- Khmernote Media
- ព័ត៌មានជាតិ
ឧត្តរមានជ័យ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូលឆ្លងកាត់ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគីកម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១០២នាក់ ស្រី ៤១នាក់។
December 21, 2020 - កូវីដ-១៩
ថៃ៖ យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ បានឲ្យដឹងថានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលត្រូវបានចាត់តាំងឱ្យរៀបចំគោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការចាក់សោរខេត្តជាច្រើនទៀតប្រសិនបើការរីករាលដាលឆ្លងនៃជំងឺវីរុសនេះ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលលើស្ថានភាព Covid-19 បាននិយាយកាលពីថ្ងៃច័ន្ទថា ភារកិច្ចត្រូវបានប្រគល់ជូនរដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul ដោយនាយករដ្ឋមន្រ្តីប្រាយុធ ចាន-អូចា ក្នុងកិច្ចប្រជុំមួយនៅឯវិមានរដ្ឋាភិបាល។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោក Nattaphon Narkphanit និងមន្ត្រីជាន់ខ្ពស់ដទៃទៀតក៏មានវត្តមាននៅទីនោះដែរ។ ឧត្តមសេនីយ៍ប្រាយុទ្ធចង់បានលក្ខណៈវិនិច្ឆ័យដែលបានកំណត់នៅក្នុងព្រឹត្តិការណ៍នេះច្រើនជាងមួយខេត្ត ឬសូម្បីតែខេត្តទាំងអស់ដែលចាំបាច់ត្រូវផ្សាភ្ជាប់ អ្នកនាំពាក្យ “CCSA” បានសង្កត់ធ្ងន់ថា“រឿងនេះមិនទាន់កើតឡើងនៅឡើយទេ” ។ ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការផ្ទុះឡើងដែលបានចាប់ផ្តើមនៅផ្សារបង្គាកណ្តាលនៅក្នុងស្រុកមហាម៉ានៃស្រុកមឿងរបស់សាមុតសាខុន អាចរាលដាលពាសពេញខេត្តផ្សេងទៀត ការឆ្លងថ្មីជាង ៨០០
December 21, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមសេចក្តីណែនាំបន្ទាន់ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការការពារការចម្លងបន្ត ពីការផ្ទុះនូវការចម្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ។ ដើម្បីការពារការចម្លងបន្តពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលបានកើតឡើងខាងលើនេះ នាំចូលមកព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដូចតទៅ៖ ១-ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឱ្យបានហ្មត់ចត់ ដោយតម្រូវឱ្យពួកគាត់ធ្វើការធ្វើចត្តាឡីស័ត្រឹមត្រូវតាមការកំណត់។ ២-យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក
December 21, 2020 - សិល្បៈ
ពិតជាកំសត់ណាស់ កុមារា ពេជ្រ ថៃ បានរៀបរាប់អារម្មណ៍ពិបាកចិត្តនៅក្នុងកម្មវិធី Let’s Chat Don’t Cheat ទាក់ទងនឹងម៉ែចាស់របស់ប្អូនប្រុស ដែលបានលាចាកលោក នៅពេលដែលប្អូនបានជោគជ័យ។ ប្អូនប្រុសបានរៀបរាប់ទាំងទឹកភ្នែកថា គោលបំណងរបស់ប្អូនបានសម្រេចហើយគឺទិញឡានឲ្យយាយរបស់គាត់ឃើញ ព្រោះយាយចង់ឃើញចៅមានឡានជិះ តែសោកស្តាយលោកយាយបានចែកឋានទៅ។ ប្អូនប្រុសបង្ហាញអារម្មណ៍ក្តុកក្តួលដោយសារតែពេលគ្រាលំបាកនៅជុំគ្នា ដល់ពេលប្អូនប្រុសជោគជ័យដើរច្រៀងគឺលោកយាយនឹកចៅ រហូតដល់ធ្លាក់ខ្លួនឈឺ។ លោកយាយរបស់ប្អូនប្រុសបានឈឺហើយវង្វេង ហើយមិនស្គាល់ចៅ រហូតដល់ចុងក្រោយលោកយាយបានលាចៅនៅដង្ហើមចុងក្រោយ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ៖
December 21, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា តាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា គិតត្រឹមម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០នេះនៅច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា ថៃ ក្រុមការងារសុខាភិបាលខេត្តបាត់ដំបង បាននិងកំពុងធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ លើពលករខ្មែរ ចំនួន១៧ នាក់ (ក្នុងនោះ មនុស្សចាស់ ១៥នាក់ និងក្មេងចំនួន ២នាក់)។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលមកធ្វើតេស្តយកសំណាកនេះ ភាគច្រើនមកពីខេត្តច័ន្ទបូរី ជាប់ខេត្តបាត់ដំបង ប្រទេសថៃតែម្តង គឺមិនមានករណីបងប្អូនពលករធ្វើដំណើរមកពីខេត្ត សាមុតសាខន នោះទេ៕
December 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៩:០០នាទី ព្រឹក ថៃ្ងចន័្ទ ៧កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី ១៥ ភូមិព្រែក សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ – មា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិ ខែ្មរ ភេទ ស្រីអាយុ
December 21, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ដឹកនាំជំនាញរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងដោយខុសច្បាប់ចំនួន ០២ទីតាំងនៅក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងនោះទីតាំងទី០១ មានការជួបជុំគ្នា(ភ្នាល់កីឡាប្រដាល់)តាមទូរទស្សន៍ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី០២មានការប្រមូលគ្នាលេងល្បែងស៊ីសង(ចាក់អាប៉ោង)នៅចំណុចភូមិចំការសំរោង២
December 21, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតថ្ងៃណូអែល ហើយកាន់តែជិតដាច់ឆ្នាំទៀត គេសង្កេតឃើញក្រុមសង្គមងងឹត ចាប់ផ្ដើមចេញដើរធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ ជាក់ស្ដែងក្នុងរយៈពេលមិនដល់មួយម៉ោងផង ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់បំបែកសោរកម៉ូតូ២គ្រឿង បានសម្រេចគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងនៅចំហៀងផ្សាសុណ្ណា ផ្លូវហ្គោល ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីម៉ោង០៥:៤០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ។ ម៉ូតូដែលចោរលួចយកទៅបាត់ មានទី១.ម៉ាក Honda Beat 017 ស្លាកលេខភ្នំពេញ 1GP-1756 និងមួយគ្រឿងទៀត Honda Beat 019 ពាក់ស្លាកលេខភ្នំពេញ 1AF-6143 ពណ៌ខៀវលាយសទាំងពីរ៕ ដោយ៖
December 21, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខណៈនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងតែធ្វើការជួយបាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ ចំណែកឯមូលហេតុដែលនាំឲ្យមានអគ្គិភ័យឆាបឆេះបែបនេះ នៅមិនទាន់ដឹងនៅឡើយទេ៕
December 21, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិសម្ពាធ (Tropical Depression) ដែលបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើតឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ (KROVANH)។ តាមការព្យាករណ៍ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
December 21, 2020









