- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតបុណ្យណូអែល ហើយកាន់តែជិតដាច់ឆ្នាំទៀត គេសង្កេតឃើញក្រុមសង្គមងងឹត ចាប់ផ្ដើមចេញដើរធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ ជាក់ស្ដែង ក្នុងរយៈពេលមិនដល់មួយម៉ោងផង ជនសង្ស័យ២នាក់ ប្រព្រឹត្តបទល្មើស ឆក់២លើក បានសម្រេចដោយករណីទី១ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេច នៅផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយជិះរត់គេចខ្លួនមកដល់ផ្លូវជាតិលេខ២ រួចបត់ចូលផ្លូវបេតុង(អតីត រោងចក្រ មង) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្វើសកម្មភាពករណីទី២ ឆក់ទូរស័ព្ទ ២គ្រឿង ពីក្នុងហោប៉ៅខោស្ត្រីម្នាក់កំពុងជិះម៉ូតូគប់មួយគ្រឿងបានសម្រេចទៀត ហើយជិះរត់គេចខ្លួនមិនរួចព្រោះផ្លូវទាល់ ជួបអ្នកភូមិកំពុងអង្គុយផឹកជួយដេញ ចៃដន្យប៉ូលិសល្បាតមកទាន់ទៀតក៏ក្របួចជាប់ទាំងពីរ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុង (អតីត
December 19, 2020 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជនសង្ស័យជាមេខ្យល់ឆបោកនាំទៅប្រទេសចិនរយៈពេល ៤ ខែកន្លងមកហើយ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់គណនីហ្វេសប៊ុកខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
December 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរថយន្ត Highlander មួយគ្រឿង បើកបរបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្ន ទៅបុកប៉ះរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែមិនបណ្ដាលឲ្យមនុស្សរបួសទេ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចនគរបាលចរាចរណ៍គោលដៅក្បែរនោះ ចុះមកជួយសម្រួលចរាចរណ៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូលខាងត្បូងផ្សារច្បារអំពៅ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក ISTANA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-1648 បើកបរដោយបុរសម្នាក់ ដឹកអ្នកដំណើរពេញក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ
December 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមានភាពពេញនិយមខ្លាំងគួរសមដែរនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយមានអ្នកលេងហ្គេមរាប់លានអ្នកបានទាញយកកម្មវិធីនេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីមួយនោះ បានរកឃើញគេហទំព័រក្លែងក្លាយដែលមានរូបភាព និងទម្រង់ស្រដៀងនឹង Google Play Store ដែលជនអនាមិកបានប្រើដើម្បីចែកចាយកម្មវិធីហ្គេម Cyberpunk ដោយមានមេរោគអុិនគ្រីបទិន្នន័យដើម្បីជំរិតទារប្រាក់។ ជាសំណាងល្អ ជនអនាមិកបានប្រើកម្មវិធីជំរិតទារប្រាក់ CoderWare ដើម្បីក្លែងបន្លំជាកម្មវិធីហ្គេមខាងលើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចធ្វើឱ្យអ្នកស្រាវជ្រាវឃើញនូវលេខកូដដែលគេបានប្រើដើម្បីអុិនគ្រីបទិន្នន័យ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មានចំណេះដឹងគួរសមដែរនោះ ពួកគេមិនចាំបាច់បង់លុយដើម្បីឌីគ្រីបទិន្នន័យបានមកវិញនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន
December 19, 2020 - កូវីដ-១៩
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៧៥,៩៣៨,៦០២ករណី ហើយក្នុងនោះមនុស្សសរុប ១,៦៧៩,៧៤៦នាក់ស្លាប់ និងជាង ៥៣លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៦៦៣,៨០២ករណី និងមានមនុស្សជាង ១ម៉ឺន ១ពាន់នាក់បានស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប
December 19, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា វេលាម៉ោង០៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចុូលរួមក្នុងពិធីមង្គលការកូនកំលោះឈ្មោះឡុច សុផលអាយុ៦៦ឆ្នាំ មានកូន០៩នាក់ និងចៅ០៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត(ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពន្ធមុនស្លាប់ចោលគាត់ដោយសារជំងឺ រៀបការជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ៥១ឆ្នាំ មានកូន០៥នាក់ និងចៅ០៥នាក់ ប្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំណែកតាផល់បានចាប់ចិត្តស្រឡាញ់យាយយឿន តាំងពីថ្ងៃចូលរួមបុណ្យបូជាសពប្តីយាយយឿនមកម្លេះ បេីតាមការឲ្យដឹងពីកូនកំលោះ និងកូនក្រមុំថា និងខិតខំប្រឹងប្រែងយកកូនអោយបាន០២នាក់ទៀតបង្គ្រប់១៦នាក់ ខ្លាចក្រែងខ្ញុំមិនជឿគាត់បានថេីបគ្នាទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់និងសូមជូនពរឲ្យចេះថែរក្សាគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង សូមបញ្ជាក់ថាមានភ្ញៀវមកចូលមិនដល់៥០នាក់ទេ៕
December 19, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣និង០០នាទី កំលាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ភេទប្រុស កំពុងជិះរថយន្តម្នាក់ឯងតាមផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញគ្រឿងញៀនជាច្រើន និងអាវុធខ្លី ១ដើមបន្ថែមទៀត។ ជនសង្ស័យឈ្មោះ TANG ZHANG WEI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវនៅកាស៊ីណូ ស៊ីងតាលូ លិខិតឆ្លងដែល (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ អាលីយ៉ា ស្ថិតនៅ
December 19, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៤នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង០៤នាក់នោះ រួមមាន០២នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 19, 2020 - សង្គម
កាលពីពេលថ្មីៗនេះមហាជនបានដឹងហើយថា មានរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយក្រោយពេលអ្នកនាង ដេត ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ ប្រកាសលែងលះគ្នានៅលើបណ្តាញសង្គម Facebook។ នៅក្នុងការប្រកាសថាលែងលះគ្នានេះដែរ មហាជនមួយចំនួនធំបានយល់ឃើញថា គណនី Facebook របស់អ្នកនាង ដេត ម៉ាលីណា ត្រូវបានគេ Hack ប៉ុន្តែនៅមុននេះបន្តិចអ្នកនាង បានចេញមុខមក Live វិដេអូដើម្បីបញ្ជាក់ការពិត។ អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់នៅក្នុងការ Live វិដេអូនេះដែរថា អ្នកនាងស្តាយពេលវេលា ១៣ឆ្នាំ ដែលមិននឹកស្មានតែគាត់ធ្វើចឹងដាក់ខ្ញុំ ដោយសារការ រស់នៅមិនចុះសម្រុងនឹងគ្នា កៀបសង្កត់ផ្លូវចិត្ត។
December 18, 2020 - ព័ត៌មានជាតិ
លោកជំទាវ ពីររូប ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្ត រួមមាន លោកជំទាវ មិថុនា ភូថង បានក្លាយជាអភិបាលខេត្តស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយលោកជំទាវត្រូវបានព្រះមហាក្សត្រ តម្លើងតំណែងពីអភិបាលរងខេត្ត ទៅជាអភិបាលខេត្តកោះកុង ជំនួសឯកឧត្តម ប៊ុន លើត តាមរយៈព្រះរាជក្រឹត្យមួយចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។ លោកជំទាវ មិថុនា ភូថង បានឡើងកាន់តំណែងជាអភិបាលខេត្តកោះកុងផ្លូវការ តាមរយៈពិធីតែងតាំងប្រកាសតែងតាំងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ ២០១៧។ និងទី២ គឺលោកជំទាវ បាន ស្រីមុំ
December 18, 2020









