- Khmernote Media
- សិល្បៈ
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ ក្រោយពីទទួលបានដំណឹងនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម “មូលនិធិសិល្បករចាស់ជរា” ដែលមានលោកហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបានឧបត្ថម្ភថវិកា ១០០$ផងដែរ។ លោក អ៉ឹម ជីវ៉ា តំណាង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម “មូលនិធិសិល្បករចាស់ជរា” បាននាំថវិកាឧបត្ថម្ភ ជូនតារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី ដែលមានជំងឺរបេងសួតធ្ងន់ធ្ងរ
December 23, 2020 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក ខេត្តក្រចេះ ថ្ងៃនេះ បានឲ្យដឹងថា សត្វផ្សោតញីមួយក្បាលទម្ងន់ជាង២០០គីឡូក្រាម ត្រូវបានក្រុមប្រជាសហគមន៍នេសាទប្រទះឃើញងាប់អណ្តែតទឹកនៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ ។ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានបញ្ជាក់ថា សត្វផ្សោតញី ដែលងាប់នោះមានប្រវែងប្រមាណជា២៣០សង់ទីម៉ែត្រ ទម្ងន់ប្រហែល២០១គីឡូក្រាម ហើយសត្វផ្សោតនេះរស់នៅអន្លង់កាំពី ដែលមានលេខសំគាល់ID.95 ។ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងដែរថា ក្រោយពីបានទទួលព័ត៌មានពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយថាបានប្រទះឃើញសត្វផ្សោតមួយក្បាលងាប់នៅចំណុចទីតាំងខាងលើ ។ ខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការ WWF
December 23, 2020 - ព័ត៌មានជាតិ
កណ្តាល ៖ ក្មេងប្រុស២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវ ។ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ខាងលើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១: ៥០នាទី នៅចំណុចផ្លូវជាតិលេខ១ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្មេងទំនើងមាន០២ នាក់៖ ១.ឈ្មោះឌឿន ពិសិដ្ឋ ភេទប្រុសអាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបររត់កង់៣ និង២.ឈ្មោះ ធឿន ដាវីត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់៣ អ្នកទាំង២ មានទីលំនៅភូមិចន្លក់
December 23, 2020 - កូវីដ-១៩
AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ —លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក លោកជំទាវ បានផ្តល់ព័ត៌មាននូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន មានដូចតទៅ៖ «ទី១ ការរកឃេីញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ដែលធ្លាប់មានការចុះផ្សាយកន្លង មកដែរ
December 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៥០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខេត្តនៅត្រង់ចំណុចក្បែររង្វង់មូលគូរស្រូវ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។ ជនសង្ស័យទាំង ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖ ទី១.ឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី២.ឈ្មោះ ម៉ក់ លាងហេង អាយុ១៣ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ។ ចំណែកជនរងគ្រោះមានឈ្មោះ កយ បូរិន្ទ អាយុ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប
December 23, 2020 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញដោយមានការចង្អុលបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៏សែនជ័យ បានចុះទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយបុរសរូបនេះបានត្រឡប់មកពីប្រទេសថៃតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ។ ក្រុមការងារបានអញ្ជើញគាត់និងភរិយាទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កត្រឹមត្រូវ។ ក្រោយត្រូវក្រុមការងារមន្ទីរសុខាភិបាល អញ្ជើញទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក កាលពីម្សិលមិញនេះ លោក គង់ រ៉ៃយ៉ា
December 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញវិធានការណែនាំដល់ពលករខ្មែរកំពុងស្នាក់នៅប្រទេសថៃ និងផ្អាកការបញ្ជូនពលករទៅថៃជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន ប្រទេសថៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានបានឱ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃក្នុង អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃនោះ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមអនុវត្តឱ្យបានល្អនូវអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង
December 23, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០២នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់នោះ ម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ជាអ្នកដំណើរចូលមកកម្ពុជា។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 23, 2020 - ព័ត៌មានជាតិ
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម អ្នកនាង ទ្រី ដាណា និងស្វាមី បានបរិច្ចាគថវិកា ដើម្បីជួយសង្គ្រោះលោក សម តារាវុទ្ធី ភ្លែត។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “ថ្ងៃនេះខ្ញុំបាទបានយកថវិការរបស់ លោកជំទាវ ទ្រី ដាណា និងស្វាមី ចំនួន 1000$
December 22, 2020 - កូវីដ-១៩
រាជធានីភ្នំពេញ៖ ការរកឃេីញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លងលឿន ភាពធ្ងន់ធ្ងរគ្លីនិក ភាពផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់នានា៖ ដោយសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនបងប្អូនសាធារណជនទាំងអស់ នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន មានដូចតទៅ៖ ១. ការរកឃេីញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ដែលធ្លាប់មានការចុះផ្សាយកន្លងមកដែរ លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩ នេះ។ ២. វីរុសកូវីដ-១៩ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើងនូវបំលែងវីរុស
December 22, 2020









