- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន លេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ ៖ តាមសាររបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានបញ្ជាក់នៅក្នុងគ្រុបតេឡេក្រាមជាមួយអ្នកសារព័ត៌មានដោយអមជាមួយអត្ថបទពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោកបានអោយដឹងថា សារធាតុសម្លាប់មេរោគ ឬអាល់កុលទាំងនោះអាចធ្វើអោយពុលប្រសិនបើប៉ះមាត់ហើយលេបចូលទៅ អាចធ្វើអោយរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើអោយខូចស្បែកនិងភ្នែករបស់មនុស្សថែមទៀតផង៕
December 22, 2020 - ព័ត៌មានជាតិ
នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានលេខទូរស័ព្ទមួយតាំងខ្លួនជា បុគ្គលិកទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា “ខ្ញុំបាទ ប៉ែន នួន ខ្វះខាតផ្ទាល់ខ្លួន ប្រពន្ធរបស់ខ្ញុំ (ឆ្លងទន្លេ) ខ្វះខាតសុំ ឯកឧត្តម បានចំនួន(៤០ម៉ឺនរៀល) សូមឯកឧត្តមមេត្តាជួយខ្ញុំបាទផង សូមអរគុណ” ព្រមទាំងផ្ញើភ្ជាប់ជាមួយប័ណ្ណសារព័ត៌មាន ដែលមានឈ្មោះនិងរូបថត ប៉ែន នួន ផងដែរ។ ដោយមានការសង្ស័យ មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆែកសួរទៅកាន់ប្រធានព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ បញ្ជាក់ថា សាម៉ីខ្លួន ឈ្មោះ
December 22, 2020 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅ ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តក្រចេះ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារអូរឫស្សី និងដេប៉ូតាមផ្លូវជាតិលេខ ៧A ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន
December 22, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាង រថយន្ត Mazda ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២-៩៥៧៤ (ទិសដៅពីលិចទៅកេីត ) បុកជាមួយ Jeep ពាក់ស្លាកលេខ ភ្នំពេញ ២BE-១៧៣៨ (ទិសដៅពីកេីតទៅលិច ) បញ្រ្ចាសទិសគ្នា នៅលេីផ្លូវជាតិលេខ៦ ភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់ វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០។ ជនរងគ្រោះរួមមាន៖ ១-ឈ្មោះ សំ ពាយ ភេទប្រុស អាយុ៤៤ឆ្នាំ
December 22, 2020 - កូវីដ-១៩
រដ្ឋាភិបាលអង់គ្លេសបានដាក់ចេញនូវការបិទទ្វារទីក្រុងឡុងដ៍ និងផ្នែកផ្សេងទៀតនៃភាគអាគ្នេយ៍ប្រទេសអង់គ្លេស ដោយសារតែជំងឺ COVID-19 ដែលត្រូវបានគេជឿថា កំពុងតែរីករាលដាលនៅទីនោះ។ ការរឹតត្បឹតនេះបានចូលជាធរមាននៅក្នុងតំបន់ទាំងនោះកាលពីថ្ងៃអាទិត្យ ដែលតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែពួកគេមានគោលបំណងជាក់លាក់ ឬលេសសមហេតុផលណាមួយ ខណៈហាងលក់រាយដែលមិនចាំបាច់ក៏ត្រូវតែបិទផងដែរ។ នេះគឺជាការបិទទ្វារទី៣ នៅក្នុងទីក្រុងឡុងដ៍ចាប់តាំងពីនិទាឃរដូវ ហើយកណ្តាលនៃរាជធានីស្ទើរតែត្រូវបានបោះបង់ចោលនៅថ្ងៃអាទិត្យ ផ្ទុយស្រឡះពីហ្វូងអ្នកទិញឥវ៉ាន់បុណ្យណូអែល ដែលត្រូវបានសម្គាល់ឃើញចេញក្រៅកាលពីប៉ុន្មានថ្ងៃមុន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យ ដើម្បីសុំឱ្យពលរដ្ឋយល់ដឹងអំពីការរឹតត្បិត ដោយគាត់បាននិយាយថា ការផ្ទុះឡើងថ្មីៗនេះថ្មីគឺមិនអាចគ្រប់គ្រងបានទេ។ រដ្ឋាភិបាលនិយាយថា ជំងឺ COVID-19 ដែលកំពុងរីករាលដាលនេះគឺជាប្រភេទថ្មីមួយ ដែលអាចចម្លងបានលឿនជាងប្រភេទមុន ប៉ុន្តែមិនមានភ័ស្តុតាងណាមួយអះអាងថាវាបង្កឱ្យមានជំងឺធ្ងន់ធ្ងរទេ។ ចំណែកបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏កំពុងឆ្លើយតបដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីនេះដែរ ដោយប្រទេសហូឡង់បានចាប់ផ្តើមហាមឃាត់អ្នកដំណើរពីអង់គ្លេស ខណៈបារាំងនិងអាឡឺម៉ង់ក៏បានសម្រេចចិត្តប្រកាន់ជំហរប្រហាក់ប្រហែលគ្នា។ គួរបញ្ជាក់ថា
