- Khmernote Media
- ព័ត៌មានជាតិ
យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដែលក្រុមការងារយើងទើបនឹងទទួលបាននាពេលថ្មីៗនេះបានអោយដឹងថា ព្រះមហាក្សត្របានធ្វើការតែងតាំងលោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល។ នៅក្នុងថ្ងៃតែមួយនេះដែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយទៀត ដោយធ្វើការតែងតាំង ឯកឧត្តម ផាន់ ចាន់ធុល ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ផងដែរថា លោកជំទាវ បាន ស្រីមុំ
December 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៧នាក់ បានជាសះស្បើយ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ ៕ ប្រភព៖
December 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក និងផ្សារអូរឬស្សី ក្នុងសង្កាត់អូរឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ
December 18, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈបានយកចង្ក្រានហ្គាស លក់លតឆា បណ្តាលឲ្យផ្ទះកំប៉ុងហ្គាស នៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ កំពង់ចាម។ តាមរបាយការណ៍បានឲ្យដឹងថា ករណីផ្ទុះកំប៉ុងហ្គាសនេះ បានកើតឡើងនៅលើគ្រែលក់លតឆា របស់ឈ្មោះ សុខ គឹមសយ ភេទប្រុស អាយុ55ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ជនរងគ្រោះរួមមាន៖ ទី១.ឈ្មោះ ណន ស្រនី ភេទស្រី អាយុ21ឆ្នាំ នៅភូមិផ្អាវ ត្រូវជាកូនប្រសារ របួសស្រាល ទី2.ឈ្មោះ ឈុំ
December 18, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណជន សារព័ត៌មាន អ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាន នគរបាលសណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ បានធ្វើការអនុវត្តន៍ច្បាប់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៣៤-៣៥ ក្នុងភូមិសាស្ត្រឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កំឡុងពេលអនុវត្តន៍ច្បាប់ សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿង ចង្កូតស្តាំ ពាក់ស្លាកលេខ KDL-0361 ដែលមានកំហុសជាក់ស្តែង និងត្រូវពិន័យជាប្រាក់ សរុបទឹកប្រាក់ដែលត្រូវពិន័យចំនួន ២,៩២៥,០០០រៀល។ ប៉ុន្តែភាគីម្ចាស់រថយន្ត មិនបានយល់ព្រមបង់ប្រាក់ពិន័យ ដោយរង់ចាំការអន្ដរាគមន៍ពីថៅកែរថយន្ដ (ខ្នងបង្អែក)។ ចំពោះព័ត៌មានដែលបានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មានថា មានចោរលួចរថយន្ដបែនដឹកដី
December 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមចោរក្លាហានមហាសែនឈ្លើយ ជិះម៉ូតូម្នាក់មួយគ្រឿង ចូលធ្វើសកម្មភាព ឆក់កាបូបលុយ ពីអ្នកលក់មាន់ ២នាក់ប្ដីប្រពន្ធ ដែលជិះឌុបគ្នាចូលទិញភេសជ្ជៈបាក៉ាស់តាមផ្លូវបានសម្រេច ហើយជិះបញ្ជ្រាសផ្លូវគេចខ្លួនបាត់ស្រមោល នៅមុខកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកម្នាក់ ដែលឈរជើងប្រចាំការទីនោះស្រឡាំងកាំង ចេញជួយអន្តរាគមន៍ មិនទាន់ កាលពី ម៉ោង០១:៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅមុខកន្លែងលក់ភេសជ្ជៈមួយកន្លែង លើផ្លូវមុនីរ៉េត (ចម្ងាយពីស្ពានអាកាសស្ទឹងមានជ័យ) ប្រហែល៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះដែរ ជនរងគ្រោះ មិនបាននិយាយអ្វីច្រើននោះទេ ហើយក៏មិនបានទៅដាក់ពាក្យបណ្ដឹងដែរ គឺនៅកន្លែងកើតហេតុមានសមត្ថកិច្ចនគរបាលទំនប់ទឹកនៅទីនោះស្រាប់ហើយ នៅឡើយតែចោរហ៊ានឆក់ទៀត រួចហើយប្រាប់អ្នកសារព័ត៌មានយើងថា លុយនៅក្នុងកាបូបមានចំនួន ១លាន
December 18, 2020 - ព័ត៌មានជាតិ
ទុកក្បែរខ្ទមអ្នកតា ត្រូវម្ចាស់ម៉ូតូនិងអ្នកភូមិដែលស្អប់ចោរ ជួយដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ភ្នំពេញ ៖ ជនសង្ស័យដែលជាជនជាតិវៀតណាមកាត់ខ្មែរ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ SL មួយគ្រឿងដែលម្ចាស់ទុកចោលក្រៅផ្ទះ នៅច្រកដឿងហែមជាប់ខ្ទមអ្នកតាខ្ញីយាយពៅ ដោយមានការទំនាក់ទំនងល្អរវាងបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននោះ ឃើញជនសង្ស័យនាំគ្នាបណ្ដើរយកទៅទុកចោល នៅម្ដុំតារាងបាល់ មាត់ទន្លេ ហើយបានគេចខ្លួនដើរតាមផ្លូវធ្វើជាមិនដឹងអ្វី ទើបប្រជាពលរដ្ឋនាំគ្នាជិះដេញតាមចាប់បាន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះយកទៅសាកសួរភ្លាមៗនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមផងដែរ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខដេប៉ូខ្សាច់មួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ជនសង្ស័យទី១មានឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ
December 18, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កាលម្សិលមិញបានឲ្យដឹងថា៖ អាជ្ញាធរខេត្ត និងសមត្ថកិច្ចប្រមូលបានស្រាស ស្រាថ្នាំ មេស្រា នៅទូទាំងខេត្ត ក្រោយពេលដែលផ្ទុះករណីពុលស្រាបង្កឱ្យមនុស្សស្លាប់ និងមានអាការៈពុល ធ្ងន់ និងស្រាលនោះ អាជ្ញាធរគ្រោងនឹងបំផ្លាញចោល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅស្រុកទឹកផុស មានករណីពុលស្រាស បង្ករឱ្យមនុស្សស្លាប់ចំនួន ០៨នាក់
December 18, 2020 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ ផ្សារវាលយន្ត ខេត្តស្វាយរៀង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៤៤គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖ – ពពុះសណ្តែក ចំនួន
December 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជាមន្ត្រីយោធាបានជិះម៉ូតូ PCX មួយគ្រឿងតាមផ្លូវបែរជាត្រូវរថយន្តកុងតឺន័រ បើកកៀរឲ្យដួលនិងកិនបណ្ដាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយបន្ថែមល្បឿនបើករត់គេចបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង០៩:៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក ផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមន្ត្រីយោធា មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ៣) មានស្រុកកំណើតនៅឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងស្នាក់នៅផ្ទះលេខ០៦៣ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ
December 18, 2020









