅស្រុកកំណើតនៅភូមិ
December 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ ថ្ងៃពុធ ០៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភំ្នពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
December 24, 2020









