Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៤រោចខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង១៥នាទី នៅក្នុងភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើលួច ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ហ៊ាម សុឃី ហៅហ៉ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ ជនសង្ស័យបានលួចម៉ូទ័របូមទឹក ០១គ្រឿង និងកូនដូងចំនួន ០៣ដើម

    December 15, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវបុគ្គលមួយក្រុមអះអាងថា ខ្លួនជានគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដែលចេញមុខមកកាងរថយន្ដជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ដរបស់មន្ដ្រីសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ក្រៅពីចេញមុខមកកាងរថយន្ដជនជាតិចិនហើយនោះ នគរបាលមួយក្រុមនោះ ដែលមានគ្នាប្រមាណ៤-៥នាក់ ក៏បានប៉ះទង្កិចពាក្យសម្ដីជាមួយ លោកអនុសេនីយ៍ឯក ពេជ្រ ស៉ឹមធារ៉ាត់ នាយប៉ុស្ដិ៍ស្ដីទី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ចតុមុខផងដែរ ដែលកំពុងដឹកនាំមន្ដ្រីអន្ដរាគមន៍ សម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា

    December 15, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។ សម្រាប់ថ្ងៃទី២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី១៨-២១អង្សាសេ និងអតិបរមា មានពី ២៥-២៨អង្សាសេ។ ទន្ទឹមនោះនៅបណ្តារាជធានី ខេត្តមួយចំនួននៅប៉ែកខាងក្រោម នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃទី១៥និង១៦។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ –

    December 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច តែហើយក្រោយមកត្រូវបានអង្គការមួយឈ្មោះ “សង្គ្រោះជនអស់សង្ឃឹម” នៅម្ដុំផ្សារបែកចាន យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ តែបានមួយរយៈពេល ស្រាប់តែ អាហុង បានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង ។ តាមការសួរនាំ អាហុង ហាក់មិនសូវពេញចិត្តនឹងជីវិតរស់នៅក្នុងអង្គការឡើយ បើទោះបីជាមានការយកចិត្តទុកដាក់ផ្ដល់អាហារ ការកម្សាន្ត និងការរៀនសូត្រយ៉ាងណាក៏ដោយ ព្រោះតែហុង នៅតែនឹកដល់ជីវិតកាលពីអតីតកាលរបស់គេ ជីវិតដែលមានសេរីភាព

    December 15, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន០៣នាក់ និងមានការជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣នាក់នោះ គឺមាន២នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ និងម្នាក់ទៀតជាករណីឆ្លងសហគមន៍ ជាកុមារាអាយុ០១ឆ្នាំត្រូវជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមគ្រូពេទ្យកម្ពុជាក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន០៣នាក់ជាសះស្បើយផងដែររួមមាន៖ ១- បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។ ២-

    December 15, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន០៣នាក់ និងមានការជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣នាក់នោះ គឺមាន២នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ និងម្នាក់ទៀតជាករណីឆ្លងសហគមន៍ ជាកុមារាអាយុ០១ឆ្នាំត្រូវជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 15, 2020
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ក្រុងស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញានេះ ជាលទ្ធផលឃើញថា ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បានអោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 អោយមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថាខ្ចីទៅទិញស្រាតែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើងដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១នោះ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕

    December 14, 2020
  • សុខភាព

    រាជធានីភ្នំពេញ៖ គិត​​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន​បី​ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩​​របស់​ក្រុម​ហ៊ុន​អាម៉េរិក​សហការ​ជាមួយ​អាល្លឺម៉ង់ Pfizer-BioNTech ​រួម​មាន​ចក្រភព​អង់គ្លេស អាមេរិក និង​កាណាដា​។ ចក្រភព​អង់គ្លេស​បាន​អុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​កាល​ពី​ដើម​ខែ​ធ្នូ បន្ទាប់​មក​ទៀត​គឺ អាមេរិក​ និងកាណាដា។ អាមេរិក​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់គោល​ដៅ​សំខាន់ៗ​របស់​ខ្លួនហើយ ​​នៅ​ថ្ងៃច័ន្ទ​នេះ ខណៈ​កាណាដា ទើប​រាយ​ការណ៍​ថា​វ៉ាក់សាំង​បាន​ដឹក​ដល់​ប្រទេស​ខ្លួន​ហើយ​ដែរ​។ ១. ​អ្នកណា​មិន​អាច​ប្រើ​​វ៉ាក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​Pfizer-BioNTech? ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺCDC អាមេរិក ​មានការណែ​នាំថា​​វ៉ាក់​សាំង​​នេះ​ប្រើ​សម្រាប់​តែ​លើ​មនុស្ស​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង ប៉ុន្តែ​នៅ​អង់គ្លេស​បានណែនាំ​ឲ្យ​អ្នក​មាន​ប្រ​វត្តិ​កើត​បញ្ហា​អាលែក​ហ្ស៊ី​ធ្ងន់​ធ្ងរ​ជាមួយ​ថ្នាំពេទ្យ ម្ហូប​អាហារ​​ ឬ​វ៉ាក់សាំង​ពី​មិន​មក​មិន​គួរ​ចាក់​វ៉ាក់​សាំង​នេះ​ទេ។ ដូច​គ្នា​ដែរ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​អាមេរិក​ក៏បាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មាន​ប្រវត្តិ​បញ្ហា​អាល្លែកហ្ស៊ី​ធ្ងន់​ធ្ងរ ត្រូវពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​មុន​នឹង​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ដឹង​ច្បាស់​ថា​ខ្លួន​មាន​អាលែក​ហ្ស៊ី​នឹង​សារធាតុ​ផ្សំណាមួយ​របស់​វ៉ាក់សាំង​ឬ​យ៉ាងណា។​ ២.​ព័​ត៌មាន​ពី​វ៉ាក់សាំង និងអង់ទីករ +

    December 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២០​ មានករណីហិង្សា​ (យកខ្សែចំណងចងដៃចង) ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅផ្លូវបេតុង ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះឈ្មោះ ច.រ​ .ឆ​ ភេទស្រី អាយុ ៥ឆ្នាំ។ ជនសង្ស័យមានឈ្មោះ ៖ ១. ម៉ាក់ គីមហុង ភេទស្រី អាយុ ១៨ឆ្នាំ ២.​ ដួង ទីណូ ភេទស្រី អាយុ ១៤ ឆ្នាំ

    December 14, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧និង៤៤នាទី អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបន្ទាប់ពីបានការយល់ព្រមពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរា​ជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះផែនការងារនគរបាលព្រហ្មទ័ណ្ឌដែលមាន​លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង​ទទួលផែនបានដឹកនាំធ្វើការបង្រ្កាបករណីវាយប្លន់យកម៉ូតូនៅក្រុងបាត់ដំបងមួយករណីដែលកិច្ចប្រតិបត្តិការនេះមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រ​ហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន រួមជាមួយកងកម្លាំងនគរបាលក្រុមបង្ការបង្រ្កាបនៃស្នងការដ្ឋានធ្វើការស្រាវជ្រាវនិងឈានទៅធ្វើការឃាត់​ខ្លួន​មុខសញ្ញាជាជនសង័្សយទាំងសំបុក្រនៅក្រុងបាត់ដំបងចំនួន០៥​នាក់ក្នុងនោះមាន៖ ១-ឈ្មោះ ហូ ឌឿន ហៅ ដូង ភេទប្រុស អាយុ

    December 14, 2020