December 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ គឺជាការមេីលងាយខ្លួនឯង ទុកខ្លួនឯងឲ្យឈឺ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ ប្រសិនបេីកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩ ៖ សុំកុំមេីលស្រាលលេីលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ធ្វេីឲ្យយេីងងាយភ្លេចវីរុសកូវីដ-១៩ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃឡុកសរីរាង្គយេីងដោយងាយស្រួល និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។ ដូច្នេះ សូមលោកអ្នក មេត្តាកុំភ្លេចអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ត្រូវអនុវត្តន៌ វិធានការ ៣ការពារ និង ៣កុំ ឲ្យបានគ្រប់ៗគ្នា។ នេះជាប្រសាសន៌លេីកឡេីងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា
December 22, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី២៣។ នៅថ្ងៃទី២៥-២៩ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨អង្សា។ ២-
December 22, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០២នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់នោះ ម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាអ្នកដំណើរចូលមកកម្ពុជា។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 22, 2020 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ មានពលករមកពីប្រទេសថៃចំនួន១៧៦នាក់បានចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងចំណោមពលករមកពីថៃទាំង១៧៦នាក់នោះ មានពលករចំនួន៣៥នាក់ ត្រូវបានបញ្ជូនទៅយកសំណាករកមេរោគកូវីដ១៩ ដោយសារពួកគេត្រឡប់មកពីតំបន់នានាកំពុងផ្ទុះករណីឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃ។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងអោយដឹងថា៖ “មូលហេតុដែលក្រុមគ្រូពេទ្យយកសំណាករបស់ពលករទាំង៣៥នាក់ ក្នុងចំណោម១៧៦នាក់នេះ គឺដោយសារពួកគាត់មកពីខេត្តនិងតំបន់នានាដែលកំពុងផ្ទុះករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសថៃ ហើយចំណែកឯអ្នកមួយចំនួនទៀតគឺមានអាការៈផ្តាសាយ និងហៀសំបោរ”៕
December 21, 2020 - សង្គម
អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសបុក ដោយគាត់ឧស្សាហ៍ធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម។ ជាក់ស្តែងថ្មីៗនេះ អ្នកនាងស្រីអូន បានធ្វើការថវិកាយ៉ាងច្រើនទៀតជូនកាកបាទក្រហមកម្ពុជា ដើម្បីទុកជួយសង្គ្រោះជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។ យោងតាមម្ចាស់គណនីហ្វេសប៊ុករបស់អ្នកនាង ស្រីអូន បានឲ្យដឹងថា “នាងខ្ញុំ ស្រីអូន និងស្វាមី ឈាង រ័ត្ន បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០,០០០ រៀល (១០ មុឺនដុល្លារ) ដល់កាកបាទក្រហមកម្ពុជាសម្រាប់ចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។ ដេីម្បីអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ 3 ឆ្នាំរបស់ពួកយើង។ ជូនបុណ្យផងបងប្អូនប្រជាពលរដ្ឋខ្មែរ 🙏”៕
December 21, 2020









