Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការបំភ្លឺបកស្រាយជូនសាធារណៈ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មាន ករណីចុះផ្សាយថាមាននគរបាលកាងរថយន្ដជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍ និងរករឿងមេប៉ុស្ដិ៍ចតុមុខថែមទៀត ដោយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបកស្រាយដូចខាងក្រោម៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទី រវាងរថយន្តម៉ាក Tundra ជាមួយនឹងរថយន្ត Highlander នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ មុខសណ្ឋាគារកាំបូឌីយ៉ាណា ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយរថយន្តម៉ាក Tundra បើកបរដោយជនជាតិចិន បានប៉ះជាមួយរថយន្តម៉ាកហាយឡែនឌ័រ ដែលកំពុងចតចោលនៅលើផ្លូវ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសម្រុះសម្រួលស្រាប់តែមាន

    December 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវ ក្មេងទំនើង តាំងខ្លួនធ្វើជាអ្នកលេង បង្កអសន្តិសុខសង្គម បង្កភាពចលាចលតាមផ្លូវសារធារណជាថ្មីម្ដងទៀត ដោយលើកនេះគឺប្រដាប់ដោយដាវសាម៉ូរ៉ៃ ខ្សែក្រវាត់និងដុំថ្ម បានជិះឌុបគ្នាប្រសេចប្រសាចពេញផ្លូវ ហើយចុះធ្វើសកម្មភាពដេញវាយ និងកាប់ទៅលើបុរសម្នាក់ រងរបួសចំខ្នងខាងក្រោយធ្ងន់ធ្ងរ ហើយខំរត់គេចទាំងហូរឈាមពេញខ្លួន រហូតដួលសន្លប់ក្នុងថ្លុកឈាមតែម្ដង បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត កាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមសម្តីមិត្តភក្ដិជនរងគ្រោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ពួកខ្ញុំរួមទាំងជនរងគ្រោះសរុប៥នាក់ បានមកអង្គុយនិយាយគ្នាលេងកន្លែងលក់ពោតលីងរបស់មិត្តម្នាក់ទៀត ដោយនិយាយគ្នាលេងនៅកន្លែងមិត្តភក្ដិលក់ពោងលីង តាមផ្លូវសួនច្បារទល់មុខមជ្ឈមណ្ឌលកំសាន្តឌ្រីមលែនឌ៍(ចាស់) ដោយមិនមានបញ្ហាជាមួយអ្នកណាឡើយ ហើយក៏មិនដឹងថាជួបរឿងបែបនេះដែរ ខណៈពេលកំពុងជជែកគ្នាលេង

    December 16, 2020
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ០១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុង បានធ្វើការកំណត់មុខសញ្ញាក្មេងបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើលតាមដងផ្លូវជាតិលេខ១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលនៃស្រាវជ្រាវឈានទៅឃាត់ខ្លួនបានចំនួន០២នាក់។ ទី១.ឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានអាស័យដ្ឋាននៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទី២.ឈ្មោះ

    December 16, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៧នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយនោះគឺមាន៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ។ ក្រសួងបានបញ្ជាក់ផងដែរថា ដោយសារតែមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩) ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង១៥៖៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ

    December 16, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន០៧នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយនោះគឺមាន៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 16, 2020
  • ព័ត៌មានជាតិ

    ខេត្តកែប៖ ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត

    December 15, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពលួចគប់កញ្ចក់រថយន្តនៅពេលយប់ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង នាពេលកន្លងមក កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលា​ម៉ោង​ ២៣:៣០នាទី នៅចំណុចភូមិ​បារគូ​ ឃុំ​បារគូ​ ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មន្រ្តីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះ ០២នាក់៖ ១.​ឈ្មោះ​ គីម​ សុគន្ធ​ ភេទ​ប្រុស អាយុ​៤០ឆ្នាំ​​ ទីលំនៅបច្ចុប្បន្នភូមិ​ដេីមត្រាំង ឃុំ​អន្លង់​រមៀត​​​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​

    December 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចមិនអនុញ្ញាតឱ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នោះទេ ដោយសម្ដេចឱ្យបេក្ខជនសិក្សាឆ្នាំ២០១-២០២០ ជាប់ទាំងអស់គ្នា។ ការសម្រេចនេះ បានធ្វើឡើងក្នុងការថ្លែងសារ ដ៏សំខាន់រយៈពេលជិត៤ម៉ោង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំជាប្រមុខដឹកនាំប្រទេស ខ្ញុំទទួលខុសត្រូវចំពោះមុខរដ្ឋសភា ហើយក៏ទទួលខុសត្រូវចំពោះមុខព្រះភ័ក្តព្រះមហាក្សត្រ ធ្វើឱ្យកូនគេស្លាប់ ឆ្លងពេញទឹកពេញដី ដោយតែរឿងរបស់អស់លោកធ្វើហ្នឹង។ ដូច្នេះខ្ញុំត្រូវមានសិទ្ធិអារកាត់ ខ្ញុំមិនឱ្យប្រឡងទេ នៅថ្ងៃទី១១ ខែមករា នេះ។ ខ្ញុំប្រកាសពីពេលឥឡូវនេះ អីញ្ចឹងគឺនៅសល់

    December 15, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មហាគ្រួសារតាខ្មៅ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហកាជាមួយ ស្នងការដ្ឋាននគរបាលខេត្តកែប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកន្លងមកបានប្រើប្រាស់អាខោន Facebook Ah Mey Mey ផុសផ្សាយបង្ខូចកិត្តិយសថ្នាក់ដឹកនាំធំៗ តាមបណ្តាខេត្តនានា ជាពិសេសថ្មីៗនេះបានផុសផ្សាយបង្ខូចប្រឌិតបង្ខូចកិត្តិយស លោកស្នងការខេត្តកណ្តាល និងរិះគន់ធ្ងន់ៗ ដល់រដ្ឋាភិបាល។ សូមសរសើរនិងគោរពអរគុណឯកឧត្តម ជា ពៅ និងបងៗសមត្ថកិច្ចខេត្តកែប ដែលសហការឃាត់ខ្លួនគាត់បាន ពិតជារហ័សនិងមានប្រសិទ្ធិភាព ៕ ប្រភព៖ មហាគ្រួសារតាខ្មៅ

    December 15, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រឹកនេះ សម្តេចតេជា ហ៊ុន​សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការផ្សាយផ្ទាល់ពិសេសជូន ចំពោះជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំង។ សម្តេចតេជោក៏បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ថា លទ្ធភាពនៃការប្រឡងបាក់ឌុបនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅតែមិនអាចធ្វើបាន ព្រោះលទ្ធភាពនៃការប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនអាចកើតមាននៅមុនថ្ងៃទី១១ ខែមករា បានទេ។ តាមការពិចារណារបស់សម្តេចតេជោ ការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះអាចនឹងកើតឡើងក្រោយថ្ងៃទី២០ ខែមករា ឯណោះ។ សម្តេចបានផ្តល់អនុសាសន៍ឲ្យក្រសួងវាយតម្លៃជំនួស ដោយយកពិន្ទុការប្រឡងឆមាសទាំង២របស់បេក្ខជនម្នាក់ៗ ដើម្បីកំណត់ធ្វើជា លទ្ធផលនៃការប្រឡងបាក់ឌុបសិស្សថ្នាក់ទី១២។ សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោខាងក្រោម៖

    December 15, 2020