Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៥នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង៥នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់។ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ ក្រសួងសុខាភិបាលបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាងកាហ្វេ Hidden Coffee មានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់បំផុត ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅក្រសួងសុខាភិបាល។ ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩)

    December 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Phnom Penh Gendarmerie បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជា ជនជាតិចិន០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅតុលាការនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង ១ដើមម៉ាកM16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់។ ជនជាតិ​ចិន​ទាំង៣​នាក់​នោះ​ ទី១.​ឈ្មោះ CHEN MAO DON ឈ្មោះ ហៅ (A

    December 17, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៥នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង៥នាក់ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 17, 2020
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន ១០គំរូ រួមមាន៖ នំបញ្ចុក ស្ពៃជ្រក់(០២គំរូ) ខ្ញីហាន់រួច សណ្ដែកបណ្ដុះ ជ្រក់ទំពាំង ពពុះសណ្ដែក

    December 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៧នាក់ បានជាសះស្បើយ (អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន ០៥នាក់ និងអ្នកដំណើចូលមកកម្ពុជាចំនួន ២នាក់) ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ

    December 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងត្រូវលក់ ៣,៣១០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៣,០១០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៧៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    December 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កុំចេះតែហ៊ានលោកក្មួយចោរ! លួចម៉ូតូគេបាន វាគ្រាន់តែដល់ពេលគេទាន់ហើយ លោតចូលបឹងកំប្លោក ត្រូវនគរបាលខណ្ឌសែនសុខ ឡោមព័ទ្ធ ចាប់ដល់ក្នុងបឹង ក្រោយពីលួចម៉ូតូគេមិនបានសម្រេច នៅខណ្ឌសែនសុខ កុំចេះតែហ៊ានជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បញ្ជាដោយលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ។ ព័ត៌មានបឋមបានឲ្យដឹងថា៖ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីជនសង្ស័យ២នាក់ បានមកធ្វើសកម្មភាព កាច់បំបែកសោរកម៉ូតូ បម្រុងលួច តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ក៏ស្រែកឆោទ្បោផ្អើលដល់អ្នកភូមិ ធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោ ដឹកដៃគ្នារត់ចូលទៅក្នុងបឹងកំប្លោក សង្កាត់ភ្នំពេញថ្មី ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី និងប្រជាពលរដ្ឋ ជួយឡោមព័ទ្ធបឹងកំប្លោក

    December 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់មិនដឹងផឹកស្រាស្រវឹងជោកជាំមកពីណាទេ បានជិះម៉ូតូរេចង្កូតទៅបុកគូទរថយន្តកំពុងចតស្ងៀមនៅចញ្ចើមផ្លូវ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញ ហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរប្លូឡាញ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសម្ដីស្ត្រីម្នាក់ជាម្ចាស់រថយន្តម៉ាក NISSAN NAVARRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-6575 បានប្រាប់ថា មុនកើតហេតុ រូបគាត់បានបើករថយន្តមកចតលើចញ្ចើមផ្លូវមុខផ្ទះយូរហើយ ក្រោយមកក៏មានបុរសម្នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-1648 ធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម

    December 16, 2020
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ ស្នងការនគបាលខេត្តសហការជាមួយមន្ទីប្រឆាំងគ្រឿងញៀនចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែងឃាត់ខ្លួន៣នាក់វត្ថុតាងគ្រឿងញៀន២វ៉ាលី និង១កេសដែកធំនៅវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជួលស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់នៅពេលចុះប្រតិបត្តិការមានចំនួន៣នាក់ មាន១.ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត២.ឈ្មោះ ហុង ម៉េង ភេទប្រុសអាយតុ១៦ឆ្នាំ ៣.ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំជនសង្ស័យស្នាក់នៅមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖នៅពេលចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែង ដែលដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម

    December 16, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលការថ្លែងសារនេះ ធ្វើឡើងពីគេហដ្ឋានផ្ទះតាខ្មៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។ សម្តេចតេជោ បានកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ

    December 16, 2020